CAMBO REPORT

Popup Advertising5 seconds

Projector កម្រិត 4K ដំបូង​របស់ LG ប្រកាស​ប្រាប់​តម្លៃ​លក់ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុនបានដាក់បង្ហាញម៉ាស៊ីន Projector មួយ តាំងពីដើមឆ្នាំ មុនព្រឹត្តិការណ៍ CESដោយនេះ ជាម៉ាស៊ីន Projector ដំបូងរបស់ LG ដែលអាចបង្ហាញរូបភាព ដល់កម្រិត 4K (UHD) និងអាចបង្ហាញរូបភាព ទៅលើផ្ទាំងស ឬជញ្ជាំងបាន ដល់ទំហំ 150 អ៊ីញឯណោះ។ គំរោងពួកគេ នឹងដាក់លក់ម៉ាស៊ីន Projector នេះ ទៅកាន់តំបន់ ជាច្រើន ដើម្បីផ្តួលផលិតផល របស់ក្រុមហ៊ុនផ្សេង ដោយសារផលិតផល របស់ក្រុមហ៊ុនផ្សេង ធ្ងន់ជាង, ថ្លៃជាង និងពិបាកដំឡើង។

Projector នេះ មានលេខម៉ូឌែល HU80KA អាចបង្ហាញបានដិតច្បាស់ល្អ មានរូបរាងតូច ជាងម៉ាស៊ីន Projector 4K របស់ក្រុមហ៊ុនដទៃ។ HU80KA អាចបញ្ចេញពន្លឺបានភ្លឺល្អ ជាមួយកម្រិត 2,500 lumens លើសពីនេះទៅទៀត យើងអាចមើលវីដេអូ ដល់កម្រិត 4K ជាមួយបច្ចេកវិទ្យា HDR10 ទៀតផង។ ការទុកដាក់ ក៏ងាយស្រួល យើងអាចដាក់លើផ្ទៃ រាបស្មើក៏បាន ដាក់ព្យួរ លើពិដានក៏បាន។

 

ម៉ាស៊ីននេះ ក៏មានមកជាមួយបាសបំពងសម្លេងចំនួន 7 ដែលមានទំហំ 7 វ៉ាត់ ហើយអ្នកប្រើប្រាស់ អាចបន្ថែមបាសប្លូធុសផ្សេងៗ មកប្រើជាមួយបាន ដោយសារវាមាន ទាំងរន្ធ HDMI សម្រាប់ដោតពី កុំព្យូទ័រចូល, បច្ចេកវិទ្យាប្លូធុស សម្រាប់ភ្ជាប់ជាមួយ ឧបករណ៍ផ្សេងៗ និងព្រមទាំងមានរន្ធ USB ទៀតផង សម្រាប់ឲ្យអ្នកប្រើប្រាស់ ដោតក្តារចុច ឬ Mouse ប្រើបាន ដោយសារតែម៉ាស៊ីននេះ មានមកជាមួយ WebOS របស់ LG ។ វាមានទាំងកម្មវិធី នៅក្នុងនោះស្រាប់ ដើម្បីបំពេញតម្រូវការ របស់អ្នកប្រើប្រាស់។

LG ទើបបានបញ្ជាក់ពីតម្លៃពិតរបស់ម៉ាស៊ីននេះ ជាមួយតម្លៃ 3000 ដុល្លារ ជាតម្លៃដែលថោកជាង Projector របស់ក្រុមហ៊ុនផ្សេងៗ ដោយសារ LG បានរិះគន់ លើម៉ាស៊ីន Projector 4K របស់ក្រុមហ៊ុនដទៃហើយ ថាធ្ងន់ជាង, ថ្លៃជាង និងពិបាកដំឡើង ដូចនេះមានន័យថា ម៉ាស៊ីនរបស់ LG អាចស្រាលជាង, ថោកជាង និងងាយស្រួល ដំឡើងជាង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 1 week ago
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ