CAMBO REPORT

Popup Advertising5 seconds

សូម្បី​តែ Google Chrome និង Firefox ក៏​ធ្វើ​ឲ្យ​បែក​ធ្លាយ​រូប Profile របស់ Facebook អ្នកដែរ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Facebook កន្លងទៅនេះ ពិតជាជួបទុក្ខលំបាកច្រើនបន្តិចហើយ ថែមទាំងទទួលបានការ កោះហៅទៅជួបប្រជុំ ជាមួយនឹងមន្ត្រីធំៗ នៅឯព្រឹទ្ធសភា អាមេរិកទៀតផង ជុំវិញបញ្ហា ដែលបណ្ដាញសង្គមយក្ស មួយនេះ បានធ្វើឲ្យបែកធ្លាយ ទិន្នន័យរបស់អតិថិជនខ្លួន ជាច្រើនលាននាក់ ពិសេសប្រជាជន អាមេរិកតែម្ដង។ ជុំវិញបញ្ហានេះ Facebook ក៏បានធ្វើការអាភ័យទោស ពីសំណាក់អតិជនខ្លួន ជាសាធរណៈផងដែរ ដែលប្រព័ន្ធការពារ របស់បណ្ដាញសង្គមខ្លួន នៅមិនទាន់មាន សុវត្ថិភាពខ្ពស់ ដើម្បីគ្រប់គ្រង ខណៈមានកម្មវិធិទី 3 (Third Party App) បានកំពុងទាញយក ទិន្នន័យពីអតិថិជន Facebook តាមវិធីសាស្ត្រផ្សេងៗគ្នា។

រឿងបែកធ្លាយទិន្នន័យរបស់អ្នកប្រើប្រាស់ Facebook នេះមិនត្រឹមតែ Facebook នោះទេ ដែលទទួលរងនូវបញ្ហានេះ ជាក់ស្ដែងដោយយោងតាមប្រភព ព័ត៌មានចុងក្រោយ របស់ Slash Gear បានចេញផ្សាយឲ្យដឹងថា មានកម្មវិធីអ៊ីនធឺណិត ចំនួន 2 ផ្សេងទៀត រួមមានដូចជា Google Chrome និង Firefox បានធ្វើឲ្យបែកធ្លាយនូវ រូបភាពជា Profile Picture របស់អ្នកប្រើប្រាស់ បណ្ដាញសង្គម Facebook ចាប់តាំងពីកំឡុងឆ្នាំ 2016 មកម្លេះ។ ប្រភពដដែលបាន បន្តទៀតថា មូលហេតុដែល Chrome និង Firefox ធ្វើឲ្យបែកធ្លាយរូបភាព Profile និងឈ្មោះ របស់អ្នកលេង Facebook នោះ ដោយសារតែកម្មវិធីមួយ មានឈ្មោះថា Side-Channel ដោយវាមានមុខងារ មួយឈ្មោះថា CSS ហៅពេញ Cascading Style Sheet ដែលទូទៅ គេហៅថា Mix-Blend-mode ដែលវាបានប្រមូលរូបភាព អ្នកប្រើប្រាស់ Facebook ទៅដាក់ក្នុងគេហទំព័រ ទី 3 ឲ្យតែគេហទំព័រនោះ មានបង្កប់នូវផ្ទាំង បង្ហាញរបស់ Facebook តែរូបភាព ទាំងនោះគ្រាន់តែជារូបភាព មានសភាព ព្រាលប៉ុណ្ណោះ មិនច្បាស់រហូតអាចឲ្យជនណាម្នាក់ ដឹងថារូបនោះ គឺជារូបភាព នរណាឡើយ។

ជាងនេះទៅទៀតសម្រាប់កម្មវិធីអ៊ីនធឺណិតផ្សេងៗទៀតដូចជា Safari របស់ Apple, Internet Explorer របស់ Microsoft និង Edge Browser ពុំត្រូវបានប៉ះពាល់នូវ រូបភាពរបស់អ្នកប្រើប្រាស់ Facebook ឡើយ ព្រោះកម្មវិធីទាំងនោះ ពុំបានប្រើប្រាស់មុខងារ Mix-Blend-mode តែបើប្រើនោះ ក៏ដូចតែគ្នាដែរ។ ជុំវិញបញ្ហានេះទាំង Chrome និង Firefox បានបិទ និងឈប់ប្រើប្រាស់ មុខងារនេះហើយ ខណៈមានអ្នកប្រើប្រាស់ជាច្រើន បានរងគ្រោះរួចទៅហើយ ដោយពុំដឹងខ្លួន សូម្បីតែបន្តិច។ នេះគ្រាន់តែ ជាដំណឹងផ្សព្វផ្សាយ ឲ្យប្រិយមិត្តអ្នកអាន បានដឹងបន្ថែមប៉ុណ្ណោះ ដោយនេះអាចបង្ហាញ ឲ្យយើងដឹងថា ការប្រើប្រាស់អ៊ីនធឺណិត សព្វថ្ងៃមិនមែនជារឿង លេងសើចនោះទេ ជនខិលខូចអាចចូលលួច យកទិន្នន័យ របស់អ្នកបានដោយ អ្នកមិនដឹងខ្លួន ទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: Lifestyle