CAMBO REPORT

Popup Advertising5 seconds

កុំ​ភ្លេច​ទស្សនា​ការ​ផ្សាយ​បន្ត​ផ្ទាល់​ព្រឹត្តិ​ការណ៍ WWDC 2018 រា​ត្រី​នេះ​ទាំង​អស់​គ្នា!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

WWDC គឺជាព្រឹត្តិការណ៍មួយ សម្រាប់ជួបជុំរាល់អ្នកអភិវឌ្ឍន៍ Software របស់ Apple ទាំងឡាយ ហើយនៅពេល បើកឆាក នៃការជួបជុំនោះ Apple នឹងធ្វើការដាក់អួតបង្ហាញ នូវសមិទ្ធផល ជំនាន់ថ្មី នានា របស់ខ្លួន។ យ៉ាងណា Apple បានត្រៀមខ្លួនជាស្រេច សម្រាប់ព្រឹត្តិការណ៍ WWDC ដែលនឹងដាក់ Live stream ថ្ងៃទី 04 ខែមិថុនា ម៉ោង 10 ព្រឹក នៅសហរដ្ឋអាមេរិច ខាងមុខនេះ ដែលត្រូវនឹងថ្ងៃទី 05 ខែមិថុនា ម៉ោង 00:00 (ពាក់កណ្តាល អាធ្រាត្រ) ក្នុងប្រទេស កម្ពុជាយើង។

ព្រឹត្តិការណ៍នេះដែរ នឹងបង្ហាញពីមុខងារថ្មីៗ ផ្តោតសំខាន់ លើការវិវឌ្ឍន៍ នៃផ្នែក Software និងអាចឈាន ដល់ការបង្ហាញ ប្រព័ន្ធប្រតិបត្តិការ iOS12, macOS 10.14, watchOS 5 និងផ្សេងៗផងដែរ។ ដូចនេះ កុំភ្លេចតាមដានទាំង អស់គ្នាណា ដោយអ្នកអាច ទៅកាន់តំណរភ្ជាប់ សម្រាប់អ្នកប្រើប្រាស់ ដូចជា Mac, iPad / iPhone / iPod Touch, Windows 10 និង Windows Mobile។

 

•    ចុចត្រង់នេះ សម្រាប់ Mac ទាំងអស់របស់ Apple ត្រូវតែដំណើរការ ចាប់ពី macOS Sierra 10.12 ឡើងទៅ និងចូលទស្សនា តាមរយៈ Safari

•    ចុចត្រង់នេះ សម្រាប់ iPad / iPhone / iPod Touch ត្រូវតែដំណើរការ ចាប់ពី iOS 10 ឡើងទៅ និងចូលទស្សនា តាមរយៈ Safari

•    ចុចត្រង់នេះ សម្រាប់ Windows ត្រូវតែដំណើរការដោយ Windows 10 និងចូលទស្សនា តាមរយៈ Microsoft Edge

ដូច្នេះ ប្រសិនបើប្រិយមិត្តទាំងអស់គ្នា គឺជាអ្នកគាំទ្រ ផលិតផល Apple ដែលមាន ដូចជា iPhone, iPad, iPod, កុំព្យូទ័រ Mac, នាឡិកា Apple Watch … នោះ សូមមេត្តា កុំខកខាន ក្នុងការ តាមដាន ទស្សនា នូវព្រឹត្តិការណ៍ WWDC នៅឆ្នាំនេះ អោយសោះ។

 

បញ្ជាក់៖ តំណរនេះ មិនទាន់មានបង្ហាញអ្វីនៅឡើយទេ តែអ្នកអាចឃើញ នៅពេលដល់ម៉ោង ដាក់បង្ហាញនោះតែម្តង វានឹងដំណើរការ ដូចនេះបើអ្នក ចង់តាមដាន គឺអាចរង់ចាំ សិនបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 2 weeks ago
ប្រភព: iPhone Hacks Tag: Lifestyle