CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​ម៉ូនីទ័រ​ហ្គេម​អេក្រង់​លាត​កប់ MSI ដើម្បី​ឆ្លើយ​តប​ទៅ​កាន់​ម៉ូនីទ័រ​របស់ Samsung

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដើមឆ្នាំ 2018 កន្លងទៅ Samsung បានធ្វើឲ្យទីផ្សារម៉ូនីទ័រ កក្រើកម្ដងរួចទៅហើយ ជុំវិញម៉ូនីទ័រសម័យថ្មី ម៉ូឌែល CHG90 ដែលមានទំហំអេក្រង់ធំ លោតដល់ 49 អ៊ីញ ជាប្រភេទអេក្រង់ QLED មានសភាពលាតហួសនិស្ស័យ ជាមួយកម្រិត Ratio 32:9 ជាប្រភេទ Super-Ultra-Wide ស្មើនឹងម៉ូនីទ័របែប Wide Screen ចំនួន 2 ផ្គុំចូលគ្នាតែមួយ គឺថាវាពិតជាធំ ធំលើសពីម៉ូនីទ័រ ដែលអ្នកធ្លាប់បានជួប។ ជុំវិញរឿងនេះ ក្រុមហ៊ុននាគ MSI ទើបនឹងបង្ហាញ ឲ្យពិភពលោកបានឃើញនូវចម្លើយ ឆ្លើយតបថ្មីទៅកាន់ Samsung ជាមួយនឹងម៉ូនីទ័រ Gaming ស៊េរីថ្មី ដែលមានអេក្រង់មិនចាញ់ CHG90 ឡើយ។

មិនខុសគ្នាខ្លាំងនោះទេ បើប្រៀបធៀបអេក្រង់ម៉ូនីទ័រទាំង 2 នេះក្បែរគ្នា ដោយ Optic MAG491C របស់ MSI មានអេក្រង់ទំហំ 49 អ៊ីញ មានគែមខ្លី ជាមួយកម្រិត Ratio 32:9 ដូចគ្នា ថែមទាំងមានសមត្ថភាព បង្ហាញរូបភាពកម្រិត 3840 x 1080p ដូចគ្នាថែមទៀត តែមិនលោតដល់ 2K ឬ 4K ឲ្យស៊ីដាច់ Samsung ឡើយ។ ជាងនេះទៅទៀត ម៉ូនីទ័រនេះ ក៏ប្រើប្រាស់អេក្រង់ ល្បឿនលឿន 144Hz ជាមួយ Respond Time 3ms ផងដែរ អមមកជាមួយនឹងច្ចេកវិទ្យា FreeSync ធ្វើឲ្យការលេងហ្គេម នៅលើអេក្រង់នេះ រលូនខ្លាំង រអិលដូចខ្លាញ់អញ្ចឹង ហើយបើប្រើ ក្រាហ្វិចរបស់ AMD ទៀតនោះ យើងអាចលេងហ្គេម បានកាន់តែរលូន ជាមួយនឹងការលុបបំបាត់ ក្រាហ្វិចដាច់ៗ (Screen Tearing)។

លើសពីនេះទៅទៀតអេក្រង់ធំមួយនេះមានសមត្ថភាពជះពន្លឺបានកម្រិត 400nit មានសមត្ថភាពបង្ហាញពណ៌ sRGB កម្រិត 100% មានន័យថាការចាក់ពណ៌ នៅលើអេក្រង់ TN Panel ជំនាន់ថ្មីរបស់ម៉ូនីទ័រនេះ គឺច្បាស់ ផ្ដល់ពណ៌ត្រឹមត្រូវ បែបធម្មជាតិ តែពុំមានមុខងារ HDR នោះទេ។ មុខងារពិសេសមួយ ដែលធ្វើឲ្យ Optic MAG291C ស៊ីដាច់ Samsung នោះគឺ Picture-by-Picture ដែលយើងអាចដោតឌុយ HDMI ឬ DisplayPort ទៅកាន់ម៉ាស៊ីន 2 ផ្សេងគ្នា ហើយប្រើនៅលើផ្ទៃ អេក្រង់តែម្ខាងបាន មានន័យថាយើង អាចធ្វើការងារ 2 លើអេក្រង់ តែមួយបាន អាចធ្វើការបណ្ដើរ លេងហ្គេមបណ្ដើរ ដោយមិនប៉ះពាល់ ទៅដល់ល្បឿនអេក្រង់ មិនធ្លាក់ Frame Rate មិនគាំងជាដើម។

MSI នឹងបញ្ចេញម៉ូនីទ័រនេះលក់នៅចុងឆ្នាំនេះតែម្ដង ដោយថ្ងៃចេញលក់ជាផ្លូវការ នៅមិនទាន់ច្បាស់ការនៅឡើយ គ្រាន់តែដឹងថា Optic MAG291C នឹងមានលក់ក្នុងទីផ្សារ អន្តរជាតិក្នុងតម្លៃ 999$ អាមេរិក។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti 1 week ago
ប្រភព: Tom’s Hardware Tag: កុំព្យូទ័រ