CAMBO REPORT

Popup Advertising5 seconds

Drone របស់​ក្រុមហ៊ុន​បារាំង អេម​មិន​ចាញ់​របស់​អាមេរិកទេ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Parrot របស់ប្រទេសបារាំង ទើបបានប្រកាសបង្ហាញពី Drone ស៊េរីថ្មីរបស់ខ្លួន ហៅថា The Anafi មានមកជាមួយស្លាបហោះ អាចកាច់បត់ដាក់ ក្នុងប្រអប់ និងងាយយកតាម ខ្លួនបាន។ ទម្ងន់វាត្រឹមតែ 320 ក្រាម ឬ 0.7 ផោនប៉ុណ្ណោះ ស្រាលជាង Drone ដែលក្រុមហ៊ុននេះ ធ្លាប់លក់ពីកាលពី 2 ឆ្នាំមុន ដែលមានទម្ងន់ 500 ក្រាមឯណោះ។ ទាំងសមត្ថភាពប្រសើរជាងមុន ឆ្ងាយណាស់ ណាមួយអាចប្រជែង ជាមួយ Drone របស់ក្រុមហ៊ុនដទៃ កំពុងដាក់លក់ លើទីផ្សារបាន ទៀតផង។

The Anafi មានមកជាមួយកាមេរ៉ាទំហំ 21 មេហ្គាភិចសែល ចាប់រូបភាពបាន 180 ដឺក្រេ, ថតវីដេអូ បានដល់កម្រិត 4K ក្នុងល្បឿន 30fps, ថតវីដេអូត្រឹមកម្រិត 1080 ភិចសែល ក្នុងល្បឿន 60fps បាន។ ក្រុមហ៊ុនបានរៀបរាប់ថា កាមេរ៉ារបស់ Drone នេះ អាច Zoom បាន 3 ដង នៅតែច្បាស់ ប៉ុន្តែ Zoom បាន 2 ដងប៉ុណ្ណោះ នៅពេលថតវីដេអូ ក្នុងកម្រិត 1080 ភិចសែល។ បូករួមការប្រើប្រាស់កម្មវិធី សម្រាប់ប្រើបញ្ជា ពីស្មាតហ្វូនទៅ Drone បាន ថែមទាំងអាចឲ្យអ្នក ប្រើប្រាស់ថតរូបភាព និងវីដេអូ ជាមួយសេនស័រ កាមេរ៉ា 21 មេហ្គាភិចសែលក៏បាន ដូរមក 12 មេហ្គាភិចសែល ក៏បានដែរ។

 

មុខងារថតវីដេអូលឿនជាងចលនាធម្មតា 240 ដង, មុខងារថតចលនា យឺតៗក៏មាន និងមាន frame rate ខ្ពស់ទៀតផង។ អ្វីដែលកាន់តែ ពិសេសនោះ វាមកជាមួយ មុខងារសម្គាល់ខ្លួនមនុស្ស អាចតាមថតម្នាក់នោះបាន និងហោះតាមម្នាក់នោះ គ្រប់ទីកន្លែង ទើបអាចធ្វើឲ្យ Drone នេះ មានភាពលេចធ្លោខ្លាំង នាពេលខាងមុខ។ សាកថាមពលមួយពេញ ថតបាន 25 នាទីប៉ុណ្ណោះ ដោយអ្នកប្រើអាចទិញថ្ម បន្ថែមតម្លៃ 99 ដុល្លារ។ ការសាកថ្មចូលលឿន បានរន្ធដោត USB Type C ។ នៅពេលជិតអស់ថ្ម វានឹងចុះចតដោយខ្លួនឯង ថែមទាំងលោត ជាដំណឹងដល់ម្ចាស់ ផងដែរ ដូច្នេះអ្នកប្រើ មិនបាច់ព្រួយលើបញ្ហា ធ្លាក់ខ្ទិចឡើយ រីឯការហោះហើរ បានចម្ងាយពីដៃបញ្ជា 3 ម៉ាល។

 

ការទិញមកប្រើប្រាស់នឹងទទួលបាននូវដៃបញ្ជា ដោយត្រូវការបន្ថែមនូវ ស្មាតហ្វូនដំនើរការទាំង Android និង iOS យកមកភ្ជាប់ប្រើ បានធ្វើជាអេក្រង់ បង្ហាញរូបភាព។ ក្រុមហ៊ុនក៏បាន ប្រកាសពីតម្លៃពិត ដាក់លក់ 699 ដុល្លារ និងមានលក់ នៅថ្ងៃទី 1 ខែកក្កដាខាងមុខនេះ។

សរុបមក Drone នេះជាផលិតផលរបស់បារាំង ចេញមកអាចទាញយក ទីផ្សារ Drone របស់ DJI បាន ដូច្នេះ DJI ត្រូវតែព្យាយាម ផលិត Drone មកក្រោយ ឲ្យមានសមត្ថភាព កាន់តែខ្លាំងជាងនេះ ឬមានចំនុច ទាក់ទាញច្រើនជាងនេះ ដើម្បីកុំឲ្យ 1 ឆ្នាំឬ 2 ឆ្នាំទៅមុខ ក្រុមហ៊ុន Parrot ទាញយកទីផ្សារ បានច្រើនជាង ដោយនៅពេលនេះ DJI ដូចស្តេចអញ្ចឹង ក្នុងវិស័យផលិត Drone នេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ