CAMBO REPORT

Popup Advertising5 seconds

អ្នក​អាច​ទស្សនា​ព្រឹត្តិ​ការណ៍ WWDC ឆ្នាំ 2018 ឡើង​វិញ​បាន​នៅ​ទី​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីយប់មិញនេះ ក្រុមហ៊ុន Apple បានបើកនូវព្រឹត្តិការណ៍ WWDC ឆ្នាំ 2018 សម្រាប់ជួបជុំរាល់អ្នក អភិវឌ្ឍន៍ Software របស់ Apple ទូទាំងពិភពលោក ហើយសម្រាប់ការជួបជុំនោះ Apple ក៏បានធ្វើការ ដាក់អួតបង្ហាញ នូវសមិទ្ធផល ជំនាន់ថ្មីរបស់ខ្លួន អោយអ្នកទស្សនា បានឃើញផងដែរ។ ចំពោះព្រឹត្តិការណ៍នេះ វាមានរយៈពេល ជាង 2 ម៉ោង សម្រាប់ការ Live Steam  (ឬហៅថា ការផ្សាយបន្តផ្ទាល់) លើគេហទំហំព័រ របស់ Apple។ 

យ៉ាងណា សម្រាប់វីដេអូនៃការ Live Stream បង្ហាញពីប្រព័ន្ធប្រតិបត្តិការណ៍ ជំនាន់ថ្មីនេះ គឺមិនមានបង្ហាញ នៅលើ Channel YouTube ផ្លូវការ របស់ក្រុមហ៊ុន Apple នោះទេ ជាហេតុធ្វើអោយ ប្រិយមិត្ត ដែលមិនបានទស្សនាពេល កំពុង Live ផ្ទាល់ មិនបានដឹងច្រើន ពីចំនុចសំខាន់ៗ ដែលបានបង្ហាញមកនោះ។ ហើយថ្ងៃនេះ យើងនឹងដាក់តំណរ ជាវីដេអូនៃការ Live ទាំងមូល ក្នុងព្រឹត្តិការណ៍ អោយមិត្តអ្នកអាន បានទស្សនា ជាថ្មីម្តងទៀត ដូចខាងក្រោមនេះ៖

គួររំលឹកផងដែរថា នៅក្នុងព្រឹត្តិការណ៍ WWDC នៅឆ្នាំ 2018 នេះ បានធ្វើការបង្ហាញ ពាក់ព័ន្ធទៅនឹងប្រព័ន្ធប្រតិបត្តិការ ជំនាន់ថ្មី រួមមាន iOS 12, macOS Mojave, watchOS 5 និងផ្សេងៗជាដើម ដែលសុទ្ធសឹងជា Operating System ធំៗ មានអ្នកប្រើប្រាស់ រាប់រយលាននាក់។ ដូច្នេះ ប្រសិនបើអ្នក នៅមិនទាន់បាន ទស្សនាការLive Stream នេះ នៅឡើយទេ គឺអាចចូលមើលតាម តំណរខាងលើបាន!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: Lifestyle