CAMBO REPORT

Popup Advertising5 seconds

យក OnePlus 6 ថត​ឡាន​ស្ព័រ​តម្លៃ​ថ្លៃ​ៗ កាន់​តែ​ស្អាត​អស់ស្ទះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បិសាចល្បឿន OnePlus 6 ដាក់លក់នៅស្រុកគេតម្លៃតែ 529 ដុល្លារ សម្រាប់រ៉េម 6GB និងអង្គផ្ទុកទិន្នន័យ 64GB រីឯកម្លាំងម៉ាស៊ីន និងកាមេរ៉ាដូចគ្នា ទៅនឹងជម្រើសរ៉េម 8GB ដែរ។ បន្ទាប់ពីមានក្រុមអ្នកជំនាញ ជាច្រើនបានចាប់កាន់ សាកល្បងប្រើប្រាស់ ស្មាតហ្វូននេះ ធ្វើឲ្យពួកគេពេញចិត្ត មែនទែន លើសមត្ថភាព និងតម្លៃរបស់វា រហូតមានអ្នកជំនាញថតរូប យកស្មាតហ្វូននេះ ទៅថតឡានស្ព័រ តម្លៃថ្លៃៗ បានយ៉ាងស្អាត។

អ្នកជំនាញម្នាក់នោះ បានយករថយន្តស្ព័រចំនួន 2 គ្រឿងមកដើរតួជាម៉ូឌែល មានដូចជា Bugatti Chiron តម្លៃ 3 លានដុល្លារ និង Rolls Royce Dawn។ ទាំងនេះសុទ្ធតែរថយន្ត មានតម្លៃថ្លៃ និងល្បឿនលឿន។ លោកបានបញ្ជាក់ថា គាត់ប្រើប្រាស់ ស្មាតហ្វូន OnePlus 6 ថតរូបទាំងនេះ និងកែកុនបន្ថែម ក៏នៅក្នុងស្មាតហ្វូននេះដែរ មិនបានប្រើឧបករណ៍អ្វីផ្សេង មកជំនួយទៀតទេ ដោយគាត់គ្រាន់តែ ត្រូវការទីកន្លែង ដែលមានទេសភាព ស្រស់ត្រកាល ពន្លឺគ្រប់គ្រាន់ ផ្ទៃមេឃពណ៌ខៀវស្រស់ និងថតយកប្លង់ នៃរថយន្តនោះតែម្តង រួចកែបន្តិចទៀត និងមើលទៅដូចរូបថត ចេញពីកាមេរ៉ា DSLR ផ្សេងៗ។

 

ដើម្បីឲ្យដឹងច្បាស់ពីរូបភាពដែលគាត់ថតបាននោះ អ្នកអាចមើលនៅ ខាងក្រោមនេះបាន និងដឹងថា គាត់ថតបាន ស្អាតប៉ុណ្ណា ដោយប្រើប្រាស់ OnePlus 6 ។

សរុបមក នេះឱកាសល្អមួយ ដែលមានអ្នកជំនាញ យកស្មាតហ្វូនកាមេរ៉ាច្បាស់ មកថត ពិតជាថត បានរូបភាពចេញ មកស្រស់ស្អាត មែនទែន និងត្រូវតាមប្លង់តែម្តង ណាមួយបើអ្នក ធម្មតាថត ក៏មិនអាចថតបានស្អាត អញ្ចឹងដែរ ទោះបីជាពួកគេ ប្រើប្រាស់កាមេរ៉ាល្អ យ៉ាងណាក៏ដោយ ដូច្នេះមានជំនាញ ទើបថតរូបបានស្អាត រួមជាមួយការកែកុន បន្តិចបន្ថែមនោះ រូបភាពថតចេញ មកដូច Professional អញ្ចឹង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Cnet Tag: យានយន្ត