CAMBO REPORT

Popup Advertising5 seconds

Instagram អាច​ឲ្យ​អ្នក​យក Story មិត្តភក្តិ​មក​បង្ហោះ​បន្ត​បាន ប៉ុន្តែ​ត្រូវ​ដឹង​ពី​ចំនុចមួយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សម្រាប់មិត្តអ្នកអាន ដែលកំពុងប្រើប្រាស់បណ្តាញសង្គម Instagram ប្រហែលជាបានស្គាល់ពី កម្មវិធីនេះច្រើន និងការប្រែប្រួល ដ៏ញឹកញាប់របស់វា នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានប្រែពី កម្មវិធីបែប Unique (មានមុខងារ និងការប្រើប្រាស់ ខុសពីគេ) ក្លាយទៅជាកម្មវិធី ដូចបណ្តាញសង្គមដទៃ ប៉ុន្តែចំនួនអ្នកប្រើប្រាស់ យុវវ័យបែរជាកើនឡើង និងអ្នកប្រើប្រាស់ វ័យចំណាស់បន្តិច មិនស្គាល់ទេ។

មកដល់ពេលថ្មីៗនេះ Instagram បានប្រកាស បន្ថែមនូវមុខងារថ្មីមួយទៀត សម្រាប់ឲ្យអ្នកប្រើប្រាស់ បានដឹង និងអាចប្រើប្រាស់បាន ដោយការយក Story របស់មិត្តភក្តិនៅក្នុងកម្មវិធី នោះមកបង្ហោះបន្តបាន ប៉ុន្តែ Story នោះ ត្រូវបានមិត្តភក្តិ របស់អ្នក Mention ឈ្មោះចូលសិន ទើបអាចបង្ហោះបន្តបាន ប្រសិនបើមិនបាន Mention នោះទេ អ្នកមិនអាចបង្ហោះ បន្តបានទេ ហើយនេះជាចំនុច ដែលអ្នកត្រូវដឹង ដើម្បីកុំឲ្យមានការភាន់ច្រឡំ នៅពេលប្រើប្រាស់។

 

នៅពេលដែលមាននរណាម្នាក់ Mention ឈ្មោះរបស់អ្នកលើរូប ឬវីដេអូ Story នោះ Instagram បានកំណត់រួចហើយ រូប ឬវីដេអូដែលបាន Mention ឈ្មោះអ្នកនោះ នឹងលោតចូល chat រវាងអ្នកទាំង 2 ហើយអ្នកនឹងឃើញ អក្សរពណ៌ខៀវ Add This to Your Story ដែលមានន័យថា បង្ហោះរូបនេះ ឬវីដេអូនេះ ទៅក្នុង Story របស់អ្នក ឬអ្នកគិតថាមិនចង់ ក៏បានដែរ ដោយ Instagram ចង់ Alert ឲ្យអ្នកបានដឹង។ ប្រសិនបើអ្នកកំពុង ប្រើប្រាស់កម្មវិធី គួរតែអាប់ដេតឥលូវនេះ និងអ្នកដែលមិនទាន់បាន ប្រើប្រាស់ក៏អាចទាញយក ទៅសាកល្បងប្រើបាន។ Play Store | App Store

សរុបមក បណ្តាញសង្គម Instagram មានការអាប់ដេតច្រើនដង ក្នុងមួយខែៗ ធ្វើឲ្យអ្នកប្រើប្រាស់ កាន់តែពេញចិត្ត លើកម្មវិធីនេះ ប៉ុន្តែអ្នកដែលកាន់តែ ពេញចិត្តនោះ គឺសុទ្ធតែយុវវ័យ ភាគច្រើនតែម្តង រីឯអ្នកប្រើវ័យ ចំណាស់បន្តិច ចូលចិត្តប្រើប្រាស់ Facebook ជាង ព្រោះមានការប្រើប្រាស់ ទូលំទូលាយជាង Instagram ណាមួយ Instagram បង្ហោះបានតែរូបភាព និងវីដេអូប៉ុណ្ណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម