CAMBO REPORT

Popup Advertising5 seconds

ឆ្នាំ​នេះ MacBook Pro នឹង​ប្រើ​ឈីប CPU ថ្មី មាន​ច្រើន Core ថែម​ទាំង​ឡើង RAM ដល់ 32GB ទៀតផង

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មកដល់ឆ្នាំ 2017 ក្រុមហ៊ុន Apple បានបញ្ចេញកំណែ Update ទៅលើម៉ាស៊ីនកុំព្យូទ័ររបស់ខ្លួន ដែលគ្រាន់តែផ្លាស់ប្ដូរ ផ្នែករឹងជំនាន់ថ្មី ដោយរក្សារូបរាង និងរចនាបថរបស់ MacBook Pro នៅដដែល ទាំងអស់ ដែលយើងអាច សន្និដ្ឋាន Apple ពុំបានដុះខាត់អ្វីច្រើន ទៅលើម៉ូឌែលចុងក្រោយ របស់ខ្លួនឡើយ។ សម្រាប់ចុងឆ្នាំ 2018 និងដើមឆ្នាំ 2019 នេះវិញ Apple អាចនឹងមានការបង្កើន សមត្ថភាពកុំព្យូទ័រ យួរដៃរបស់ខ្លួន ឲ្យកាន់តែប្រសើរជាងមុន ថែមមួយកម្រិតទៀត អាចថា MacBook Pro របស់ Apple នឹងដេញជំនាន់ តាមម៉ាកផ្សេងៗ បានទាំងផ្នែករឹង និងផ្នែកទន់។

យោងតាមប្រភពព័ត៌មានរបស់ Slash Gear បានចេញផ្សាយឲ្យដឹងថា ក្នុងព្រឹត្តិការណ៍ WWDC ឆ្នាំ 2018 ខាងមុខនេះ Apple នឹងត្រៀមបញ្ចេញ MacBook Pro របស់ខ្លួន ដែលមានកម្លាំង ខ្លាំងជាងមុន ជាមួយនឹងការបំពាក់ ខួរក្បាលជាឈីប CPU របស់ Intel លេខ Core i7-8750H ជាបន្ទះឈីបមាន 6 Cores និងលោតដល់ 12 Threads សម្រាប់ម៉ូឌែល កំពូលរបស់ខ្លួន ពិសេសអតិថិជន Apple ទាំងអស់ អាចជ្រើសរើសម៉ូឌែល ដែលមានទំហំ RAM ដាំជាប់ Logic Board លោតដល់ 32GB ទៀតផង។ យ៉ាងណាក៏ដោយ Apple ក៏នៅតែបន្តចេញ MacBook Pro កម្រិតចាប់ផ្ដើម ដែលប្រើប្រាស់ខួរក្បាល Core i5 មាន GPU របស់ Intel ដូចទៅនឹងរាល់ឆ្នាំ ផងដែរ តែសម្រាប់ Pro User អ្នកប្រើការធ្ងន់ៗ ជាមួយនឹងការកាត់ត វីដេអូ Render ធ្វើការងារ ជាមួយក្រាហ្វិចនោះ ឆ្នាំ 2018 គឺជាឆ្នាំដ៏ល្អប្រសើរ មួយសម្រាប់ធ្វើការ Upgrade ឡើងជំនាន់ឲ្យ កាន់តែខ្លាំង ព្រោះទាំង CPU, GPU, RAM, SSD នឹងកាន់តែលឿន ជាងមុន។

ប្រភពដដែលបានផ្សាយឲ្យដឹងទៀតថា MacBook Pro 2018 នឹងមានទំហំអេក្រង់ 14.3 អ៊ីញ ដែលដំណើរការដោយ macOS ជំនាន់ 10.14 បំពាក់មកជាមួយ នឹងមុខងារ Dark Mode សម្រាប់ប្រើការជាមួយនឹង កម្មវិធីទៀតផង។ ដូច្នេះនេះគឺជាដំណឹងល្អមួយ សម្រាប់អ្នកគាំទ្រ MacBook របស់ Apple ដែលព័ត៌មានបន្ថែម នឹងត្រូវលាទត្រដាង នៅក្នុងព្រឹត្តិការណ៍ WWDC ឆ្នាំ 2018 ថាតើ Apple នឹងមានអ្វីប្លែកសម្រាប់ MacBook Pro, MacBook Air, New MacBook, iMac និងអាចមានការឡើង ជំនាន់ទៅលើ MacPro ក៏ថាបាន ព្រោះ MacPro បានចេញជាច្រើនឆ្នាំ មកហើយ តែ Apple នៅមិនទាន់ធ្វើការ Upgrade វានៅឡើយ។

ដំណឹងបន្ថែម Cambo Report នឹងចេញផ្សាយបន្តទៀត នៅពេលក្រោយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti 2 weeks ago
ប្រភព: Slash Gear Tag: កុំព្យូទ័រ