CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​បន្ទះ​សាក​ថ្ម​ស្មាតហ្វូន​ឥត​ខ្សែ​ម៉ាក Belkin អាច​សាក​ថ្ម​បាន​ទាំង​បញ្ឈរ​និង​ផ្តេក!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សព្វថ្ងៃនេះ សម្រាប់នៅទីផ្សារស្រុកយើង គឺមានលក់បន្ទះសាកថ្មឥតខ្សែ ជាច្រើនម៉ាក ច្រើនម៉ូត ដែលអាចសាកថ្ម របស់ស្មាតហ្វូនបាន ដោយមិនចាំបាច់ប្រើខ្សែ ម្យ៉ាងវិញទៀត វាក៏បានផ្តល់នូវ ភាពងាយស្រួល ដល់អ្នកប្រើប្រាស់ ថែមទៀតផង។ ចំពោះអ្នកដែលឧស្សាហ៍ ប្រើប្រាស់ស្មាតហ្វូន ញឹកញាប់ ប្រហែលជាស៊ាំនឹងការ សាកថ្មដោយប្រើខ្សែ ព្រោះថា វាក៏ប្រើពេលវេលា រាងយូរ សម្រាប់ការសាកថ្ម ទម្រាំពេញ។ លើសពីនេះ ការប្រើប្រាស់ខ្សែសាក វាអាចនឹងងាយខូច ឬ បាត់ដោយចៃដន្យផងដែរ ដែលធ្វើអោយអ្នក អាចនឹងមាន អារម្មណ៍ធុញ លើបញ្ហានេះ។

ជាការពិតណាស់ កន្លងមក យើងក៏ធ្លាប់បានចុះផ្សាយជាច្រើន រួចមកហើយ ពាក់ព័ន្ធនឹងបន្ទះសាកថ្ម ឥតខ្សែ របស់ក្រុមហ៊ុនផ្សេងៗ ប៉ុន្តែសម្រាប់ថ្ងៃនេះ យើងនឹងបង្ហាញនូវ បន្ទះសាកថ្មឥតខ្សែ មួយប្រភេទទៀត មកបង្ហាញអ្នក ទាំងអស់គ្នា។  បន្ទះសាកថ្មឥតខ្សែនេះ មានឈ្មោះថា Belkin Wireless Charging Stand ដែលវាមានសមត្ថភាព មិនចាញ់បន្ទះសាកថ្ម របស់ក្រុមហ៊ុនដទៃទៀត នោះទេ លើសពីនេះ វាក៏មានចំនុច ពិសេសមួយ ដែលគួរអោយចាប់ អារម្មណ៍ថែមទៀតផង។ វាត្រូវបានបំពាក់នូវ បច្ចេកវិទ្យា Qi ដែលអាចសាកថ្ម បានលឿន និង អាចផ្តល់ថាមពល អតិបរមាចំនួន 7.5 វ៉ាត់ ទៅកាន់ iPhone X, iPhone 8 & 8 Plus មិនចាញ់បន្ទះ សាកថ្មរបស់ Apple នោះទេ ព្រោះថា AirPower ក៏អាចផ្តល់ថាមពល សាកថ្មដល់ទៅ 7.5 វ៉ាត់ រួមជាមួយការ បំពាក់បច្ចេកវិទ្យា Qi ដូចគ្នា។ លើសពីនេះ វាក៏អាចផ្តល់ថាមពល ដល់ទៅ 10 វ៉ាត់ សម្រាប់ការសាកថ្ម លើឧបករណ៍ Android ដូចជាស្មាតហ្វូនរបស់ Samsung និងក្រុមហ៊ុនផ្សេងៗជាដើម។ ចំនុចចុងក្រោយនោះ គឺថាបន្ទះសាកនេះ អាចអោយអ្នកសាកស្មាតហ្វូន បានទាំងបញ្ឈរ និង ផ្តេកបាន តាមតំរូវចិត្ត របស់អ្នក ដែលមើលទៅ ពិតជាទាក់ទាញ មែនទែន។

នេះក៏ជាដំណឹងល្អមួយផងដែរ ដែលផលិតផលបន្ទះសាកថ្ម ទាំងឥតខ្សែនេះ បានលេចរូបរាងឡើង ដើម្បីអោយមនុស្សក្នុង ពិភពលោក អាចទិញយក ទៅប្រើប្រាស់បាន។ បន្ទះសាកថ្មឥតខ្សែ Belkin Wireless Charging Stand នេះ មានតម្លៃ 69.99 ដុល្លារ ជាមួយជម្រើសចំនួន 4 ពណ៌។ បើអ្នកចាប់អារម្មណ៍ ចង់ទិញបន្ទះសាកស្មាតហ្វូន បានទាំងបញ្ឈរ និងផ្តេកនេះ គឺរកបានលើ គេហទំព័រ Amazon ហើយនេះ ជាតំណរភ្ជាប់ចូលទៅទិញ បន្ទះសាកឥតខ្សែ Belkin Wireless Charging Stand ដោយ ចុចត្រង់នេះ


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: iClarified Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ