CAMBO REPORT

Popup Advertising5 seconds

Xiaomi បាន​បញ្ចេញ Scooter សម្រាប់​កុមារ មាន​គុណភាព​ផលិត​ល្អ និង​តម្លៃ ៣៩ ដុល្លារ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ឧបករណ៍ Gadget របស់ក្រុមហ៊ុន Xiaomi បានបង្ហាញខ្លួនមួយទៀតហើយ នេះគឺជា Scooter ខ្នាតតូចរបស់កុមារ មានឈ្មោះថា Mi Bunny Children Scooter ដែលមើលទៅ រូបរាងរបស់វា ប្រហាក់ប្រហែលនឹង Beiwa Beva Scooter ដែលបានចេញកាល ពីឆ្នាំមុនដែរ ប៉ុន្តែម្ដងនេះក្រុមហ៊ុន បានដាក់ឈ្មោះថាថ្មី និងប្រើប្រាស់គុណភាពផលិត ឲ្យកាន់តែប្រសើរជាងមុន ព្រមទាំងរក្សានូវតម្លៃ ឲ្យទាបសមរម្យផងដែរ។

Mi Bunny Children Scooter នេះត្រូវបានផលិតមក ដោយលោហៈខ្លះ និងជ័រខ្លះ ដោយវិមាត្ររបស់វាគឺ កម្ពស់ប្រហែង ៧៨០ មីលីម៉ែត្រ, ទទឹង ២៩៤ មីលីម៉ែត្រ, និងប្រវែងទៅក្រោយ ៥៩៧ មីលីម៉ែត្រ ដូចនេះទំងន់សរុប របស់វាត្រឹមតែ ៣.១ គីឡូក្រាមប៉ុណ្ណោះ។ សម្រាប់បន្ទះឈ្នាន់ វាប្រើប្រាស់នូវ សារធាតុជ័ររឹងកម្រិត 129 TPR ដែលអាចទ្រទ្រង់ ទំងន់បានដល់ ៥០ គីឡូក្រាម។ សម្រាប់កង់របស់វា ត្រូវបានផលិតជាមួយនឹងជ័រ លាយជាមួយកៅស៊ូស៊ីលីកូន ដែលមានអង្កត់ផ្ចិតប្រវែង ៥២ មីលីម៉ែត្រសម្រាប់កង់មុខ និង ៣២ មីលីម៉ែត្រសម្រាប់ កង់ក្រោយ ហើយមានបំពាក់ជាមួយនឹងដៃ ចង្កូតជាលោហៈធាតុ មានកៅស៊ូស្រោបនៅដៃកាន់ អាចដកហូត បានតាមចិត្ត ទៅតាមកំពស់ របស់កុមារផ្ទាល់ ព្រមទាំងប្រព័ន្ធ ហ្វ្រាំងជាលោហៈ Stainless Steel ផងដែរ ងាយស្រួល ប្រើប្រាស់បានយូរ និងមានសុវត្ថិភាព ក្នុងការជិះ។

ដៃចង្កូតរបស់ Scooter នេះយើងអាចបត់បាន ច្រើនរបៀបណាស់ មិនត្រឹមតែហូតឡើង ចុះនោះទេ ប៉ុន្តែក៏អាចបត់ទៅមុខ ទៅក្រោយផងដែរ អញ្ចឹងវាងាយក្នុងការ កាច់ចង្កូតចុះឡើង និងមានកង់ ២ សម្រាប់ទប់លំនឹងបានល្អ មិនងាយដួល បន្ថែមពីលើនោះទៀត ក្រុមហ៊ុនក៏បាន រចនាចេញនូវភ្លើង ភ្លិបភ្លែប នៅផ្នែកមួយចំនួនផងដែរ ដើម្បីឲ្យការជិះ របស់កុមារ កាន់តែទាក់ទាញ ថែមមួយកម្រិតទៀត។ ម្យ៉ាងទៀតការវេចខ្ចប់ របស់វាក៏ងាយស្រួលដែរ ដែលយើងអ្នកអាច បត់វាឲ្យតូច និងយកតាមខ្លួន បានយ៉ាងងាយ។

Mi Bunny Children Scooter នេះ នឹងត្រូវដាក់លក់ នៅក្នុងប្រទេសចិន ចាប់ពីថ្ងៃទី ០៨ មិថុនា នេះតទៅ ដោយតម្លៃ របស់វាគឺ ៣៩ ដុល្លារ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 1 week ago
ប្រភព: Gizmo China Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ