CAMBO REPORT

Popup Advertising5 seconds

ជំនួយ​ការ​សម្លេង Alexa ជ្រៀត​ជ្រែក Siri ដល់ Apple Watch ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ជំនួយការសម្លេង Alexa នេះ យើងអាចទទួលស្គាល់បានថា វាពិតជាឆ្លាតជាង ជំនួយការសម្លេងរបស់ ក្រុមហ៊ុនផ្សេងៗ។ ជំនួយការសម្លេងនេះ ប្រើប្រាស់ដំបូង នៅលើ Speaker ដែលជាផលិតផល របស់ Amazon គឺ the Amazon Echo និង the Amazon Echo Dot បន្តបន្ទាប់មក ដោយសារតែភាពវៃឆ្លាត របស់ជំនួយការសម្លេង ទើបធ្វើឲ្យវាមាន វត្តមាននៅលើ Speaker របស់ក្រុមហ៊ុនដទៃ មួយចំនួនទៀត។

Alexa ជាជំនួយការសម្លេងដែលអភិវឌ្ឍន៍ និងបង្កើតឡើងដោយ Amazon ។ ជំនាញខាងស្វែងរកទិន្នន័យ សម្រាប់អ្នកប្រើប្រាស់ ដោយគ្រាន់តែបញ្ជា តាមសម្លេង ដូចជាស្វែងរកជំនាញថ្មីៗ និងការប្រើប្រាស់ផ្សេងៗ ដូចជា ការណែនាំពីការធ្វើម្ហូប ចំណេះដឹងទូទៅ ពត៌មានផ្សេងៗ ទាំងរឿងដែលសំខាន់ និងមិនសំខាន់ Alexa អាចផ្តល់ជាទិន្នន័យបានភ្លាម ហើយរាល់ចំណេះដឹង ទាំងនោះ ត្រូវបានអាប់ដេត ជាប្រចាំ។

 

សម្រាប់មិត្តអ្នកអាន ដែលចង់ប្រើប្រាស់នូវជំនួយការសម្លេង មួយនេះ នៅលើនាឡិកាឆ្លាត Apple Watch អាចចាប់ផ្តើមទាញយក កម្មវិធីមួយឈ្មោះ Voice in a Can ដែលអាចពាំនាំជំនួយការ សម្លេងនេះ ប្រើក្នុងនាឡិកា នោះបាន ហើយនេះមិនមែនជាកម្មវិធីបង្កើត ឡើងដោយ Amazon នោះទេ វាគ្រាន់តែជាកម្មវិធី អ្នកដទៃបង្កើតឡើងមក តែប៉ុណ្ណោះ តែប្រើបានដូចគ្នា។ ចំពោះការទាញយក តាមរយៈ App Store ជាមួយតម្លៃ 1.99 ដុល្លារ និងកំណត់ប្រើប្រាស់តាម iPhone ដំនើរការប្រព័ន្ធ ប្រតិបត្តិការ iOS11.3 ឡើងទៅ ដែលភ្ជាប់ជាមួយ Apple Watch ។

សរុបមក Alexa នេះ ពិតជាឆ្លាតខ្លាំង និងនៅមានជំនាញ ជាច្រើនទៀត សម្រាប់មនុស្សគ្រប់វ័យ គ្រប់ជាតិសាសន៍ អាចសួរបាន ទើបគេហៅវាថា ជាជំនួយការសម្លេង និងឆ្លាតវៃ លើស ពីជំនួយការសម្លេង របស់ក្រុមហ៊ុនផ្សេង ទើបវាមានការប្រើប្រាស់ ច្រើនលើឧបករណ៍ ឆ្លាតវៃផ្សេងៗ និងមានអ្នកប្រើប្រាស់ នៅស្រុកគេពេញចិត្ត ច្រើនជាងជំនួយសម្លេងដទៃ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: iDownload Blog Tag: នាឡិកាវៃឆ្លាត