CAMBO REPORT

Popup Advertising5 seconds

GoPro Fusion កាមេរ៉ា​ថត​វីដេអូ 360 ល្អ​ជាង​គេ ដែល​អ្នក​អាច​ស្វែង​រក​ទិញ​បាន​ក្នុង​ទី​ផ្សារ​ប្រទេស​កម្ពុជា​យើង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាមេរ៉ាថតវីដេអូភាគច្រើនបំផុត គឺជាកាមេរ៉ាដែលថតវីដេអូទូទៅ ដែលអាចថតបានទាំងនៅ លើស្មាតហ្វូន ថេប្លេត កុំព្យូទ័រ ម៉ាស៊ីនកាមេរ៉ា ឬឧបករណ៍អេឡិចត្រូនិចផ្សេងទៀត ដែលមានសេនស័រ សម្រាប់ថតយកវីដេអូ។ យ៉ាងណាក៏ដោយ ការវិវឌ្ឍន៍ខ្លួន នៃបច្ចេកវិទ្យា បានបោះជំហ៊ានឥតឈប់ឈរ ហើយកាលដែលអ្នកអាចធ្វើអ្វីមួយ ដែលប្លែកពីគេ អ្វីដែលអស្ចារ្យ និងអ្វីដែលមិនអាចបំភ្លេចបាន គឺជាជម្រើសដ៏ល្អមួយអាច ធ្វើឲ្យអ្នកលេចធ្លោជាងគេ និងមើលទៅគ្រាន់បើ ជាងគេផងដែរ បានជាដូច្នេះហើយ GoPro Fusion ត្រូវបានបង្កើតឡើងសម្រាប់ មនុស្សសម័យថ្មី សម្រាប់អ្នកដែល ចូលចិត្តអ្វីដែលថ្មី ហើយប្លែក មិនធ្លាប់មានពីមុនមក។

 


Fusion គឺជាកាមេរ៉ាជំនាន់ចុង ក្រោយគេ របស់ក្រុមហ៊ុន GoPro ត្រូវបានបង្កើតឡើងថ្មី និងពិសេសជាង GoPro ដែលបានចេញជាច្រើនជំនាន់កន្លងមក ព្រោះថា វាមិនត្រឹមតែមានសមត្ថភាព ក្នុងការផ្ដិតយករូបភាពបានស្អាត មានគុណភាពខ្ពស់នោះទេ វាក៏មានសមត្ថភាព ថតវីដេអូបាន ពិសេសគឺវីដេអូជុំវិញខ្លួន អនុញ្ញាតឲ្យម្ចាស់របស់វា ថតរាល់សកម្មភាព នៅជុំវិញខ្លួនបានក្នុងកម្រិតមុំ 360 ឌឺក្រេ។ ជាការពិត Fusion ប្រើប្រាស់កែវលែនចំនួន 2 ដោយមួយគ្រាប់មានទំហំ 18 មេហ្គាភិចសែល ដែលពួកវាដើរតួជា កែវលែនខាងមុខ និងខាងក្រោយ ថតរូប និងវីដេអូព្រមគ្នា ក្នុងពេលតែមួយ ក្នុងកម្រិត 5K ល្បឿន 30fps និង 3K ល្បឿន 60fps ផ្ទុកទិន្នន័យដោយមេម៉ូរីកាត MicroSD ល្បឿនលឿនចំនួន 2 គ្រាប់។

 


Fusion មានរចនាបទថ្មី ហើយប្លែក រាងធំបន្តិច ដោយការពារខ្លួន ដោយជ័រស្វិតទន់ ធន់នឹងការប៉ះអង្គិច ពិសេសវាមានអាវក្រោះការពារធូលី និងទឹកមកជាមួយរួចជាស្រេចទៀតផង ដោយយើងអាចយកវា ទៅថតក្នុងទឹកបានជម្រៅ 5 ម៉ែត្រ ដោយពុំចាំបាច់ប្រើ ប្រអប់ការពារទឹកមួយជាន់ទៀត ពិតជាពិសេសណាស់។ ដូច្នេះ ទៅណាមកណា GoPro Fusion អាចថតយករាល់ សកម្មភាពជុំវិញខ្លួនអ្នកបាន គ្រប់ពេលវេលា ទោះបីអ្នកចង់ពាក់វាជាប់កង់ ម៉ូតូ រថយន្ត ទូក ម៉ួក ឬទីតាំងផ្សេងៗទៀត ហើយថែមទាំងអាចកាន់ថត បានយ៉ាងឡូយទៀតផង ដោយប្រើប្រាស់ដង ដែលភ្ជាប់មកជាមួយនឹងប្រអប់។

 


ជាងនេះទៅទៀត Fusion អនុញ្ញាតឲ្យយើងប្រើប្រាស់ដោយពុំចាំបាច់ ភ្ជាប់ទៅកាន់ស្មាតហ្វូន ដោយគ្រាន់តែចុចប៊ូតុង ថតជាការស្រេច ឬអាចបញ្ជាដោយប្រើ ជាសម្លេងឲ្យចាប់ផ្ដើម និងឈប់ថតក៏បាន ដោយវាស្គាល់បាន ច្រើនភាសាទៀតផង។ តែបើអ្នកចង់ភ្ជាប់ទៅកាន់ស្មាតហ្វូនក៏បាន ដោយវាដំណើរការបាន យ៉ាងរលូននៅលើ iPhone ហើយអ្នកប្រើ Android ត្រូវមានស្មាតហ្វូន កម្រិតខ្ពស់ទើបបាន ដោយយើងអាចមើល ឃើញសកម្មភាពបានភ្លាមៗ អាចធ្វើការថតតាម ការចង់បាន ចំប្លង់ ចំគោលដៅ ដែលត្រូវការ ថែមទាំងអាចប្រើប្រាស់មុខងារ Over Capture និង Render រូបភាព និងវីដេអូ ចេញភ្លាមៗ ដើម្បីបង្ហោះចូលបណ្ដាលសង្គមទៀតផង។

 


សម្រាប់អ្នកអាជីព ការប្រើប្រាស់ GoPro Fusion ឲ្យកាន់តែស៊ីជម្រៅគឺកាន់តែល្អ ព្រោះអ្នកអាចយកវីដេអូ ទៅកាន់ក្នុងកម្មវិធី Adobe Premiere និង Final Cut Pro បានទៀតផង ដើម្បីកែកុន និងបន្ថែមបន្ថយឲ្យវាមើល ទៅកាន់តែទាក់ទាញ ថែមមួយកម្រិតទៀត។ មកទល់នឹងពេលនេះ Fusion បានមានវត្តមានក្នុងទីផ្សារស្រុកខ្មែរយើង បានប៉ុន្មានខែមកហើយ ហើយវាក៏មានលក់នៅ ហាងសប្បាយណាស់ និងហាងដៃគូចែកចាយកាមេរ៉ានេះ ជាច្រើនទៀត ជាមួយនឹងតម្លៃ 699$ និងមានធានាពេញលេញពីក្រុមហ៊ុន។

 

 

អញ្ចឹង បើចង់ឲ្យដំណើរកំសាន្ត ឬអ្នកចូលចិត្តថតវីដេអូ ដែលមានភាពច្នៃប្រឌិត ចង់ចែករំលែកនូវអ្វី ដែលនៅជុំវិញខ្លួនទៅ កាន់មនុស្សជាទីស្រលាញ់ ឬទៅកាន់ពិភពលោកឲ្យបានឃើញនោះ Fusion គឺជាកាមេរ៉ា 360 ដែលល្អជាងគេ សម្រាប់ទីផ្សារកម្ពុជាបច្ចុប្បន្ន។

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti 1 week ago
ប្រភព: Cambo Report Tag: កាមេរ៉ា