CAMBO REPORT

Popup Advertising5 seconds

Huawei ទើប​អាប់ដេត Watch 2 អាច​ប្រើ eSIM បាន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នាឡិកាឆ្លាតវៃ Huawei Watch 2 នេះ ធ្លាប់បានបង្ហាញវត្តមានដំបូង តាំងពីអំឡុងចេញស្មាតហ្វូន Huawei P10 និង P10 Plus មកម្ល៉េះ ដោយពេលថ្មីៗនេះ Huawei ទើបអាប់ដេត នាឡិកានេះ អាច Support លើការប្រើប្រាស់ eSIM បាន ហើយការប្រើប្រាស់ស៊ីមតូច Nano បានដដែល ដោយសារតែកម្លាំងម៉ាស៊ីន របស់វា នៅប្រើបាន ទើប Huawei មិនផ្លាស់ប្តូរផ្នែក កម្លាំងម៉ាស៊ីនទេ។

Huawei Watch 2 ត្រូវបានផ្លាស់ប្ដូររូបរាងបែបថ្មី ខុសពីជំនាន់ទី 1 មើលទៅទាក់ទាញ សាកសមបំផុត សម្រាប់បុរសពាក់ ជាជាងនារី មានច្រើនពណ៌ សម្រាប់ជ្រើសរើស ដោយពណ៌របស់វា ខុសត្រង់តែក្បាល នាឡិកាប៉ុណ្ណោះ ពិសេសបំផុត នោះគឺថា ម្ចាស់របស់នាឡិកា ឆ្លាតនេះទាំងអស់ អាចធ្វើការ ផ្លាស់ប្ដូរខ្សែ នាឡិកាខ្លួនបានជា ប្រភេទខ្សែទំហំ 22 មីលីម៉ែត្រ និង 20 មីលីម៉ែត្របាន តាមចិត្តចង់។ ជាងនេះ ទៅទៀត Huawei បានបំពាក់អាវក្រោះ ការពារទឹក និងធូលី IP68 មកជាមួយ វាស្រាប់ ងាយស្រួលប្រើប្រាប់ អាចពាក់បាន គ្រប់ស្ថានការណ៍ និងមាន កម្លាំងម៉ាស៊ីនដូច ខាងក្រោមនេះ៖

 

•    អេក្រង់ទំហំ 1.2 អ៊ីញ បង្ហាញរូបភាពក្នុងកម្រិត 390 x 390p

•    អេក្រង់ជាប្រភេទ AMOLED

•    CPU Qualcomm Snapdragon Wear 2100

•    RAM ទំហំ 4GB

•    អង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 4GB

•    ដំណើរការដោយ Android Wear ជំនាន់ 2.0 ថ្មី

•    មានមុខងារ GPU, Wi-Fi និង Bluetooth

•    អាចដាក់ស៊ីមកាតបានជាប្រភេទ Nano Sim

•    កម្លាំងថ្ម 420mAh ប្រើបាន 2 ថ្ងៃ (Huawei បញ្ជាក់)

សរុបមក Huawei ទើបអាប់ដេត Watch 2 អាចប្រើប្រាស់ eSIM បាន ព្រោះស៊ីមប្រភេទនេះ មានរូបរាងកាន់តែតូច ជាងស៊ីម Nano ទៅទៀត ហើយការប្រើប្រាស់ ក៏អាចបានលេខដដែល ដូចទៅនឹងលេខ របស់ស៊ីម Nano ផងដែរ ដូច្នេះអ្នកប្រើប្រាស់ នឹងកាន់តែពេញចិត្តប្រើ eSIM ណាមួយ វាសាកសមប្រើ ជាមួយនាឡិកាឆ្លាតវៃ បែបនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 2 weeks ago
ប្រភព: The Verge Tag: នាឡិកាវៃឆ្លាត