CAMBO REPORT

Popup Advertising5 seconds

អ្នក​ប្រើ​ក្រាហ្វិច nVIDIA ដែល​មាន​ម៉ូនីទ័រ​កប់ៗ គួរ​ធ្វើ​ការ Update នូវ Firmware ថ្មី​មួយនេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មានសេចក្ដីរាយការណ៍ជាច្រើនកាលពីពេលកន្លងទៅ ជុំវិញបញ្ហាអេក្រង់ខ្មៅ ក៏ដូចជាការរីកលូតលាស់ យ៉ាងឆាប់រហ័សនៃពពួក ម៉ូនីទ័រស៊េរីកប់ៗ ដែលមានសមត្ថភាពខ្ពស់ ក្នុងការបង្ហាញរូបភាពមាន Resolution ខ្ពស់ លោតដល់ 4K ថែមទាំងមានល្បឿនលឿន និងកាន់តែពិសេស គឺមានមុខងារ HDR ដូចទូរទស្សន៍ ថ្លៃៗផងដែរ។ ដូច្នេះ ទីបំផុតក្រុមហ៊ុន nVIDIA បាន បើកឲ្យអតិថិជនរបស់ខ្លួន ដែលកំពុងប្រើប្រាស់ ក្រាហ្វិចកាតកប់ៗស៊េរី ជាម៉ូឌែលចុងក្រោយ ស្ថិតនៅក្នុងត្រកូល GTX 10 Series ក៏ដូចជា 900 Series និង 700 Series រួមជាមួយនឹង Quadro Series ធ្វើការ អាប់ដេតនូវ Firmware ថ្មី បង្កើតឡើងដោយឈរ លើគោលដៅធំៗ 2 ដូចជា៖

 

•    កែសម្រួលបញ្ហា អេក្រង់ខ្មៅ (Black Screen) នៅពេលអ្នកប្រើប្រាស់ប្រើរន្ធ DisplayPort 1.3 និង 1.4 ដែលជួបប្រះបញ្ហា មើលមិនឃើញអ្វីទាំងអស់ លុះត្រាចូល ទៅដល់ផ្ទាំង Welcome របស់ Windows។

•    ធ្វើឲ្យក្រាហ្វិចកាតអាចប្រើប្រាស់ជាមួយនឹងម៉ូនីទ័រជំនាន់ថ្មីៗ ដែលមានអេក្រង់ HDR។

សម្រាប់ប្រិយមិត្តកំពុងអានអត្ថបទព័ត៌មានមួយនេះ ដែលប្រើប្រាស់ក្រាហ្វិចដូចបាន រៀបរាប់ខាងដើម អ្នកអាចធ្វើការ Update នូវ Firmware ថ្មី នេះ ដែល nVIDIA បានស្វែងរកឃើញបញ្ហា ដែលអ្នកអាចដោះស្រាយបាន ដោយគ្រាន់តែ Update ជាមួយនឹង File ទំហំត្រឹមតែ 13.7MB។ ទោះបីជាយ៉ាងណាក៏ដោយ បើអ្នកពុំបានជួបប្រទះ បញ្ហាខ្មៅអេក្រង់ពេល បើកម៉ាស៊ីន ឬពុំប្រើប្រាស់ម៉ូនីទ័រ កប់ស៊េរី ដែលមានអេក្រង់ HDR នោះទេ អ្នកពុំចាំបាច់ធ្វើការ Update នូវ Firmware ថ្មីនេះក៏បានដែរ គឺវាមិនធ្វើឲ្យប៉ះពាល់ ទៅដល់ល្បឿន និងដំណើរការរបស់ GPU របស់អ្នកឡើយ ផ្ទុយទៅវិញសម្រាប់អ្នក ដែលមានម៉ូនីទ័រ កប់ៗស៊េរីប្រើប្រាស់ មានសមត្ថភាព បង្ហាញរូបភាពខ្ពស់ដូចជា 2K ឬ 4K ដែលមានល្បឿន 120Hz, 144Hz ឬលឿនជាងនេះ គប្បីធ្វើការ Update ទៅប្រសើរជាង ព្រោះអ្នកត្រូវប្រើប្រាស់ ជាមួយនឹងឌុយ DisplayPort ដូច្នេះ ការ Update ជាមួយ Firmware ថ្មីនេះ នឹងជួយដោះស្រាយ បញ្ហាបានច្រើន ថែមទាំងធ្វើឲ្យក្រាហ្វិចកាត របស់អ្នកអាច លេងហ្គេម ក៏ដូចជាទស្សនាវីដេអូ HDR បានទៀតផង។

គួរបញ្ជាក់ផងដែរថា ការ Update នូវ Firmware នេះមិនមែនជាការ Update នូវ Driver ទូទៅនោះទេ គឺវាជាការ Update នូវ Version របស់ Firmware ដែលមានជាប់នៅក្នុង Motherboard របស់ GPU ឲ្យវាដំណើរការបានប្រសើរ នៅពេលមិនទាន់លោត ចូលដល់ Windows ហើយពេលចូលដល់ Windows ក្រាហ្វិចនឹងត្រូវ គ្រប់គ្រងដោយ Driver វិញម្ដង។ ដើម្បី Update Firmware ជំនាន់ 1.0 ថ្មីនេះ អ្នកអាចចូលទៅកាន់ គេហទំព័រ nVIDIA ដើម្បី Download យកមក Update ខ្លួនឯង តែត្រូវប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ ដោយអានការ ណែនាំឲ្យបានល្អ និងធ្វើតាមលំដាប់លំដោយ ជាងវាងមានបញ្ហាដល់ GPU តម្លៃរាប់រយ ដុល្លាររបស់អ្នក។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: NVIDIA Tag: កុំព្យូទ័រ