CAMBO REPORT

Popup Advertising5 seconds

លា​ហើយ Yahoo Messenger! អរគុណ​សម្រាប់​រយៈ​ពេល 2០ ឆ្នាំ​កន្លងមក

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

តើប្រិយមិត្តប៉ុន្មាននាក់នៅចាំកម្មវិធីផ្ញើសារ ដែលមានប្រជាប្រិយភាព កាលពីកំឡុងឆ្នាំ 2000 ជាង? ប្រិយមិត្ត ដែលកើតកំឡុងឆ្នាំ 80/90 ប្រាកដជាធ្លាប់បាន ប្រើប្រាស់ Yahoo Messenger នៅពេលពិភពលោក នៅមិនទាន់បាន បើកទូលំទូលាយខ្លាំង ដូចពេលបច្ចុប្បន្ន។ Yahoo Messenger អាចចាត់ទុកថា ជាប្រព័ន្ធទំនាក់ទំនងល្អ ជាងគេមួយ ក្នុងអតីតកាល របស់យើងម្នាក់ៗ ដែលធ្លាប់បាន ប្រើប្រាស់វា តែមកដល់ពាក់ កណ្ដាលឆ្នាំ 2018 នេះ យើងនឹងត្រូវ និយាយថា “លាហើយ Yahoo Messenger” ទៅកាន់វាហើយ។

យោងតាមប្រភពព័ត៌មានអន្តរជាតិរបស់ Slash Gear បានចេញផ្សាយឲ្យដឹងថា ក្រុមហ៊ុន Yahoo នឹងផ្ដាច់ជីវិតរបស់ Yahoo Messenger នៅថ្ងៃទី 17 ខែកក្កដា ឆ្នាំ 2018 នេះហើយ បន្ទាប់ពី Yahoo Messenger បានបម្រើ មហាជនជុំវិញ អោយពិភពលោក បានជាង 20 ឆ្នាំកន្លងមកនេះ គិតចាប់តាំង ពីដើមឆ្នាំ 1998 មក។ ក្នុងនោះ Yahoo បានប្រកាសឲ្យ ដឹងថាខ្លួន នឹងរក Messenger ថ្មី សម្រាប់ដេញអោយ ទាន់សម័យកាល និងតម្រូវការ ជាក់ស្ដែងរបស់មនុស្សលោក ត្រូវការនាពេលបច្ចុប្បន្ន តែអ្វីដែលថ្មីនោះ នៅមិនទាន់ លេចចេញដំណឹងអ្វី នោះទេ។

ដូច្នេះសម្រាប់ប្រិយមិត្ត ដែលជាអ្នកគាំទ្រ ក៏ដូចជាអ្នកកំពុង ប្រើប្រាស់ទាំងអស់ បន្ទាប់ពីថ្ងៃទី 17 ខែកក្កដា     ឆ្នាំ 2018 តទៅ ទោះបីអ្នកមាន កម្មវិធី Yahoo Messenger តម្លើងលើម៉ាស៊ីនរបស់អ្នក ក៏ដោយ ក៏អ្នកមិនអាច ធ្វើការ Login ចូលប្រើប្រាស់ បានទៀតឡើយ ដោយម៉ាស៊ីន Server នឹងត្រូវបិទជា រៀងរហូត។ Yahoo ក៏បានបន្ថែមទៀតថា សម្រាប់ប្រិយមិត្ត ដែលចង់ទាញយក សារចាស់ៗ ដែលមាននៅក្នុង Yahoo Messenger នឹងមានឳកាស អាចទាញយកមកបាន បន្ទាប់ពីរយៈពេល 6 ខែក្រោយមក។ យើងនឹងរង់ចាំ មើលថា តើ Yahoo នឹងមានបណ្ដាញសង្គម សម្រាប់ធ្វើការទំនាក់ទំនងអ្វី សម្រាប់អតិថិជនខ្លួន តែវាមិនមែន ជារឿងងាយស្រួលឡើយ ខណៈពេលនេះមាន ក្រុមហ៊ុនយក្សជាច្រើន បានកំពុងដំណើរការ យ៉ាងរលូនទៅហើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: Lifestyle