CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​របៀប​ងាយ​ៗ​សម្រាប់​តម្លើង iOS 12 ដំណាក់​កាល​សាក​ល្បង​ដំបូង

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រព័ន្ធប្រតិបត្តិការ iOS12 ដំណាក់កាលសាកល្បង ដែលយើងគ្រប់គ្នា តែងហៅថាប្រភេទ Beta នោះ ទើបតែបាន ប្រកាសចេញមក កាលពីយប់ឈានចូលថ្ងៃទី 05 ក្តៅៗ ថ្មីៗនេះ ដែលវាពោរពេញទៅដោយ មុខងារថ្មីៗ មួយចំនួន ប៉ុន្តែទម្រង់ រចនាបថរបស់វា មិនបានផ្លាស់ប្តូរ អោយប្លែកច្រើនពី iOS 11 ប៉ុន្មានទេ។ លើសពីនេះ យើងត្រូវតែរង់ចាំ រយៈពេលដល់ទៅជាង 3 ខែឯណោះ ទម្រាំ Apple អនុញ្ញាតអាចអោយ ប្រើប្រាស់ ប្រភេទពេញលេញ ជាផ្លូវការបាន។

យ៉ាងណាមិញ អ្នកក៏អាចតេស្តសាកល្បងប្រើប្រាស់ iOS 12 ជាជំនាន់ Beta នៅថ្ងៃនេះផងដែរ ប្រសិនបើ អ្នកមិនចង់ រង់ចាំយូរ ដែលវិធីនោះ គឺស្រួលបំផុត ពោលត្រូវការ តែឧបករណ៍ ដែលអាចប្រើជាមួយ iOS 12 បាន និងអ៊ីនធឺណែត តែប៉ុណ្ណោះ។ ដូច្នេះ ដើម្បីជាភាពងាយស្រួល មួយដល់អ្នកទាំងអស់គ្នា យើងនឹងធ្វើការបង្ហាញ ពីរបៀបតម្លើង iOS 12 Beta 1 លើទូរសព្ទ iPhone ដូចខាងក្រោមនេះ៖

•    ជំហ៊ានដំបូង៖ សូមចូលទៅកាន់ Safari ហើយវាយតំណរនេះចូល URL > https://uploadfiles.io/ntrih។ ពេលនោះ វានឹងលោតផ្ទាំងបង្ហាញ ដូចក្នុងរូបភាព ខាងក្រោមនេះ រួចសូមចុចត្រង់កន្លែង Slow Download (Free)

•    ជំហ៊ានបន្ទាប់៖ វានឹងលោតផ្ទាំងថ្មីមួយទៀត ដោយតម្រូវអោយអ្នកចុច ត្រង់ពាក្យ Allow រួចជ្រើសរើសឧបរករណ៍ iPhone ដែលអ្នកចង់តម្លើង

•    ជំហ៊ានចុងក្រោយ៖ វានឹងបង្ហាញកន្លែងតម្លើង iOS 12 Beta Software Profile រួចសូមចុច Install ហើយវាយ Password ចូល និងរង់ចាំ ដល់វាដំណើរការចប់ ជាការស្រេច។

អញ្ចឹងនេះ គឺជារបៀបងាយៗ ក្នុងការតម្លើង iOS 12 ជាជំនាន់ Beta សម្រាប់តេស្ត សាកល្បងប្រើប្រាស់លើ iPhone របស់អ្នកបាន ដោយវាដំណើរការ ចាប់ពីស៊េរី iPhone 5S ឡើងទៅ។ 

បញ្ជាក់៖ iOS 12 គឺស្ថិតនៅដំណាក់កាល សាកល្បងដំបូងបំផុត ដោយក្រុមហ៊ុន Apple បានដាក់ចេញ សម្រាប់ អោយតែ Developer ប៉ុណ្ណោះ មិនមែនសម្រាប់ អ្នកប្រើប្រាស់ ទូទៅឡើយ ព្រោះវាអាច នៅមានកំហុសមួយចំនួន ដែលគេកំពុងរៀបចំ។ យ៉ាងណា ប្រសិនបើអ្នកចង់ តម្លើងប្រើ iOS 12 ដំណាក់កាលសាកល្បងនេះ គឺអាចអនុវត្តន៍ តាមវិធីខាងលើបាន ដោយការទទួលខុសត្រូវ ដោយខ្លូនឯងផ្ទាល់។  

ចំនុចបញ្ជាក់មួយទៀត៖ ប្រសិនបើអ្នកចង់ទម្លាក់មកកាន់ iOS 11.4 វិញ គឺត្រូវទាញយក Firmware ពីវេបសាយអ៊ីនធើណេត មួយចំនួន រួចធ្វើការ Clean Restore តាមរយៈកម្មវិធី iTunes លើកុំព្យទ័រ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: iGeeks Blog Tag: ចំណេះដឹងទូទៅ