CAMBO REPORT

Popup Advertising5 seconds

HP បញ្ចេញកុំព្យូទ័រ​ហ្គេម Omen 15 ជំនាន់​ថ្មី​ស្ដើង​ជាង​មុន អេក្រង់​លោត​ដល់ 4K និង​ក្រាហ្វិច​ GTX 1070!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ទីបំផុតក្រុមហ៊ុន HP បានបញ្ចេញអាវុធរបស់ខ្លួន នេះគឺជាកុំព្យូទ័រយួរដៃ សម្រាប់លេងហ្គេមត្រកូល Omen ដ៏ល្បីល្បាញរបស់ HP ហើយការបង្ហាញខ្លួនលើកនេះ ក៏កាន់តែពិសេសផងដែរ ដោយក្រុមហ៊ុនបានពាំនាំយក Omen 15 ចំនួនពីរម៉ូឌែលដោយ មួយជាម៉ូឌែល Gamer លំដាប់ Entry Level និងមួយទៀតសម្រាប់ Gamer ដែលមានលុយច្រើន។ Omen 15 ទាំងពីរម៉ូឌែល ត្រូវបានស្រោបតួខ្លួន ឡើងដោយជ័រស្វិត លាយជាមួយលោហៈ Brush Finished នៅផ្នែមួយចំនួន ហើយឡូហ្គោ Omen ក៏ធំកាចជាងមុនផងដែរ អមជាមួយនឹងឆ្នូតខ្វែង ៤ ខ្សែរំលេចដោយពណ៌ក្រហម។ បើយើងប្រៀបធៀប Omen 15 ២០១៧ ជាមួយនឹង Omen 15 ២០១៨ យើងនឹងឃើញថា ក្រុមហ៊ុនបានកាត់បន្ថយ កម្រាស់ស្ដើងជាងមុនច្រើន និងមានគែមអេក្រង់ ស្លីមផងដែរ ថែមទាំងផ្លាស់ប្ដូរនៃការរចនាក្ដាចុចថ្មី។

 


Omen 15 ទាំងពីរម៉ូឌែលនេះ មានបំពាក់នូវអេក្រង់ទំហំ ១៥.៦ អ៊ីញដូចគ្នា ដែលជាអេក្រង់ថ្នាក់មធ្យម មិនតូចពេក ហើយក៏មិនធំពេកដែរ ងាយស្រួលយកដាក់តាមខ្លួន ប៉ុន្តែប្រភេទអេក្រង់ត្រូវបានបែកចែកចេញជា ៣ ប្រភេទដូចគ្នា៖ អេក្រង់កម្រិត 1080p ល្បឿន 60Hz, អេក្រង់កម្រិត 4K ល្បឿន 60Hz, និងអេក្រង់កម្រិត 1080p ល្បឿន 144Hz ដែលខុសគ្នាទៅតាម ទឹកលុយដែលអ្នកកុម្ម៉ង់ ហើយវាក៏មានបច្ចេកវិទ្យា G-Sync ភ្ចាប់មកជាមួយផងដែរ។ កុំព្យូទ័រ Omen 15 2018 នេះវានឹងបំពាក់មកជាមួយនឹង ស៊ីភីយូជំនាន់ទី ៨ របស់ក្រុមហ៊ុន Intel ដែលមានកន្ទុយ H ប៉ុន្តែក្រុមហ៊ុនមិនទាន់បាន បញ្ជាក់ច្បាស់អំពី Processor ម៉ូឌែលណានៅឡើយទេ ប៉ុន្តែយើងអាចទាញដឹងទុកមុនហើយថាវានឹងបំពាក់ឈីប Core i7-8750H មាន Core 6 គ្រាប់ និង Thread 12 ដែលក្រុមហ៊ុន MSI និង ASUS ROG កំពុងតែបំពាក់លើកុំព្យូទ័រ​លំដាប់របស់គេ អមជាមួយនឹងរ៉េមប្រភេទ DDR4 មានល្បឿន Bus 2666MHz អាចដាក់បានដល់ ៣២ ជីកាបៃ អង្គផ្ទុកទិន្នន័យ HDD និង SDD ផងដែរ។

 


ចំពោះម៉ូឌែលដែលមានកម្រិតបង្ហាញ 4K វាគឺជាម៉ូឌែលលំដាប់ខ្ពស់ ដោយវានឹងប្រើប្រាស់នូវក្រាហ្វិច GTX 1070 Max-Q របស់ក្រុមហ៊ុន NVIIDIA អមជាមួយនឹងក្ដាចុចមានភ្លើង RGB Chroma ផងដែរ។ ចំណែកឯម៉ូឌែលធម្មតាវិញ វានឹងប្រើប្រាស់ក្ដារចុចភ្លើង ពណ៌ក្រហមតាម ទម្លាប់ចាស់ដដែល និងបំពាក់ជាមួយក្រាហ្វិច GTX 1050 Ti។

 


Omen 15 ទាំងពីរម៉ូឌែលខាងលើ នឹងត្រូវដាក់លក់ចាប់ពីថ្ងៃទី ២៩ កក្កដាខាងមុខនេះហើយ ដោយតម្លៃរបស់ Omen 15 ប្រើប្រាស់ក្រាហ្វិច GTX 1050 Ti គឺមានតម្លៃចាប់ពី ៩៧៩ ដុល្លារឡើងទៅ ចំនែកឯម៉ូឌែលខ្ពស់ប្រើក្រាហ្វិច GTX 1070 Max-Q ជាមួយអេក្រង់ 4K គឺមានតម្លៃចាប់ពី ១,៦៩៩ ដុល្លារឡើងទៅ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 2 weeks ago
ប្រភព: Engadget Tag: កុំព្យូទ័រ