CAMBO REPORT

Popup Advertising5 seconds

Microsoft ទើប​តែ​ជះ​លុយ​ទិញ​ក្រុមហ៊ុន Code ធំ​ជាង​គេ​មួយ​ក្នុង​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យោងតាមប្រភពព័ត៌មានរបស់ The Verge បានចេញផ្សាយ នាថ្ងៃដើមសប្ដាហ៍នេះថា ក្រុមហ៊ុនយក្សផលិត Windows កម្មវិធី ហ្គេម គ្រឿងអេឡិចត្រូនិច និងជាច្រើនផ្សេងៗទៀត មានឈ្មោះថា Microsoft ដែលមានអគ្គនាយក ឈ្មោះថា Satya Nadella បានចំណាយសាច់ប្រាក់ជាច្រើន ទិញយកក្រុមហ៊ុន Code ដ៏ល្បីល្បាញមួយ មានឈ្មោះថា GitHub ដើម្បីគម្រោងទីផ្សារ នៅថ្ងៃអនាគតរបស់ខ្លួន។

ក្រុមហ៊ុន GitHub គឺជាក្រុមហ៊ុនកូដ (Code) ដ៏ល្បីល្បាញមួយ ដែលមានការទទួលស្គាល់ យ៉ាងច្រើនពីសំណាក់ អ្នកអភិវឌ្ឍន៍ហ្គេម និងកម្មវិធី (Developers) ដោយក្រុមហ៊ុនមួយនេះ មានចូលរួម ចំនែកយ៉ាងច្រើនជាមួយនឹងក្រុមហ៊ុន យក្សដទៃទៀតរួមមាន ដូចជា Google, Apple, Amazon និងជាច្រើនទៀត ដែលសុទ្ធសឹងជា ក្រុមហ៊ុនល្បីៗ ជំនាញក្នុងការចងកូដ ដោយក្នុងនោះ រួមមាន Microsoft ផងដែរ។ ជាក់ស្ដែងកាលពីឆ្នាំ 2015 កន្លងទៅ Microsoft ក៏បានប្រើប្រាស់ សេវាកម្មរបស់ GitHub ក្នុងការតម្លើង និងចងកូដ សម្រាប់មុខងារ Windows File Manager ដែលកាលនោះ Microsoft បានចំនាយទឹកប្រាក់ ប្រមាណជា 2 ពាន់លានដុល្លារ សម្រាប់ GitHub តែសម្រាប់ការទិញយក ក្រុមហ៊ុននេះទាំងមូល ប្រភពព័ត៌មានពុំបានបញ្ជាក់ ប្រាប់ថាវាថ្លៃដល់កម្រិតណា នោះទេ ដឹងតែថាមិនមែនថោក ទៅបានហើយ ព្រោះបើគ្រាន់តែប្រើ សេវាកម្មអស់រាប់ពាន់ លានដុល្លារបែបនេះ ចុះទម្រាំទិញយក ទាំងមូល?

ក្នុងនោះផងដែរ Microsoft ក៏បានប្រើប្រាស់សេវាកម្ម GitHub ជា Code បែប Open Source សម្រាប់ធ្វើការគ្រប់គ្រង នូវការផលិត Windows របស់ខ្លួនផងដែរ ថែមទាំងបានទិញ SQL Server ទៅ Linux ទៀតផង។ ហេតុដូច្នេះ Microsoft ប្រាកដជាមានគម្រោងថ្មី សម្រាប់ Developer ទាំងអស់ ខណៈខ្លួនបាន ក្លាយជាមេម៉ាស៊ីន ក្នុងការបង្វិល GitHub ឲ្យដើរតាមយុទ្ធសាស្ត្រទីផ្សារ របស់ខ្លួន ហើយក្រុម Developers មិនតិចនោះទេ នឹងត្រៀមចាំមើលថាតើ Microsoft នឹងកែប្រែ GitHub ឲ្យកាន់តែប្រសើរ ជាងមុន ឬអន់ជាងមុន នាថ្ងៃអនាគត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti 1 week ago
ប្រភព: The Verge Tag: Lifestyle