CAMBO REPORT

Popup Advertising5 seconds

ទីបំផុត Alienware ប្រកាស​ចេញ​កាស Gaming គ្មាន​ខ្សែ​ដំបូង​គេ​បង្អស់​របស់​ខ្លួន​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បច្ចុប្បន្នកាសស្ដាប់ត្រចៀកមានច្រើនប្រភេទទៅតាមការប្រើប្រាស់ជាក់ស្ដែង ហើយបើយើងងាកមក មើលកាសសម្រាប់លេងហ្គេម វិញក៏ដូចគ្នា គឺថាមានក្រុមហ៊ុនជាច្រើន បានផលិតកាសប្រភេទ Gaming ដេញជំនាន់ កាន់តែប្រសើរឡើង ថែមមួយកម្រិតទៀត។ ជាក់ស្ដែងក្រុមហ៊ុន Alienware ដែលជាដៃជើង របស់ Dell ទើបនឹងប្រកាសចេញ ជាផ្លូវការនូវកាស Gaming ស៊េរីរបស់ខ្លួនមួយ ជាប្រភេទកាសឥតខ្សែ សម្រាប់យក ទៅលេងហ្គេម ជាមួយនឹងគុណភាពខ្ពស់ រូបរាងទាក់ទាញ និងសម្លេងល្អ។

នេះគឺជាកាសឥតខ្សែទី 1 របស់ក្រុមហ៊ុន Alienware ដែលវាមានឈ្មោះហៅថា Alienware Wireless Headset ត្រូវបានរចនាឡើង យ៉ាងប្រណិត ពីបាតដៃទទេ មានសភាពកាចសាហាវ សាកសមសម្រាប់មនុស្សសម័យថ្មី មានភ្លើង RGB បីកន្លែងសងខាង ដូចប្រិយមិត្តបានឃើញ ក្នុងរូបស្រាប់។ កាសគ្មានខ្សែនេះ ត្រូវបានផលិតឡើង ពីវត្ថុធាតុដើមល្អៗ មានប៉ុងការពារត្រចៀក ដែលការពារសម្លេង រំខានពីខាងក្រៅ ពាក់យូរមិនធ្វើឲ្យឈឺ និងក្ដៅត្រចៀក ថែមទាំងមាន សម្លេងជាប្រភេទ Surround Sound កម្រិត 7.1 ថែមទៀត ធ្វើឲ្យសម្លេងហ្គេម កាន់តែកន្ត្រាក់អារម្មណ៍ ពិសេសអ្នកលេងហ្គេម ដែលត្រូវការផ្ទៀងសម្លេង ច្រើនដូចជា បាញ់គ្នា ឬហ្គេមបាញ់ខ្មោច ជាដើម។

Alienware Wireless Headset នេះអាចសាកថ្មបានតាមរយៈរន្ធ Micro USB មិនមែនជា USB C ឡើយ រាងខកចិត្តបន្តិចហើយ ដោយការសាកថ្ម មួយពេញទំហំ 1200mAh វាអាចរស់បានដល់ 15 ម៉ោង បើបិទភ្លើង និងបើកសម្លេងក្នុង កម្រិតមធ្យម ឬបានតិចជាងនេះ បើអ្នកត្រូវការ បើកភ្លើង ដែលគ្រប់គ្រងដោយ កម្មវិធី AlienFX។ ដើម្បីប្រើ ជាលក្ខណៈឥតខ្សែ Alienware Wireless Headset អាចភ្ជាប់ ទៅកាន់កុំព្យូទ័រ ដោយដោតឌុយ USB ប្រើប្រាស់ល្បឿន Wireless កម្រិត 2.4GHz ឬបើអស់ថ្ម ម្ចាស់របស់វាអាចដោត កាសប្រើតាមរយៈ ឌុយដោត 3.5mm ក៏បាន។ មួយវិញទៀតដុយ Mic សម្រួបសម្លេង របស់កាសនេះ មានភាពវៃឆ្លាតដូចកាស Gaming កម្រិតខ្ពស់ផងដែរ ដោយកាច់ចូលក្នុង វានឹងបញ្ឈប់មុខងារ ស្រូបសម្លេងភ្លាមៗ ពុំចាំបាច់បិទម៉ាស៊ីន ឬបិទតាម កម្មវិធីឡើយ។

 

 

កាសគ្មានខ្សែសម្រាប់លេងហ្គេមរបស់ Alienware មួយនេះ នឹងចេញលក់ក្នុង ទីផ្សារអន្តរជាតិ នៅថ្ងៃទី 11 ខែមិថុនា ឆ្នាំ ២០១៨ ខាងមុខឆាប់ៗ នេះឯង ជាមួយតម្លៃ 229$។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ