CAMBO REPORT

Popup Advertising5 seconds

Asphalt 9 នឹង​មក​បង្ហាញ​ខ្លួន ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Asphalt 8 គឺជាហ្គេមប្រណាំងឡាន ដ៏ល្បីល្បាញមួយ ដែលហ្គេមនេះ គឺបានដាក់អោយទាញ យកទៅលេង នៅលើគ្រប់ ប្រព័ន្ធប្រតិបត្តិការ ទាំង Android និង iOS។ ដោយសារតែ ហ្គេមនេះមានការ ពេញនិយមយ៉ាងខ្លាំង ពីសំណាក់ អ្នកដែលចូលចិត្ត លេងហ្គេមប្រណាំងឡាន ទើបហ្គេមនេះ តែងតែបន្ត ធ្វើការអាប់ដេត និងពាំនាំមកនូវអ្វីដែលថ្មីៗ ជាច្រើនទៀត ដើម្បីអោយអ្នកលេង កាន់តែជក់ចិត្តផងដែរ ។

កន្លងមក យើងក៏ធ្លាប់បានចុះផ្សាយម្តងរួចមកហើយ ពាក់ព័ន្ធនឹងព័ត៌មានមួយ ដែលបង្ហាញអោយដឹងថា ក្នុងឆ្នាំ 2018 នេះ Gameloft នឹងនាំយកនូវហ្គេម ស្ថិតនៅក្នុងឈ្មោះ ជំនាន់ថ្មីមួយទៀតគឺ Asphalt 9: Legends ដើម្បីបម្រើអារម្មណ៍ ប្រិយមិត្តរបស់ Asphalt ទាំងអស់ សម្រាប់លេងកំសាន្ត។ ដោយលើកនេះដែរ វានឹងមានចំណុចពិសេស ច្រើនដូចជា រថយន្តស៊េរីថ្មីទាំងអស់ កាន់តែដូចការពិត, ក្រាហ្វិច កាន់តែច្បាស់ជាងមុន, ការរៀបចំផ្ទាំងបង្ហាញ កាន់តែប្លែកជាងមុន។ លើសពីនេះទៅទៀត រាលរថយន្តម៉ូឌែល ថ្មីទាំងអស់ អ្នកលេងអាច ផ្លាស់ប្តូរពណ៌ និង លេងស្ទីល បានកាន់តែច្រើនម៉ូត ជាងមុន ទៅតាមចំណង់ចំណូលចិត្ត រៀងៗខ្លួន ហើយនៅក្នុង Asphalt 9 នេះ ក៏អាចអោយ អ្នកប្រកួតគ្នា បានចំនួនច្រើនជាងមុន ដល់ទៅ 8 នាក់ថែមទៀត (នេះបើតាមប្រភព ដែលបានលើកឡើង)។



ទោះយ៉ាងណា វាក៏នឹងនៅមានមុខងារថ្មីៗ ជាច្រើនផ្សេងទៀត ដែលយើងមិនទាន់បានដឹង ប៉ុន្តែចំណុចមួយ ដែលប្រិយមិត្ត នឹងកាន់តែ ចូលចិត្តនោះគឺ ការផ្តល់គន្លឹះថ្មីៗ ដែលអាចផ្តល់ជាភាព ងាយស្រួលដល់ការ ប្រណាំងផងដែរ។ ហ្គេម Asphalt 9 នឹងបង្ហាញខ្លួន នាពេលឆាប់ៗ នេះហើយ (ក្នុងអំឡុងត្រីមាសទី 3 នេះ) ជាមួយការទាញយកដោយមិនគិតថ្លៃ ទាំង iOS និង Android។

នេះជាវីដេអូ Trailer:

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Asphalt Tag: កម្មវិធី-ហ្គេម