CAMBO REPORT

Popup Advertising5 seconds

AirPods នឹង​មាន​មុខងារ​ថ្មី​សម្រាប់​អ្នក​ធ្ងន់​ត្រចៀក​ប្រើ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នេះជាមុខងារមួយ ដែល Apple បង្កើតមកសម្រាប់ជួយដល់អ្នកមាន បញ្ហាត្រចៀកស្តាប់ មិនសូវឮ ខុសពីត្រចៀកធម្មតា ហើយខ្មែរយើងតែង ហៅថា អ្នកត្រចៀកធ្ងន់។ មុខងារនេះឈ្មោះ Live Listen អាចជួយដល់អ្នក ប្រើប្រាស់ស្តាប់សម្លេង ចេញពីកាសបានឭច្បាស់ល្អ ទោះបីជាស្ថិត នៅទីកន្លែងដែលមាន សម្លេងរំខានក៏ដោយ។ ដូច្នេះមុខងារនេះ មិនត្រឹមតែ ជួយដល់អ្នកធ្ងន់ត្រចៀក ប៉ុណ្ណោះទេ អ្នកប្រើធម្មតា ក៏អាចប្រើមុខងារនេះបានដែរ នៅពេលដែលស្ថិត នៅទីកន្លែងបែបនោះ។

មុខងារនេះ មាននៅក្នុង iPhone, iPad យូរមកហើយ តែវាជាមុខងារថ្មី សម្រាប់កាស AirPods ព្រោះមិនសូវជាមាន អ្នកស្គាល់ទេ ទើបមកដល់ការ អាប់ដេតថ្មី iOS12 ប្រភេទ Beta ត្រូវបានគេដឹងថា យកមុខងារនេះ មកប្រើជាមួយ កាសត្រចៀក AirPods បាន តែទាល់ចាំការ អាប់ដេតពេញលេញ ទើបភ្ជាប់បាន។ ណាមួយពីមុនមក មុខងារនេះ អាចប្រើបាន ទាល់តែភ្ជាប់ជាមួយកាសជំនួយ ត្រចៀករបស់ជន ដែលមានបញ្ហាត្រចៀកប៉ុណ្ណោះ។ អ្វីដែលពិសេសនោះ អ្នកប្រើប្រាស់អាច កំណត់ការទប់សម្លេងរំខាន ជុំវិញខ្លួនបាន, តម្លើង ឬបន្ថយសម្លេងកាស នៅខាងស្តាំ ឬខាងឆ្វេង ឲ្យឮខ្លាំងជាងឬខ្សោយ ជាងគ្នាក៏បាន ព្រោះអ្នកធ្ងន់ ត្រចៀកខ្លះ ស្តាប់មិនសូវឮ តែម្ខាងប៉ុណ្ណោះ។

សរុបមក មុខងារមួយហៅថា Live Listen ដែលមាននៅក្នុង iPhone, iPad ជាច្រើនឆ្នាំ សម្រាប់ប្រើជាមួយកាសត្រចៀក របស់អ្នកធ្ងន់ត្រចៀកនោះ ត្រូវបានគេប្រទះឃើញមុខងារនេះ ដោយនឹងអាច ប្រើប្រាស់បាន ជាមួយកាស AirPods នៅពេលចេញ អាប់ដេត iOS12 ពេញលេញ អំឡុងខែកញ្ញាខាងមុខ ព្រោះពេលនេះ iOS12 នៅជា Beta នៅឡើយ មិនទាន់អាចប្រើ មុខងារនេះបានទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 1 week ago
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ