CAMBO REPORT

Popup Advertising5 seconds

កំពូល​ហ្គេម Just Cause 4 ផលិត​រួច​រាល់​ហើយ ដែល​អាច​នឹង​ចេញ​នៅ​ចុង​ឆ្នាំ 2018 នេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សប្ដាហ៍ក្រោយព្រឹត្តិការណ៍ពិពណ៌ហ្គេមដ៏ធំប្រចាំឆ្នាំ E3 នឹងមកដល់ ហើយក្រុមហ៊ុនផលិតហ្គេម ក៏ដូចជាអ្នកអភិវឌ្ឍន៍ ហ្គេមជាច្រើន នឹងមានវត្តមានក្នុងទីនោះ ដោយរង់ចាំមើលការ មកដល់ថ្មីៗនៃហ្គេមល្បីៗ ដែលមានលេងនៅគ្រប់ Platform ចាប់តាំងពី ម៉ាស៊ីនកាន់លេងនៅលើដៃ រហូតដល់ម៉ាស៊ីនកុំព្យូទ័រ។ មកដល់ថ្ងៃនេះយើងទទួលបាន ដំណឹងថ្មីជុំវិញកំពូលហ្គេម Just Cause ដែលល្បីល្បាញ ជាច្រើនឆ្នាំកន្លងមកនេះ ដែលនឹងត្រៀម ចេញវគ្គទី 4 ថ្មី បន្តពីវគ្គទី 3 បានចេញលក់ជាច្រើន ឆ្នាំកន្លងទៅ។

Just Cause 4 ត្រូវបានបង្ហោះផ្សព្វផ្សាយកុម្ម៉ង់ទិញទុកមុន (Pre Order) នៅក្នុងទីផ្សារលក់ហ្គេម អេឡិចត្រូនិច Steam ដែលបានបង្កឲ្យមានភាព ភ្ញាក់ផ្អើលទៅដល់អ្នក គាំទ្រហ្គេមនេះ រាប់សិនបឆ្នាំមកហើយ ជុំវិញការមកដល់ ឆាប់ៗខាងមុខ ដោយក្រុមអ្នកផលិត Avalanche Studios ពុំបានបង្ហើបឲ្យដឹង អំពីហ្គេមនេះសូម្បីតែបន្តិច តែបានមួយភ្លែត វាក៏ត្រូវបានលុបចោលវិញ ភ្លាមៗផងដែរ។ ជាក់ស្ដែង Just Cause 4 អាចនឹងបង្ហាញខ្លួន ជាផ្លូវការ នៅក្នុងព្រឹត្តិការណ៍ E3 ខាងមុខ អាចថាជាការធ្វើឲ្យ ភ្ញាក់ផ្អើលទៅដល់អ្នកគាំទ្រ ហ្គេមនេះទាំងអស់ឲ្យ បានដឹង ព្រោះ Just Cause 4 អាចនឹងបានផលិតរួចរាល់ ទៅហើយ ដោយរង់ចាំតែថ្ងៃ ចេញប៉ុណ្ណោះ។

ដូច្នេះសម្រាប់ប្រិយមិត្តដែលចូលចិត្តលេងហ្គេម Just Cause ចាប់តាំងពីវគ្កទី 1 មក អ្នកនឹងបានស្គាល់ រសជាតិហ្គេមនេះ ដែលជាវគ្គបន្តពីវគ្គទី 3 នូវឈុតឆាកលេងហ្គេម កាន់តែប្រសើរជាងមុន សាច់រឿងទាក់ទាញជាងមុន ក្រាហ្វិចញាក់សាច់ ជាងមុន ដែលមានលេង នៅលើ Xbox One, PS4 និង PC Windows ប៉ុណ្ណោះ។ ទោះបីជាក្រុមអ្នកផលិត ដែលគ្រប់គ្រង ដោយក្រុមហ៊ុន Square Enix ពុំបានបង្ហើបឲ្យយើង បានដឹងមុន សុខចិត្តរង់ចាំ ដល់ព្រឹត្តិការណ៍ E3 មកដល់ប៉ុន្មានថ្ងៃ ខាងមុខនេះក្ដី ក៏យើងអាចដឹងមុន ទៅហើយថា Just Cause 4 អាចនឹងចេញនៅចុងឆ្នាំ 2018 នេះ ដូចទៅនឹង Just Cause 3 ដែលចេញកាល ពីថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2015 កន្លងទៅដូចគ្នា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti 1 week ago
ប្រភព: PC Gamer Tag: កម្មវិធី-ហ្គេម