CAMBO REPORT

Popup Advertising5 seconds

AMD ជា​ក្រុមហ៊ុន​ដំបូង​គេ ដែល​មាន​ឈីប GPU ទំហំ​ត្រឹម​តែ 7 ណា​ណូ​ម៉ែត្រ​លើ​ផែនដី

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ព្រឹត្តិការណ៍ Computex ឆ្នាំ 2018 នេះ AMD ក៏មិនចាញ់ Intel ប៉ុន្មានដែរ ដែលបាននាំយកនូវ អាវុធធំៗរបស់ខ្លួន មកបង្ហាញពិភពលោក ឲ្យបានឃើញ និងបានដឹងអំពីអ្វី ដែលក្រុមហ៊ុននេះ កំពុងធ្វើ និងត្រៀមនឹងធ្វើសម្រាប់ ថ្ងៃអនាគត។ ក្នុងនោះ បើយើងនិយាយអំពីផ្នែក GPU វិញ AMD បានប្រកាសចេញក្រាហ្វិចកាត តូច តែខ្លាំងមានឈ្មោះ ហៅជាផ្លូវការថា AMD Radeon 56 Vega Nano មានលក់ក្នុងទីផ្សារ អន្តរជាតិហើយ អ្វីដែលកាន់តែពិសេស ទៀតនោះគឺ AMD បាននាំយកឈីប GPU ដែលមានទំហំតូចត្រឹម 7 ណាណូម៉ែត្រ មកបង្ហាញឲ្យពិភពលោក បានដឹងទៀតផង។

ការនាំយកឈីប GPU ទំហំ 7 ណាណូម៉ែត្រ នេះបានធ្វើឲ្យ AMD ក្លាយទៅជាក្រុមហ៊ុន ផលិតឈីប GPU ដំបូងគេបង្អស់ ក្នុងប្រវត្តិសាស្ត្រផែនដី ដែលបានផលិតចេញឈីប មានទំហំតូច ឡើងកម្ដៅតិច ស៊ីភ្លើងតិច ក៏ដូចជាមានកម្លាំងខ្លាំង ចូលក្នុងទីផ្សារកុំព្យូទ័រ តែវាមិនមែនជាឈីប សម្រាប់លេងហ្គេមឡើយ។ យោងតាមប្រភពព័ត៌មាន បានចេញផ្សាយឲ្យដឹងថា ឈីបទំហំ 7nm នេះ បង្កើតឡើងសម្រាប់ ប្រើប្រាស់ជាមួយនឹង កុំព្យូទ័រពពួក ផ្ទុកទិន្នន័យ (Datacenter) ផ្ដោតសំខាន់ ទៅលើការសិក្សា និងកម្រិតការងារ (Workload) ដែលឈីបតូចមួយនេះ នឹងជួយជម្រុញឲ្យការសិក្សា របស់អ្នកសិក្សាផ្នែក Information Technology កាន់តែស៊ីជម្រៅ ថែមមួយកម្រិតទៀត (Deep Learning) អមមកជាមួយល្បឿនបន្ថែម ធ្វើឲ្យកិច្ចការបញ្ចប់ បានរហ័ស។



គួរបញ្ជាក់ទៅដល់ប្រិយមិត្តអ្នកអានឲ្យបានដឹងផងដែរថា AMD បានប្រកាសក្ដែងៗផងដែរ ថាខ្លួននឹងនាំយកឈីបទំហំ 7nm នេះចូល ក្នុងទីផ្សារ Gaming ដូចគ្នា ដែលវាគ្រាន់តែជាគម្រោង សម្រាប់ថ្ងៃអនាគត របស់ខ្លួនប៉ុណ្ណោះ ព្រោះថាទំហំតូច បែបនេះ វាត្រូវការពេលវេលាសិក្សា ស្វែងយល់ និងអភិវឌ្ឍន៍ខ្លាំងណាស់ មិនមែនចេះតែ ផលិតបានដូចឈីប ដែលមានទំហំធំ នោះឡើយ។ សម្រាប់ពេលឆាប់ៗ ខាងមុខនេះ AMD Vega ជំនាន់ថ្មី នឹងបង្ហាញខ្លួន ជាមួយនឹងទំហំឈីប ខាងក្នុងតូចត្រឹម 7nm ហើយ AMD ឆ្នាំក្រោយ ក៏នឹងចេញ GPU ឈ្មោះថា NAVI មួយផ្សេងទៀត ដែលមានទំហំតូចដូចគ្នា រហូតដល់ឆ្នាំ 2020 AMD នឹងចេញជំនាន់ GPU កាន់តែខ្លាំង ដែលមានទំហំ 7nm+។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti 1 week ago
ប្រភព: PC Gamer Tag: កុំព្យូទ័រ