CAMBO REPORT

Popup Advertising5 seconds

Intel ប្រកាស​ចេញ CPU Core i7 កន្ទុយ K ដែល​មាន​ល្បឿន​លោត​ដល់ 5GHz និង​អាច​បង្កើន​ល្បឿន​អោយ​លឿន​ជាង​ហ្នឹង​ក៏បាន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ពីមួយជំនាន់ទៅមួយជំនាន់យើងសង្កេតឃើញ ហើយវាតែងតែកើតមានឡើងជុំវិញការ មកដល់នូវបន្ទះឈីប CPU ជំនាន់ថ្មីៗ របស់ក្រុមហ៊ុន Intel ហើយកាលពី ម្សិលមិញនេះ ក្នុងព្រឹត្តិការណ៍ Computex ឆ្នាំ 2018 ក្រុមហ៊ុនយក្ស ដែលល្បីល្បាញផ្នែកផលិតឈីប សម្រាប់ប្រើប្រាស់នៅលើ ផលិតផលអេឡិចត្រូនិចជាច្រើន រាប់មិនអស់ ពិសេសស្ដេច ផលិតឈីប CPU សម្រាប់ប្រើនៅលើ ម៉ាស៊ីនកុំព្យូទ័រមួយនេះ បានប្រកាសចេញនូវ ផលិតផលថ្មីៗជាច្រើន ដោយក្នុងនោះក៏មាន CPU កន្ទុយ K ពិសេសមួយ ត្រូវបានលាតត្រដាង។

ក្រុមហ៊ុន Intel បានប្រកាសចេញជាផ្លូវការនូវប្រភេទ CPU របស់ខ្លួនជាច្រើន រួមមានដូចជា CPU ប្រភេទ Whiskey Lake ជាប្រភេទ U Series និង Amber Lake ជាប្រភេទ Y Series ថែមទាំងរួម បញ្ចូលមកជាមួយនឹង ប្រភេទ X Series និង Core S Series ដែលត្រៀមនឹងមកដល់ ក្នុងពេលឆាប់ៗនេះ រហូតដល់ចុងឆ្នាំ និងដើមឆ្នាំក្រោយក៏មាន។ ជាក់ស្ដែង អ្វីដែលទទួលបានការ ចាប់អារម្មណ៍ខ្លាំងជាងគេនោះ គឺជាបន្ទះឈីប CPU Core i7-8086K ជា CPU ប្រើប្រាស់ Architecture ប្រភេទ X86 ដ៏ពិសេស និងដំបូងគេបង្អស់របស់ Intel ដែលមានល្បឿន Turbo Boost ឡើងទៅដល់ 5GHz ឬ 5000MHz និងមានទំហំ Cache លោតដល់ 12MB។

Intel Core i7 8086K គឺជាប្រភេទ CPU បែប Special Edition ត្រូវបានបង្កើតឡើង ដើម្បីលក់ក្នុង ទីផ្សារជាមួយនឹង ចំនួនមានកំណត់ ដែលការ បង្កើតឡើងនេះគឺ Intel ធ្វើឡើងសម្រាប់រំលឹក ទៅដល់គម្រប់ខួប 40 ឆ្នាំរបស់ Intel ដែលកាលពីឆ្នាំ 1978 Intel បានប្រកាសចេញ CPU លេខ 8086 ជាលើកដំបូង គេបង្អស់របស់ខ្លួន។ ឈីបនេះ គឺជាជំនាន់ទី 8 ដែលមានកន្ទុយ សំគាល់អក្សរ K ដេញជំនាន់ទី 7 ស្រដៀងទៅនឹង 8700K តែវាគឺជា CPU ដែលមាន Core 6 គ្រាប់ និងមាន Threads ចំនួន 12 ដែលមានល្បឿនលឿនជាងគេបំផុត នាពេលបច្ចុប្បន្ន ជាមួយនឹងល្បឿនទូទៅ 4GHz និងអាចឡើង 5GHz ដោយប្រើមុខងារ Turbo Boost និងរឹតតែពិសេស ទៀតនោះគឺថា យើងអាចធ្វើការ Overclock ល្បឿនឲ្យរត់លើស 5GHz បានទៀតផង ដោយសារតែកន្ទុយ K យើងអាចបង្កើនល្បឿន Clock Speed ឲ្យរត់លើស សមត្ថភាពរបស់ជា ដែលកំណត់ចេញ ពីរោងចក្រ។

ឈីបថ្មីនេះនឹងចេញលក់ក្នុងទីផ្សារនៅថ្ងៃទី 8 ខែមិថុនា ឆ្នាំ 2018 នេះតទៅ ដែលអ្នកទិញមុន នឹងបានមុន ហើយអ្នក ទៅក្រោយនឹងអស់ ព្រោះវាគឺជាប្រភេទឈីប មានចំនួនកំណត់បំផុត ជាមួយនឹងតម្លៃ នៅមិនទាន់បញ្ចេញ ប្រាប់ឲ្យដឹង នៅឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: កុំព្យូទ័រ