CAMBO REPORT

Popup Advertising5 seconds

ASUS កំពុងតែធ្វើការផលិត កុំព្យូទ័រយួរដៃ ដែលបំពាក់ឈីប Snapdragon 1000!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅពេលដែលអានចំណងជើង អត្ថបទខាងលើនេះ ប្រិយមិត្តប្រហែលជា ចំលែកចិត្តបន្ដិច ដោយសារតែបច្ចុប្បន្ននេះ បន្ទះឈីប Snapdragon របស់ក្រុមហ៊ុន Qualcomm មាននៅតែ 4XX, 6XX, 7XX, និង 8XX ប៉ុណ្ណោះ ហើយសម្រាប់ម៉ូឌែល 1XXX គឺយើងមិនដែលបានឃើញនោះទេ ហើយក៏មិនទាន់បានបញ្ចេញផងដែរ។ ប៉ុន្តែសម្រាប់ក្រុមហ៊ុន Qualcomm ផ្ទាល់គេបានបញ្ចេញគម្រោង រួចមកហើយថា ក្រុមហ៊ុនរបស់ខ្លួននឹង បញ្ចេញឈីបស៊េរីថ្មី ដែលត្រៀមនឹងបំពាក់ លើកុំព្យូទ័រយួរដៃប្រភេទ Ultrabook និង NoteBook ជាច្រើនគ្រឿងនៅក្នុងឆ្នាំនេះ ដោយត្រូវបានសហការ ជាមួយក្រុមហ៊ុន Microsoft ដោយផ្ទាល់តែម្ដង ដើម្បីសម្រួលដល់ បន្ទះឈីបរបស់ខ្លួន ធ្វើការបានល្អជាមួយនឹង Microsoft Windows អាចបំពាក់លើកុំព្យូទ័រនានាបាន។

 


សម្រាប់កុំព្យូទ័រយួរដៃ ដែលក្រុមហ៊ុន ASUS ត្រៀមបញ្ចេញ និងបំពាក់ឈីបរបស់ Qualcomm នេះគឺជាត្រកូល ASUS NovaGo ដែលវាជាត្រកូល UltraBook មានកម្រាស់ស្ដើង អាចបត់បាន ៣៦០ ដឺក្រេនិងមានប៊ិចគូសផងដែរ។ NovaGo ធ្លាប់បំពាក់ឈីប Snapdragon 835 ម្ដងរួចមកហើយកាលពីឆ្នាំមុន ប៉ុន្តែបើប្រៀបធៀបកម្លាំងរបស់វា នៅមិនទាន់ខ្លាំងដល់ឈីប លំដាប់កណ្ដាល Intel Core-i5 នៅឡើយទេនៅពេលនោះ ថែមទាំងដំណើរការ បានត្រឹមតែ Windows 10 32-bit ប៉ុណ្ណោះ មិនអាចលោតដល់ 64-bit ដូចនេះវាមិនអាចប្រើប្រាស់ កម្មវីធីសម្រាប់អ្នកអាជីព មួយចំនួននោះទេ អញ្ចឹងសម្រាប់ឆ្នាំនេះ Qualcomm 1XXX Series អាចនឹងសង្ឃឹមថា វានឹងអាចឲ្យយើង ប្រៀបធៀបជាមួយ Core-i5 បានទៅចុះ។

 


សម្រាប់ឈីប Qualcomm 1XXX នេះត្រូវបានបញ្ជាក់ចេញ ពីក្រុមហ៊ុន Qualcomm ថានឹងប្រើប្រាស់ជាមួយស៊ីភីយូដែល ផលិតដោយស្ថាបត្យកម្ម ARM ដដែល ប៉ុន្តែគេនឹងព្យាយាម ផលិតចេញនូវស៊ីភីយូ ដែលអាចសំរបជាមួយ Microsoft Windows បានល្អជាងមុន ហើយក៏នឹងបង្កើតកម្លាំង ស៊ីភីយូច្រើនផងដែរ ព្រោះវាស៊ីភ្លើងខ្លាំង ជាងមុនឡើងដល់ ៦.៥ វ៉ាត់ឯណោះ ខណៈដែលឈីប Snapdragon 845 ប្រើថាមពលត្រឹមតែ ៥ វ៉ាត់ប៉ុណ្ណោះ។

 

 

អញ្ចឹងយើងអាចស្មាន ដឹងបានថា កម្លាំងរបស់ Snapdragon 1XXX និងខ្លាំងជាង Snapdragon 845 ច្រើនគួរសម និងសាមសមប្រើការ ជាមួយកុំព្យូទ័រល្អៗមួយចំនួនបាន ហើយវាក៏នឹងប្រើប្រាស់ ក្រាហ្វិចធំជាងមុនផងដែរ ដើម្បីដំណើរការកម្មវីធី ក្រាហ្វិចរបស់អ្នកប្រើ និងជំនួយកម្រិតបង្ហាញរូបភាព បានកាន់តែល្អ អាចនឹងប្រើប្រាស់ Adreno 7XX ឯណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 2 weeks ago
ប្រភព: Gizmo China Tag: កុំព្យូទ័រ