CAMBO REPORT

Popup Advertising5 seconds

Battlefield 5 មាន​បន្ថែម Mode ថ្មី ដែល​នឹង​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី 19 ខែ​តុលា​នេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្នុងព្រឹត្តិការណ៍ E3 ឆ្នាំ 2018 របស់ក្រុមហ៊ុន Electronic Arts លើកនេះ EA បាននាំយកហ្គេមមួយចំនួន មកបង្ហាញអោយ ពិភពលោកបានដឹង ដោយក្នុងនោះ រួមមាន Battlefield វគ្គ 5 ផងដែរ។ ពីមួយជំនាន់ ទៅមួយជំនាន់ EA តែងតែធ្វើឲ្យហ្គេមថ្មី របស់ខ្លួនកាន់តែមាន ភាពទាក់ទាញ តែសម្រាប់ Battlefield 5 វាមិនសូវជាធ្វើឲ្យ ពិភពលោកភ្ញាក់ផ្អើល ប៉ុន្មានទេ អាចថា វាស្រដៀងទៅនឹង Battlefield 1 ដែរ ដោយខុសគ្នាតែ របៀបលេងមួយចំនួនធំ និងមានសាច់រឿងថ្មី ប៉ុណ្ណោះ។

ក្នុងព្រឹត្តិការណ៍ E3 ក្រុមផលិតហ្គេម DICE របស់ EA ពុំបានបង្ហើបឲ្យយើងដឹងច្រើន នោះទេជុំវិញហ្គេមថ្មី របស់ខ្លួន ដោយដំណឹងរបស់ Battlefield 5 នឹងចេញបន្ថែម នាពេលឆាប់ៗខាងមុខនេះ តែវីដេអូថ្មីរបស់ Battlefield 5 ក៏ត្រូវបានបង្ហាញផងដែរ ដូចខាងក្រោម។ យើងអាចលេងជា វគ្គសាច់រឿង និងអាចលេងបែប Multi-Player តាមរយៈ Online បាន មានន័យថាយើងអាច ចូលបាញ់គ្នា ក្នុងសង្គ្រាមលោក លើកទី 2 ជាមួយអ្នកលេង ផ្សេងៗទៀតជាច្រើន។  ជាងនេះទៅទៀត ជាមួយអ្នកទិញហ្គេមនេះ យកទៅលេង នឹងទទួលបានការ Update ដើម្បីទទួលបានវគ្គ Battle Royale Mode ដើម្បីលេងផងដែរ ដែល EA ប្រកាសថានឹងមក ដល់បន្ទាប់ពីហ្គេមនេះ បានចេញលក់ក្នុងទីផ្សារ រួចមួយរយៈខ្លី។

 

 

 

សម្រាប់អតិថិជនដែលជាអ្នកគាំទ្រហ្គេម Battlefield អាចធ្វើការកុម្ម៉ង់ទុកមុន ជាមួយហ្គេមនេះ បានហើយនៅ Walmart និង Amazon ដែលវាមានលេង នៅលើ PS4, Xbox One និង Windows។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: PC Gamer Tag: កម្មវិធី-ហ្គេម