CAMBO REPORT

Popup Advertising5 seconds

អ្នកអាច​ទស្សនា​ព្រឹត្តិការណ៍ E3 របស់ EA ឆ្នាំ 2018 បាន​តាម​រយៈ​អត្ថបទ​នេះ​បាន (មានវីដេអូ)

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ជាដំបូងយើងចង់ណែនាំអ្នកដែល មិនទាន់បានស្គាល់នូវពាក្យកាត់ EA ជាមុនសិន។ ពាក្យកាត់ EA នេះ បានមកពីពាក្យពេញ Electronic Arts ជាក្រុមហ៊ុនផលិតវីដេអូហ្គេមនៅសហរដ្ឋអាមេរិក ក្នុងនោះមានហ្គេមល្បីៗដែលក្រុមហ៊ុននេះបានផលិតដូចជា Battlefield, The Sims, FIFA, Star Wars Battlefront និងច្រើនទៀត។ ក្នុងនោះ ពួកគេតែងតែមានព្រឹត្តិការណ៍ ដាក់បង្ហាញហ្គេមស៊េរីថ្មី និងការប្រកួតហ្គេមជាក្រុមទទួលបានពានរង្វាន់ជាដើម។

 


ព្រឹត្តិការណ៍របស់ពួកគេ E3 ឆ្នាំ 2018 ទើបតែប្រារព្ធឡើង នាពេលថ្មីនេះ ដោយក្រុមហ៊ុននេះ បានណែនាំពីហ្គេម Battlefield 5 ស៊េរីថ្មី គ្រោងចេញឲ្យលេង នៅអំឡុងខែតុលាខាងមុខ, ហ្គេមមនុស្សយន្ត Anthem, ហ្គេម Unravel Two, ហ្គេម Sea of Solitude, ហ្គេម Star Wars Battlefront II, ហ្គេម FIFA 2018 និងហ្គេមមួយចំនួនទៀត ជាមួយការណែនាំពី វិធីសាស្រ្តក្នុងការលេង ជាច្រើនដំណាក់កាល និងការលេងឲ្យមហាជនបានមើល។ នៅមានហ្គេមជាច្រើនប្រភេទ ទៀតត្រូវបានណែនាំនៅ ក្នុងព្រឹត្តិការណ៍នោះ ដោយអ្នកទាំងអស់គ្នា អាចតាមដាន ឬទស្សនាវីដេអូព្រឹត្តិការណ៍ពេញបាន មានរយៈប្រមាណជិត 4 ម៉ោង នៅក្នុងវីដេអូដែលយើង បានពាំនាំមកនៅខាងក្រោមនេះ ដូច្នេះមិត្តអ្នកអាន ដែលធ្លាប់បានតាមដាន ព្រឹត្តិការណ៍នេះ និងជាអ្នកគាំទ្រហ្គេម​ របស់ក្រុមហ៊ុននេះ អាចនឹងមិនរលងបានទេ។
ទស្សនាវីដេអូខាងក្រោមនេះ៖

 



សរុបមក ក្រុមហ៊ុនផលិតហ្គេម EA (Electronic Arts) តែងតែប្រារព្ធព្រឹត្តិការណ៍ E3 តាំងបង្ហាញហ្គេមថ្មីរបស់ពួកគេ នៅក្នុងព្រឹត្តិការណ៍នោះ រួមមានការលេងឲ្យមហាជនបានឃើញ ហើយនឹងដាក់ឲ្យទិញ លេងនៅពេលប៉ុន្មានខែខាងមុខ។ ចំពោះអ្នកគាំទ្រ និងចូលចិត្តលេងហ្គេម អាចទស្សនាព្រឹត្តិការណ៍ពេញ E3 ឆ្នាំ 2018 នេះបានតាមរយៈវីដេអូ ខាងលើដែលយើង បានពាំនាំមក តែត្រូវមើលទៅពេលទំនេរ ព្រោះព្រឹត្តិការណ៍នេះ មានរយៈពេលជិត 4 ម៉ោងឯណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 1 week ago
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម