CAMBO REPORT

Popup Advertising5 seconds

ឆាប់​ៗ​នេះ អ្នក​ប្រើ MacBook នឹង​អាច​ស្គាល់​រសជាតិ macOS Mojave ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្នុងព្រឹត្តិការណ៍ WWDC ឆ្នាំ 2018 របស់ក្រុមហ៊ុន Apple ដែលធ្វើឡើង កាលពីរាត្រីម្សិលមិញនេះ ជាមួយនឹងការចូលរួម យ៉ាងច្រើនពីសំណាក់ក្រុម Developer មកពីបណ្ដាប្រទេសនានា ទូទាំងសកលលោក និងមួយចំនួន ចេញពីក្រុមហ៊ុនល្បីៗ។ ក្រុមហ៊ុន Apple បានប្រកាសចេញជាផ្លូវការ នូវគម្រោង និងសមិទ្ធផល ដែលខ្លួន ទទួលបាន និងត្រៀមបញ្ចេញ ឲ្យវាប្រើប្រាស់សម្រាប់ថ្ងៃ អនាគតរបស់ខ្លួន ដោយក្នុងនោះ រួមមានប្រព័ន្ធប្រតិបត្តិការ សម្រាប់ប្រើប្រាស់ នៅលើម៉ាស៊ីនកុំព្យូទ័រ ត្រកូល Mac ផងដែរ។

ប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីសម្រាប់យកទៅដំណើរការនៅលើម៉ាស៊ីន MacBook, iMac និង Mac Pro របស់ Apple មួយនេះមានឈ្មោះ ហៅជាផ្លូវការ Mojave ជាកំណែ Update ពិសេសមួយ ដែលនឹងមកដល់នៅឆ្នាំ 2019 ឆាប់ៗខាងមុខ ដោយបច្ចុប្បន្ន ក៏ដូចជាប៉ុន្មានខែ ទៅមុខទៀតនេះ Apple នឹងចំនាយពេលដុះខាត់ វាឲ្យកាន់តែប្រសើរ ជាងមុនសិន ព្រោះវាមាន មុខងារថ្មីៗច្រើន។ មុខងារថ្មីៗទាំងនោះ រួមមានមុខងារ Dark Mode ជាមុខងារ ស្នូលធំមួយរបស់ macOS Mojave នេះ ដែលវានឹងបំឡែង រាល់មុខងារប្រើប្រាស់ កម្មវិធី ហ្គេម ទាំងអស់ទៅជាខ្មៅ ងងឹង អំណោយផលទៅដល់ការ ប្រើប្រាស់នៅពេលរាត្រី ក៏ដូចជាកែប្រែអារម្មណ៍ អ្នកប្រើប្រាស់បែបថ្មី ហើយប្លែក មិនធ្លាប់មានពីមុនមក។

ជាងនេះទៅទៀត macOS Mojave ក៏បានពង្រឹងនៃប្រព័ន្ធប្រតិបត្តិការ ឲ្យវាដំណើរការបានរលូន រហ័ស និងមាន សុវត្ថិភាពបំផុត ដោយអតិថិជនរបស់ Apple អាចធ្វើការ Update នៅពេល Update ជំនាន់ធ្វើតេស្ដសាកល្បង ធ្លាក់មកដល់ តែត្រូវចង់ចាំថា វានៅមិនទាន់ពេញ លក្ខណៈស្រួលបួល នោះទេ អាចនឹងនៅមានចន្លោះ ខ្វះខាត ដោយព័ត៌មានលម្អិត និងត្រូវបញ្ជាក់បន្ថែម ពេល macOS Mojave នេះប្រកាសចេញ ជាផ្លូវការសិន។ Apple នឹងបញ្ចេញ macOS Mojave នេះ នៅចុងឆ្នាំ 2018 ដូច្នេះដើមឆ្នាំ 2019 គឺជាឱកាលល្អ សម្រាប់អ្នកធ្វើការ Update របស់អ្នកហើយ ហើយក្រុមការងារ ខេមបូរីផត នឹងចេញផ្សាយព័ត៌មាន បន្ថែមអំពីរឿងនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti 1 week ago
ប្រភព: Slash Gear Tag: កុំព្យូទ័រ