CAMBO REPORT

Popup Advertising5 seconds

Vaio ឈាន​ជើង​ចូល​ទីផ្សារ​កុំព្យូទ័រ​វិញ ហើយ​ត្រៀម​វាយ​លុក​ទឹក​ដី​អាស៊ី!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នេះជាដំណឹងមួយ សម្រាប់អ្នកគាំទ្រ ដែលធ្លាប់បានប្រើប្រាស់នូវកុំព្យូទ័រម៉ាកនេះ ពីមុនមក។ កាលពីមុនក្រុមហ៊ុន Vaio នេះ ត្រូវបានគ្រប់គ្រង ដោយក្រុមហ៊ុន SONY រួចមកដោយសារតែជំនួញ មិនសមប្រកប ទើបធ្វើឲ្យ SONY បោះចង់ជំនួញនេះចោល តាំងពីពេលនោះមក ដល់ពេលនេះប្រមាណ 4 ឆ្នាំហើយ ទើបមកដល់ពេលនេះ កុំព្យូទ័រម៉ាកនេះ បានត្រលប់មកវិញ ដោយគ្មានការ គ្រប់គ្រងពី SONY ទៀតហើយ។

ក្រុមហ៊ុនជប៉ុន Vaio បានត្រលប់មកផលិតកុំព្យូទ័រឡើងវិញ ដោយគ្មានការ សហការជាមួយ SONY ទៀតទេ និងផលិតផលរបស់ពួកគេ គ្រោងដាក់លក់លើទីផ្សារអាស៊ី ជាចំបង នៅខែក្រោយនេះ ដោយចូលទីផ្សារ ហុងកុង និងតៃវ៉ាន់មុនគេ ទើបបន្តក្នុងខែ សីហា ដល់ប្រទេស សាំងហ្គាពួរ និងម៉ាឡេស៊ីទៀត។ Vaio បានដាក់បង្ហាញនូវកុំព្យូទ័រ ស៊េរីថ្មីប៉ុន្មានម៉ូឌែល រួចមកហើយ ដូចជា Vaio S11 និង S13 ជាកុំព្យូទ័រយួរដៃ មានរូបរាងស្តើង និងមានទម្ងន់ស្រាល។ ម៉ាស៊ីនទាំង 2 ប្រើប្រាស់ស៊ីភីយូ Intel ជំនាន់ 8 មាន Core i5 ឬ Core i7, មានមកជាមួយ រន្ធដោត USB 3.0 ចំនួន 3, រន្ធ HDMI ចំនួន 1, រន្ធ VGA ចំនួន 1, រន្ធដោតកាស 3.5mm និងរន្ធដោតមេម៉ូរី SD កាត ថែមទាំងមានជម្រើស ដាក់ស៊ីមបាន ទៀតផង។

 

S11 មានអេក្រង់ 11.6 អ៊ីញ ជាមួយកម្រិតបង្ហាញរូបភាព Full HD និងកញ្ចក់ IPS Display, មានរ៉េម 8GB ដល់ 16GB, S13 មានអេក្រង់ 13.3 អ៊ីញ កម្រិតបង្ហាញរូបភាព Full HD មានរ៉េម 16GB និងជម្រើសអង្គចងចាំ 128GB ឬ 512GB ប្រភេទ SSD ។ ចំពោះតម្លៃមិនទាន់បាន បញ្ជាក់នៅឡើយទេ ដោយយើងដឹងបានត្រឹម រូបរាង កម្លាំងម៉ាស៊ីន និងថ្ងៃដាក់លក់ជាផ្លូវការ ប៉ុណ្ណោះនៅពេលនេះ។

សរុបមក មិនថាតែអ្នកគាំទ្រ សូម្បីតែខ្ញុំផ្ទាល់ ក៏មានអារម្មណ៍រីករាយ ដែលឃើញម៉ាកកុំព្យូទ័រនេះ ត្រលប់មកកាន់ទីផ្សារវិញ ហើយសង្ឃឹមថា ការឈានជើងចូលមក លើកនេះ និងមិនបរាជ័យដូច លើកមុនទៅចុះ ព្រោះទីផ្សារកុំព្យូទ័រ នៅពេលនេះ ក៏មិនសូវកាក់កបដែរ ណាមួយមនុស្សម្នាក់ៗ ងាកទៅចាប់អារម្មណ៍ លើស្មាតហ្វូន និងថេប្លេត ច្រើនជាង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Cnet Tag: កុំព្យូទ័រ