CAMBO REPORT

Popup Advertising5 seconds

Ford Everest 2019 ត្រៀម​មាន​វត្ដមាន​នៅ​ស្រុក​យើង​ឆាប់​ៗនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ជាធម្មតាមនុស្សភាគច្រើនតែងតែគិតថារថយន្តប្រភេទ SUV ជារថយន្តប្រភេទគ្រួសារ សំរាប់បើកបរតែក្នុងក្រុង និងផ្លូវ ដែលមានស្ថានភាព រាបស្មើតែប៉ុណ្ណោះ។ ក៏ប៉ុន្តែសម្រាប់រថយន្ត Ford Everest នេះវិញ វាមិនត្រឹមតែ ជារថយន្ត SUV សម្រាប់ការធ្វើដំណើរ ប្រចាំថ្ងៃជាលក្ខណៈគ្រួសារ ប៉ុណ្ណោះទេ វាគឺជារថយន្ត ប្រភេទ SUV ដែលត្រូវបានគេ ទទួលស្គាល់ទូទាំងពិភពលោក ថាជារថយន្ត ដែលអាចបើកបរបានគ្រប់ ស្ថានភាពផ្លូវ មិនថាផ្លូវធម្មតា ឬផ្លូវដែលមាន ឧបសគ្គលំបាកៗនោះទេ។ កាលពីពេល ថ្មីៗនេះ ក្រុមហ៊ុន  RMA Cambodia ដែលជាតំណាង ចែកចាយផ្តាច់មុខ រថយន្ត Ford នៅកម្ពុជា បានបង្ហើបឲ្យដឹងអំពីការមកដល់ នៃរថយន្ត Ford Everest 2019  រួមជាមួយនឹង ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាថ្មីៗ ដែលនឹងត្រូវបំពាក់បន្ថែម នៅលើរថយន្តនេះ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានចាប់ផ្តើម បើកទទួលការកក់ទុក ជាមុននូវរថយន្ត Ford Everest 2019 នេះផងដែរ។

ចំពោះលក្ខណៈសម្បត្តិពិសេសៗ នៅក្នុងរថយន្ដនោះដែរ បច្ចេកវិទ្យាសំខាន់ៗ ដែលត្រូវបានបំពាក់ នៅលើរថយន្ត Ford Everest 2019 នោះរួមមាន៖

 

•    ប្រព័ន្ធកូនសោរសុវត្ថិភាព (MyKey) បានផ្តល់ភាពងាយស្រួល ដល់លោកអ្នក ក្នុងការកំណត់ល្បឿន នៃការបើកបរ ទៅលើរថយន្ត របស់លោកអ្នក ដើម្បីធានាបាននូវ សុវត្ថិភាពនៅពេលបើកបរ។

•    កាម៉េរាខាងក្រោយ និងស៊េនស័រជំនួយនៅពេលចូលចត ដើម្បីមើលបានច្បាស់អំពី ស្ថានភាពនៅខាងក្រោយ (Rear Parking Camera with Rear Sensor)។

•    នៅពេលដែលដៃរបស់អ្នកកាន់អីវ៉ាន់ពេញទាំងអស់ ហើយយកអីវ៉ាន់ទៅដាក់នៅគូថ ខាងក្រោយ អ្នកមិនបាច់ ឈឺក្បាលរឿង បើកទ្វារទៀតឡើយ ដោយអ្នកយើងគ្រាន់តែ យកជើងគ្រវីនៅខាងក្រោម ជាការស្រេច (Hand free lift gate)។

•    បច្ចេកវិទ្យា SYNC 3 បានភ្ជាប់មកជាមួយនូវប្រព័ន្ធ SYNC® AppLink™ ឬ Apple CarPlay ដែលអាចឲ្យអ្នក ធ្វើការភ្ជាប់ទូរស័ព្ទ iPhone ទៅនឹង ប្រព័ន្ធ SYNC 3 ជាមួយនឹងអេក្រង់ Interface ថ្មីទំហំ ៨ អ៊ីញ ដែលដូចទៅនឹង កម្មវិធីរបស់ iOS បេះបិទ។ ប្រព័ន្ធ SYNC 3 នេះអាចឲ្យអ្នកប្រើប្រាស់ កម្មវិធីមួយចំនួន ដែលមានលើ iOS ដូចជា ស្ដាប់តន្ត្រី ប្រើ Google Map អានសារ ផ្ញើសារ ធ្វើការហៅចេញ ដោយប្រើ Voice Command (Siri)។ មិនតែប៉ុណ្ណោះ បច្ចេកវិទ្យាចុងក្រោយ Microsoft SYN 3 នេះ ក៏មានភ្ជាប់ជាមួយនឹង Font ជាអក្សរខ្មែរផងដែរ

•    ពោងសុវត្ថិភាពជុំវិញរថយន្តតែម្ដង ដើម្បីការពារលោកអ្នកនៅពេលជួប ឧបទ្ទវហេតុ ដោយចៃដន្យ(Seat Side and Curtain Air Bags)។

•    ចង្កៀងគុជ HID Headlamp ដែលបិតបើកដោយស្វ័យប្រវត្តិ និងចង្កៀង LED បំភ្លឺ នៅពេលថ្ងៃដ៏ស្រស់ស្អាត បានផ្តល់នូវភាពទាក់ទាញ សម្រាប់រថយន្តនេះ នៅពេលដែលមានវត្តមាន នៅលើផ្លូវ

•    ប្រព័ន្ធផ្ដល់សញ្ញាសម្រាប់ការពារចោរលួច (Volumetric alarm with battery backup)

•    កញ្ជក់មើលក្រោយផ្នែកខាងក្នុងការពារចំណាំងផ្លាត ដោយស្វ័យប្រវត្តិ (Rearview Mirror – Electrochromic)’

ទស្សនាវីឌីអូខាងក្រោម៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 1 week ago
ប្រភព: Ford Cambodia Tag: យានយន្ត