CAMBO REPORT

Popup Advertising5 seconds

Apple អាចនឹងគ្រោងប្រើប៊ូតុងថាច់ដូច iPhone 7 នៅលើ Apple Watch!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នេះជារបាយការណ៍ថ្មី បានចេញផ្សាយទាក់ទង នឹងក្រុមហ៊ុន Apple មានគំរោង ចង់ប្រើប្រាស់ប៊ូតុង មួយប្រភេទ មកផ្លាស់ប្តូរប៊ូតុង Apple Watch កំពុងប្រើសព្វថ្ងៃនេះ។ ដោយប៊ូតុងមួយប្រភេទនោះ ប្រើកម្លាំងសង្កត់ដូចប៊ូតុង Home ដំបូងដែលដាក់នៅលើ iPhone 7 ហើយប៊ូតុងនេះពេល សង្កត់ទៅនៅរឹងដដែល មិនលោតឡើងចុះដូចប៊ូតុង iPhone 6s ឡើយ ដូច្នេះមានសង្ឃឹមច្រើន ថានាឡិកាឆ្លាតវៃ Apple Watch ជំនាន់ក្រោយមានការផ្លាស់ប្តូរច្រើន ព្រោះតាំងពីជំនាន់ទី 1 មកដល់ជំនាន់ទី 3 នេះ មានការផ្លាស់ប្តូរបន្តិចបន្តួចប៉ុណ្ណោះ។

 


Apple បានចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យានេះ តាំងពីឆ្នាំ 2015 មកម្ល៉េះ នៅលើកុំព្យូទ័រ MacBook Pro និងប្រើបន្តនៅឆ្នាំ 2016 នៅលើ iPhone 7 និង iPhone 7 Plus ។ ផលិតផលទាំងនេះ ត្រូវបានផ្លាស់ប្តូរពីប៊ូតុងសង្កត់ធម្មតា មកជាប៊ូតុងថាច់នេះវិញ ហើយរាល់ការចុចវា មិនបាច់ប្រើកម្លាំងខ្លាំងក៏បានដែរ ដោយយើងគ្រាន់តែថាច់ថើរៗក៏បាន។ ណាមួយ Apple ប្រើប៊ូតុងថាច់នេះ ដើម្បីងាយស្រួលដល់ Apple Watch ឲ្យកាន់តែមានប្រសិទ្ធភាពនៅពេលប្រើក្នុងទឹក ព្រោះអ្នកប្រើប្រាស់តែងប្រើប៊ុតុង Home នេះច្រើនជាងប៊ូតុងដំឡើង សម្លេងឬបន្ថយសម្លេង។

 


សរុបមក របាយការណ៍បានចេញផ្សាយពីគំរោងរបស់ Apple ចង់ប្រើប៊ូតុងថាច់ នៅលើ Apple Watch របស់ពួកគេ ដូចទៅនឹងប៊ូតុង Home របស់ iPhone 7 ។ តាមប្រភពដដែលបានសន្និដ្ឋានថា Apple មិនគ្រោងប្រើក្នុងឆ្នាំនេះទេ ហើយប្រហែលជាអាចប្រើនៅឆ្នាំ 2019 ខាងមុខ ដូច្នេះយើងអាចចាំតាមដានបន្តទៀតបាន ហើយប្រហែលក្រុមហ៊ុន ផ្លាស់ប្តូរនៅរូបរាងរបស់ Apple Watch នេះផងក៏ថាបានដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: នាឡិកាវៃឆ្លាត