CAMBO REPORT

Popup Advertising5 seconds

នាឡិកា​វៃ​ឆ្លាត​សម្រាប់​កុមារ ប្រើ​សុទ្ធ​តែ​ឈីប​ដូច Gear S3

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

អ្នកទាំងអស់គ្នា ប្រហែលជាកម្របានឃើញណាស់ ពីផលិតផលរបស់ក្រុមហ៊ុនដទៃ ប្រើប្រាស់ឈីប Exynos របស់ក្រុមហ៊ុន Samsung បែបនេះ ហើយនៅលើ ស្មាតហ្វូនមួយគត់ របស់ ASUS ដែលយើងធ្លាប់ ឃើញប្រើ Exynos បានម្តង។ មកដល់ពេលនេះ មាននាឡិកាឆ្លាតវៃមួយ ទើបបង្ហាញខ្លួន ជាមួយការប្រើប្រាស់ បន្ទះឈីប Exynos របស់ Samsung ដែរ។

ក្រុមហ៊ុន Never Labs របស់កូរ៉េ បានជ្រើសរើសយកបន្ទះឈីប Exynos 7270 ដែលមានស៊ីភីយូ 2 គ្រាប់ ប្រើប្រាស់ក្នុង នាឡិការឆ្លាតវៃ សម្រាប់កុមារ។ ឈីបនេះ យើងធ្លាប់ប្រទះឃើញ Samsung បំពាក់នៅលើ នាឡិកា Gear S3 Sport និង Frontier ជាមួយកម្លាំងម៉ាស៊ីនខ្លាំង សម្រាប់នាឡិកា។ នាឡិកានេះ យើងអាចហៅឈ្មោះ វាថា The Never Labs AKI មានអេក្រង់ទំហំ 1.2 អ៊ីញ ប្រើកញ្ចក់ AMOLED ជួយឲ្យផ្ទៃអេក្រង់បង្ហាញ រូបភាពបានកាន់តែច្បាស់ និងមានបច្ចេកវិទ្យាធន់ មិនងាយជ្រាបទឹកកម្រិត IP68 ។

គោលបំណងបង្កើតឡើង សម្រាប់ឲ្យអាណាព្យាបាល តាមដានទីតាំង របស់កូនខ្លួនឯងបាន ដើម្បីជៀសវាង នៅពេលពួកគេវង្វេងផ្លូវ ឬបាត់ខ្លួន ដោយយថាហេតុ, ការប្រើប្រាស់ ប្រព័ន្ធអ៊ីនធើណេត លឿនដល់ VoLTE បាន, មានមុខងារជំនួយការ បកប្រែហៅ CLOVA អាចជួយដល់កុមារ រៀនភាសាផ្សេងៗបានទៀត និងការបកប្រែពី ភាសាកូរ៉េទៅជា អង់គ្លេសបាន។ ឪពុកម្តាយ សម័យទំនើបនេះ គួរតែប្រើប្រាស់ ឧបករណ៍ GPS ជាប់នៅខ្លួន របស់កូន ដើម្បីងាយស្រួល ការពារពួកគេ ពីការបាត់ខ្លួនដោយ អចេតនា ព្រោះយើងមិនអាចដឹង មុនបានទេ មានតែការពារពួកគេ ដោយវិធីបែបនេះ ទើបប្រសើរ។

សរុបមក ក្រុមហ៊ុនកូរ៉េ The Never Labs នាពេលថ្មីៗនេះ បានបញ្ចេញនូវ នាឡិកាឆ្លាតវៃ សម្រាប់កុមារ ភ្ជាប់មកជាមួយ មុខងារ GPS និងប្រព័ន្ធអ៊ីនធើណេតលឿន ដើម្បីផ្តល់ភាពងាយស្រួល ដល់អាណាព្យាបាល តាមដានទីតាំង របស់កូនពួកគេ និងជាពិសេសនាឡិកានេះ ប្រើប្រាស់នូវ បន្ទះឈីប Exynos 7270 របស់ក្រុមហ៊ុន Samsung ដែលមានល្បឿនលឿន ដូចនាឡិកា Gear S3 ដែលកំពុង ប្រើប្រាស់ដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 1 week ago
ប្រភព: Sam Mobile Tag: នាឡិកាវៃឆ្លាត