CAMBO REPORT

Popup Advertising5 seconds

ក្រុម Hacker ចិន​បាន​លួច​ទិន្នន័យ លើ​គំរោង​សម្ងាត់​របស់​កង​ទ័ព​ជើង​ទឹក​អាមេរិក!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កុំព្យូទ័រ ដែលបានរក្សាទុកនូវ ទិន្នន័យលើគំរោងសម្ងាត់ របស់កងទ័ពជើងទឹកអាមេរិក ត្រូវបានក្រុម Hacker ជនជាតិចិនលួចបាននាពេលថ្មីនេះ និងត្រូវបានសារព័ត៌មានល្បីនៅសហរដ្ឋអាមេរិក ចេញផ្សាយពីដំណឹងនេះ តែមិនបានបញ្ជាក់ថា ប្រភពណាមួយទម្លាយការ Hack នេះទេ។ គ្រាន់តែទិន្នន័យដែល ពួកគេលួចបាននោះ មានទំហំដល់ទៅ 614 ជីកាបៃឯណោះ និងបានទំលាយថា ទិន្នន័យរបស់គំរោងសម្ងាត់នោះ ទាក់ទងនិងនាវាមុជទឹក របស់សហរដ្ឋអាមេរិក។

 


ម្ចាស់កុំព្យូទ័រនោះ គេមិនបានបង្ហាញឈ្មោះទេ ដែលជាអ្នកទុកនូវ ទិន្នន័យទាំងនេះ ដោយគេបានដឹងថាម្នាក់នោះ ធ្វើការជាមួយមជ្ឈមណ្ឌល Naval Undersea Warfare ដែលជាកន្លែងសម្រាប់កងទ័ពជើងទឹក ប្រើប្រាស់សម្រាប់ជាទីពិសោធន៍, អភិវឌ្ឍន៍, សាកល្បង និងគ្រឿងវិស្វកម្មផ្សេងៗ រួមទាំងការផលិតនូវ ប្រព័ន្ធអាវុធក៏នៅទីនោះដែរ។

គំរោងសម្ងាត់ដែលគេលួចបាននោះ ត្រូវបានដាក់ឈ្មោះថា Sea Dragon ដែលមានទិន្នន័យជាច្រើន រៀបរាប់ពីនាវាមុជទឹក និងប្រើប្រាស់ប្រព័ន្ធអាវុធ សម្រាប់ទប់ស្កាត់គ្រាប់មីស៊ីលបាន។ ក្នុងពេលនេះ ប្រទេសទាំង 2 មិនបានចេញមុខមកបកស្រាយ ពីករណីនេះនៅឡើយទេ ហើយទិន្នន័យដែលក្រុម Hacker ចិនលួចបាននេះ ពិតជាសំខាន់ ប្រសិនបើទិន្នន័យនេះ ធ្លាក់ដល់កណ្តាប់ដៃ របស់ប្រទេសដទៃ ដូចជាចិន ឬរុស្ស៊ី និងមានវិធានការទប់ស្កាត់នូវនាវាមុជទឹក ដែលប្រើប្រាស់ប្រព័ន្ធអាវុធទប់ស្កាត់ គ្រាប់មីស៊ីលនេះបាន ហើយអាចផលិតនូវនាវាមុជទឹកខ្លាំង ជាងនេះក៏ថាបាន ដូច្នេះយើងក៏សសើរដល់ក្រុម Hacker ទាំងនោះដែរ ព្រោះនេះមិនមែនលើកទីមួយទេ ដែលក្រុម Hacker ចិន លួចទិន្នន័យពីសហរដ្ឋអាមេរិកបែបនេះ ដោយកាលពីមុន ពួកគេ Hack ដល់ការិយាល័យរាជរដ្ឋាភិបាល របស់អាមេរិកទៀតផង។

 


សរុបមក សារព័ត៌មានល្បីៗ របស់សហរដ្ឋអាមេរិក បានចេញផ្សាយ នូវព័ត៌មានមួយ ទាក់ទងនិងក្រុម Hacker ចិន បានលួចទិន្នន័យស្តីពី គំរោងសម្ងាត់ពីកុំព្យូទ័រ របស់ទាហានជើងទឹកម្នាក់ ដែលត្រូវបានគេដឹងថា នោះជាគំរោងឈ្មោះ Sea Dragon មានរៀបរាប់ពីការផលិត នាវាមុជទឹក ប្រើប្រាស់ប្រព័ន្ធអាវុធ ទប់ស្កាត់គ្រាប់មីស៊ីលបាន។ នៅពេលនេះ ប្រទេសទាំង 2 រវាងចិន និងសហរដ្ឋអាមេរិក នៅស្ងប់ស្ងាត់នៅឡើយ ដោយមិនទាន់មានការបកស្រាយ ពីករណីនេះនៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 1 week ago
ប្រភព: The Verge Tag: វិទ្យាសាស្ត្រ