CAMBO REPORT

Popup Advertising5 seconds

Google Lens ជា​មុខងារ​មួយ តែ​ឥលូវ​ចេញ​ជា​កម្មវិធី​មួយ​ដាច់​តែ​ឯង​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចអ្វីដែលយើងបានឃើញកាលពីមុនអញ្ចឹង ថាមុខងារថ្មីរបស់ Google តែងតែបញ្ចេញនៅលើ ទូរសព្ទ Pixel មុនដំបូងគេ ជានិច្ចដូចជា មុខងារ Google Assistant និង Google Lens នេះអញ្ចឹង។ ហើយមុខងារ Google Lens វាត្រូវបានធ្វើការ បានល្អហើយ អាចនិយាយថាល្អ ប្រហែល Bixby ដែរ ថែមទាំងដាក់ឲ្យ ប្រើប្រាស់ទូទៅ បានជាច្រើនក្រុមហ៊ុន សហការទៀតផង មានដូចជា LG, Motorola, Xiaomi, Sony, Nokia, Transsion, TCL, OnePlus BQ, ASUS និងក្រុមហ៊ុន ជាច្រើនទៀត។ ដូចនេះទូរសព្ទ ដែលស្ថិតក្រោម ក្រុមហ៊ុនទាំងនេះ នឹងបានប្រើប្រាស់ ទូលំទូលាយតែម្ដង។

និយាយពីសមត្ថភាពរបស់វាវិញ Google Lens វាធ្វើការបានល្អជាង ដោយយើងអាច ប្រើប្រាស់ កាមេរ៉ាដើម្បី មកប្រែភាសា នៅក្នុងនោះ យើងក៏អាច Select ទៅលើអក្សរ ផងដែរ ដើម្បីឲ្យវាបង្ហាញនូវ ព័ត៌មាន លំអិតអំពីអក្សរនោះ។ មិនត្រឹមតែស្គាល់ អក្សរនោះទេ វាក៏អាចស្គាល់នូវក្បាច់ និងវត្ថុនានាផងដែរ ដែលច្បាស់ល្អ មែនទែន។ ជាក់ស្ដែងនៅក្នុង រូបភាពខាងក្រោម វាធ្វើការសម្គាល់នូវ វត្ថុនានា ដូចជាអាវ ខោ និងស្បែកជើង អ្វីដែលពិសេស គឺស្គាល់ទាំងម៉ាកប្រេន និងក្បាច់រចនា របស់វត្ថុនោះផងដែរ និងនាំអ្នកទៅកាន់ កន្លែង ដែលអ្នកអាច ស្វែងរក ទិញវត្ថុនោះ បានយ៉ាងរហ័ស។

 

ទើបមកដល់ពេលនេះ កុំឲ្យមានការលំបាក ដោយសារអ្នកខ្លះ ស្វែងរកមុខងារនេះមិនឃើញ ហើយខ្លះ ក៏មិនអាចប្រើប្រាស់ មុខងារនេះ ទើប Google ចេញជាកម្មវិធី ដាច់តែឯង សម្រាប់ឲ្យអ្នកប្រើប្រាស់ ទាញយកតែម្តង ដូច្នេះសម្រាប់ មិត្តអ្នកអាន ដែលចង់បានកម្មវិធីនេះ យកទៅប្រើប្រាស់ អាចធ្វើការទាញយក នៅខាងក្រោម តែអ្នកក៏ត្រូវដឹងដែរ ស្មាតហ្វូន Android មួយចំនួន មិនអាចទាញយក បានទេ និងមិនទាន់មាន សម្រាប់ iOS ទេ។

 

****បន្តទៅកាន់កន្លែងទាញយក Play Store

សរុបមក អញ្ចឹងទាំងនេះ គឺជាកម្មវិធីថ្មី Google Lens ដែលនឹងទើបដាក់ឲ្យអ្នក ប្រើស្មាតហ្វូនដំនើរការ Android បានប្រើប្រាស់ ជាផ្លូវការ នាពេលនេះហើយ ដោយក្រុមហ៊ុនធំ សហការ ជាមួយនឹង Google ជិតស្និទ្ធ នឹងបានប្រើមុខងារ នេះមុន។ ទោះជាយ៉ាងណាក៏ដោយ យើងអាចទាញយកកម្មវិធី មកប្រើឥលូវនេះ ក៏បាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 2 weeks ago
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម