CAMBO REPORT

Popup Advertising5 seconds

បន្ទះ​ឈីប Snapdragon 850 ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ទីបំផុតក្រុមហ៊ុនផលិតបន្ទះឈីបដ៏ល្បីល្បាញ Qualcomm បានប្រកាសចេញនូវឈីប ជំនាន់ថ្មីរបស់ខ្លួនហើយ នោះគឺជាឈីប Snapdragon 850 ប៉ុន្តែវាមិនមែន ផ្ដោតសំខាន់លើ ទូរសព្ទដៃនោះទេ ដោយវាផ្ដោតសំខាន់តែ នៅលើកុំព្យូទ័រប៉ុណ្ណោះ ដែលវាជាឈីបបន្ដ តំណែងពី Snapdragon 835 ក្នុងចំណោមឈីប បំពាក់លើកុំព្យូទ័រ ហើយកម្លាំងរបស់វា ក៏តម្លើងខ្លាំងជាងឈីប Snapdragon 835 គ្រាន់បើផងដែរ ដើម្បីសម្របជាមួយការ ប្រើប្រាស់កម្មវីធីធំៗ លើកុំព្យូទ័រ ពិសេសគឺបន្ថែម Performance ជាងមុន និងកាត់បន្ថយនូវការ ប្រើប្រាស់ថាមពល អោយតិចជាងមុន ផងដែរ។

បន្ទះឈីប Snapdragon 850 នៅតែប្រើប្រាស់ស្ថាបត្យកម្មនៃការ ផលិតទំហំ ១០ ណាណូម៉ែត្រ បច្ចេកវិទ្យា ARM Processor ដដែល ប៉ុន្តែយើងទទួលបាន ស៊ីភីយូលឿនជាងមុន ដោយស៊ីភីយូ Kryo 385 ចំនួន ៨ គ្រាប់ រត់បានដល់ល្បឿន ២.៩៥ ជីកាហឺត ដោយមិនទាន់ធ្វើការ Overclock នៅឡើយទេ ខណៈឈីប Snapdragon 845 មានល្បឿនអតិបរមា ត្រឹមតែ ២.៨ ជីកាហឺតប៉ុណ្ណោះ ហើយរក្សា ជីភីយូ Adreno 630 ដដែល។

ចំណុចធំៗចំនួន ៣ ដែលឈីប Snapdragon 850 ធ្វើការបង្កើនបន្ថែមឈីប Snapdragon 835 នោះគឺល្បឿន Performance ដែលបង្កើនល្បឿនលឿន ជាងមុនដល់ទៅ ៣០% ឯណោះ ប៉ុន្តែបានកាត់បន្ថយការប្រើប្រាស់ ថាមពលតិចជាងមុន ប្រមាណ ២០% ពិសេសអ្វី ដែលអ្នកប្រើប្រាស់ កុំព្យូទ័រត្រូវការ គឺល្បឿនអ៊ីនធើណេត ក្នុងការចាប់ LTE Speed ដោយល្បឿន វាពេលនេះលោតដល់ 1.2 ជីកាប៊ីតក្នុងមួយវិនាទី ដែងលឿនជាងមុន ២០% ផងដែរ។ លើសពីនេះ វាក៏ត្រូវផ្ដោតទៅលើ ផ្នែកកំសាន្ដ បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត ផងដែរ ជាក់ស្ដែង វាអាចប្រើប្រាស់ Support ជាមួយនឹង H.264 និង HEVC នៃវីឌីអូ 4K ដើម្បីឲ្យការទស្សនា របស់អ្នកបានរលូនល្អ ផ្ដល់សាច់រូបភាព បានច្បាស់ និងទទួលបានកំណែ អាប់ដេតការចាក់វីឌីអូ HDR ផងដែរ នៅពេលខាងមុខ។ ចំណែកឯ បញ្ញាសិប្បនិមិត្ត AI នោះវានឹងធ្វើការ Accelerate រវាង Software (Windows 10) និងបន្ទះឈីប បានយ៉ាងល្អ ដើម្បីឲ្យវាប្រើប្រាស់ ប្រសើរផងដែរ ថ្វីត្បិតតែវា ទ្រទ្រង់ជាមួយនឹង Widows 32-bit ក៏ដោយ ប៉ុន្តែក្រុមហ៊ុន ក៏នឹងសន្យាថា កម្មវីធី 64-bit នឹងអាចទ្រទ្រង់ ជាមួយវានៅកំណែ អាប់ដេត Software Development Kit នៅខាងមុខ រួមទាំងទទួលបាននូវ បច្ចេកវិទ្យាសំខាន់ៗ តាមតំរូវការ ប្រើប្រាស់ផងដែរ។

សរុបមក ទាំងនេះគឺជាលក្ខណៈសម្បត្តិមួយចំនួនរបស់ Snapdragon 850 ដែលទើបប្រកាស ចេញ ដែលផ្ដោតសំខាន់ ទៅលើការផ្គត់ផ្គង់ ទៅលើកុំព្យូទ័រយួរដៃ ដែលមានប្រភព ភាគច្រើនចេញពី Computex នៃប្រទេសតៃវ៉ាន់ ហើយយើងនឹងបានឃើញ សមត្ថភាពរបស់វា នៅពេលខាងមុខនេះ ដែលវាទំនងជាអាច ប្រជែងជាមួយនឹងឈីប Core i5 របស់ក្រុមហ៊ុន Intel បាន។

 

ទស្សនាវីឌីអូខាងក្រោម៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 1 week ago
ប្រភព: Qualcomm Tag: កុំព្យូទ័រ