CAMBO REPORT

Popup Advertising5 seconds

App Store នៅ​លើ macOS ត្រូវ​បាន​រចនា​ថ្មី ស្រដៀង​នឹង App Store នៅ​លើ iOS!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ការបង្ហាញនូវសមិទ្ធផលជាច្រើនរបស់ Apple ក្នុងព្រឹត្តិការណ៍ WWDC 2018 កន្លងទៅថ្មីនេះ មានការផ្លាស់ប្ដូរ និងកែប្រែឲ្យប្រសើរឡើង ភាគច្រើនគឺផ្នែក Software គឺផ្នែកទន់នៃ ឧបករណ៍របស់ Apple ទាំងអស់ មិនថាវាជា macOS និង iOS ឡើយសុទ្ធតែបាន កែប្រែទាំងអស់។ Apple បានដាក់បង្ហាញនូវ ប្រព័ន្ធប្រតិបត្តិការណ៍ថ្មីគឺ iOS 12 និង macOS Mojave ដែលការផ្លាស់ប្ដូរលើកនេះ គឺមិនដូចជារាល់ដងឡើយ ព្រោះវាប្លែកភ្នែក ជាងមុន និងធ្វើឲ្យប្រព័ន្ធ ប្រតិបត្តិការណ៍ Android P ក៏ដូចជា Microsoft Windows នឹងព្យាយាមបន្ថែមទៀត ដើម្បីឲ្យប្រសើរជាង Apple។

ក្នុងការបង្ហាញសមិទ្ធផលថ្មីនេះដែរ គេក៏បានបង្ហាញនូវ App Store ថ្មីរបស់ macOS គឺជំនាន់ 10.14 Mojave ផងដែរ គឺវាត្រូវបានផ្លាស់ប្ដូរ មុខមាត់ថ្មី ដោយយកគម្រូតាម App Store នៅលើ iOS ស្ទើរតែទាំងស្រុងតែម្ដង ដោយមានបែងចែក តាមផ្នែកកាន់តែច្រើន ជាងមុន ងាយស្រួលស្វែងរក ដោយមានដូចជា៖ Discover, Create, Work Play, Develop, Categories ជាដើម ដូចនេះ សម្រាប់អ្នកស្វែងរក កម្មវីធីនានា ដើម្បីឲ្យត្រូវនឹង List របស់អ្នកត្រូវការ វាកាន់តែប្រសើរ ព្រោះអ្នកអាចបែកចែកកម្មវីធី ដែលចាំបាច់សម្រាប់អ្នក ដូចជាការងារ និងការកំសាន្ដ។ គួរបញ្ជាក់ផងដែរថា នៅក្នុង App Store គឺមិនដូចជា Microsoft Store នោះទេ ព្រោះក្នុងនោះ យើងអាចទាញយកកម្មវីធី ប្រើប្រាស់ចាំបាច់ បានច្រើនខ្លាំងណាស់ ព្រមទាំងមិនគិតប្រាក់ ទៀតផងទៅលើ Application Software ភាគច្រើន ចំណែកឯការប្រើប្រាស់ Windows វិញ អ្នកត្រូវទិញក្នុងការ ប្រើប្រាស់ មិនថា Windows Application ឬ Software Application ឡើយ (ប៉ុន្តែនៅប្រទេស កម្ពុជាយើង ភាគច្រើនគេប្រើប្រាស់ Crack, Patch ឬ Activate ប៉ុណ្ណោះ)។

បន្ថែមពីការផ្លាស់ប្ដូរនូវទម្រង់ថ្មីនេះ ក្រុមហ៊ុនក៏បានដាក់បន្ថែមនូវកម្មវីធី ចាំបាច់សម្រាប់ប្រើប្រាស់ ផងដែរ មិនឲ្យអ្នកពិបាក ក្នុងការទាញយក File dmg ពីខាងក្រៅ មកដំឡើងឡើយ ម្យ៉ាងទៀត វាក៏មិនគិតប្រាក់ផងដែរ។ ពិសេសគឺកម្មវីធី ដែលមានការសំណូមពរច្រើន ពីអ្នកប្រើប្រាស់ ដូចជា Office 365 ដែលជា App ពីក្រុមហ៊ុន Microsoft, Lightroom CC ពីក្រុមហ៊ុន Adobe និងមួយចំនួទៀត ហើយនៅលើ macOS ថ្មីនេះ ក៏មានការបង្ហាញជាង Dark Mode ងាយស្រួលក្នុងការ ប្រើប្រាស់ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 1 week ago
ប្រភព: Engadget Tag: កុំព្យូទ័រ