CAMBO REPORT

Popup Advertising5 seconds

AMD ប្រកាស​ចេញ CPU កប់​ផុត​លេខ​ជំនាន់​ទី 2 ដែល​មាន 32 Cores និង 64 Threads

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

CPU ឈ្មោះថា Threadripper ដែលស្ថិតនៅក្នុងខ្សែស្រឡាយ Ryzen របស់ AMD បានធ្វើឲ្យទីផ្សារ កុំព្យូទ័រកក្រើកម្ដងរួចទៅហើយ កាលពីឆ្នាំ 2017 កន្លងទៅ ហើយមកដល់ឆ្នាំ 2018 នេះម្ដងទៀត ក្រុមហ៊ុន AMD បាននាំយក CPU ត្រកូល Ryzen របស់ខ្លួន ដែលជាជំនាន់ទី 2 មកប្រកាសចេញ ជាផ្លូវការ ដែលក្នុងនោះរួមមាន Threadripper ជំនាន់ទី 2 មួយផងដែរ។

Threadripper ជំនាន់ទី 2 ក៏មិនខុសពីជំនាន់ទី 1 ប៉ុន្មានដែរ ដោយវាផ្ដោតសំខាន់ ទៅលើគ្រាប់ Core និងល្បឿនលឿន ខណៈជំនាន់ទី 2 នេះមាន Core លោតដល់ 32 និង Threads ដល់ 64 ច្រើនជាងឈីបពពួក Extreme Edition របស់ Intel ដែលនឹងចេញមុខ នាចុងឆ្នាំនេះ មានត្រឹម 28 Cores និង 56 Threads ប៉ុណ្ណោះ។ Threadripper ជំនាន់ទី 2 នៅតែប្រើប្រាស់ Architecture ឈ្មោះថា Zen+ មានន័យថា CPU នេះ អាចយកទៅប្រើប្រាស់នៅលើ Motherboard ដូចទៅនឹងឈីប Threadripper ជំនាន់ទី 1 ដូចគ្នា ជាមួយនឹងទំហំធំដល់ 12 ណាណូម៉ែត្រ ស៊ីភ្លើងខ្លាំងដល់ទៅ 250W។ តែនេះមិនមែន មានន័យថាវាល្អ គ្រប់គ្រាប់ ដើម្បីឲ្យអ្នកប្រើប្រាស់ ទទួលបាននូវបទពិសោធន៍ ពេញលេញនោះទេ គឺថាក្រុមហ៊ុនផលិត Motherboard ក៏បានបញ្ចេញជំនាន់ថ្មី សម្រាប់ធ្វើការស្វាគមន៍ Threadripper ជំនាន់ទី 2 ពពួក X399 នេះផងដែរ។

Threadripper ជំនាន់ទី 2 ថ្មីនេះ ចែកចេញជា 2 ជម្រើសសម្រាប់ជ្រើសរើសដែល មួយមាន 32 Cores និងមួយទៀតមានត្រឹម 24 Cores ប៉ុណ្ណោះរត់ និងមានទំហំ L3 Caches ដូចខាងក្រោម៖

 

•    Threadripper 2 មាន 32-Cores និង 64 Threads រត់ក្នុងល្បឿន 3.0GHz ឡើងទៅ 3.4GHz មានទំហំ L3 Cache 64MB និង PCIe 3.0 Lanes = 60+4

•    Threadripper 2 មាន 24-Cores និង 48 Threads រត់ក្នុងល្បឿន 3.0GHz ឡើងទៅ 3.4GHz មានទំហំ L3 Cache 48MB និង PCIe 3.0 Lanes = 60+4

 

ឈីបទាំងពីរនេះមានល្បឿនខុសគ្នាមិនច្រើននោះទេ ដែល AMD នឹងបញ្ចេញឈីបនេះ លក់នៅក្នុងឆ្នាំ 2018 នេះតែម្ដង មិនចាំបាច់ឲ្យអតិថិជន របស់ខ្លួនរង់ចាំយូរនោះទេ បើអ្នកចង់បានស្ដេច CPU លើសគេ ខ្លាំងជាងគេ លឿនជាងគេ ស៊ីភ្លើងជាងគេ ហើយក៏ក្ដៅ ជាងគេនោះ Threadripper ជំនាន់ទី 2 នឹងចេញលក់យ៉ាងយូរ បំផុតនាខែសីហា ខាងមុខ។

សម្រាប់ពេលនេះ AMD នៅមិនទាន់ប្រកាសឲ្យយើងបានដឹងអំពីតម្លៃឈីបកំពូល ផុតលេខរបស់ខ្លួន ឲ្យយើងដឹងនៅឡើយទេ តែជុំវិញរឿងនេះ AMD អាចនឹងប្រាប់ឲ្យយើង បានដឹងក្នុង ព្រឹត្តិការណ៍ E3 ឆ្នាំ 2018 ដែលនឹងមកដល់នា សប្ដាហ៍ក្រោយនេះ ជាមួយនឹងកម្មវិធី ដាច់ដោយឡែករបស់ AMD ផ្ទាល់ខ្លួនមួយ ជាពេលវេលាល្អសម្រាប់ AMD កំណត់តម្លៃទីផ្សារ របស់ខ្លួន។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti 1 week ago
ប្រភព: Anand Tech Tag: កុំព្យូទ័រ