CAMBO REPORT

Popup Advertising5 seconds

ស្វែងយល់ពីការ ប្រើប្រាស់ប៊ូតុង Key ចាប់ពី F1 ដល់ F12 លើ​ក្តារ​ចុច​កុំព្យូទ័រ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មិត្តអ្នកអាន មួយចំនួន ប្រហែលជាបានដឹងពីការប្រើប្រាស់ Key មួយចំនួននេះ តែអ្នកខ្លះក៏មិនសូវជាចាប់ អារម្មណ៍ប៉ុន្មានទេ ព្រោះអ្នកខ្លះ មិនសូវជាប្រើប្រាស់កុំព្យូទ័រ និងខ្លះទៀតក៏ពុំចាំត្រូវការប្រើ Key ទាំងនេះដែរ តែបើបានយល់ដឹង ពីរបៀបប្រើវាក៏ល្អដែរ នៅពេលចាំបាច់អាចប្រើបាន។ ប្រសិនបើអ្នកបាន ដឹងក៏ជាការល្អ ដើម្បីធ្វើឲ្យការប្រើប្រាស់​របស់អ្នកកាន់តែរហ័ស។

 


ខាងក្រោមយើងនឹងរៀបរាប់ ពីការប្រើប្រាស់ Key នីមួយៗ ចាប់ពី F1 ដល់ F12 ដែលអ្នកចងចាំបាន និងអាចចាប់ផ្តើមឥលូវនេះ ឬនៅពេលក្រោយទៀតក៏បាន។ បើយោងតាមអ្វីដែលយើងបានដឹង Key ទាំងនេះ អ្នកនឹងអាចពេញចិត្តនឹងប្រើ ព្រោះវាសុទ្ធតែមានប្រយោជន៍ ចំពោះអ្នកប្រើប្រាស់កុំព្យូទ័រប្រចាំថ្ងៃ។ 


F1: ចុចទៅកាន់ ការរកជំនួយពីកម្មវិធីណាមួយ ដែលយើងកំពុងប្រើប្រាស់


F2: អនុញ្ញាតឲ្យប្តូរឈ្មោះ Folder ឬ File ណាមួយ


F3: ចុចទៅកាន់ មុខងារស្វែងរក


F4: ប្រើ Alt + F4 ដើម្បីបិទកម្មវិធីដែលយើងកំពុងប្រើប្រាស់


F5: ធ្វើការ Refresh ឬ Reload


F6: រកិល Cursor ទៅទីតាំងណាមួយ ដោយប្រើជំនួយ Mouse បាន


F7: ប្រើដើម្បីឆែកមើលការប្រកប និងឆែកមើលវេយ្យាករណ៍ លើ Microsoft Word


F8: ចុចចូលទៅកាន់ Boot menu ពេលបើកដំនើរការ កុំព្យូទ័រភ្លាម ឬសម្រាប់ចុច Select All លើពាក្យក្នុង Microsoft Word


F9: Refresh លើឯកសារ Microsoft Word


F10: ចុចបើក menu bar ជំនួយឲ្យ Right click ដោយចុច Shift + F10


F11: ចុចបើក និងបិទ fullscreen mode លើ Browser 


F12: ចុចបើក Save as ក្នុង Microsoft Word

 

 



សម្រាប់មិត្តអ្នកអាន ដែលមិនដឹង ឬដឹងហើយ តែភ្លេច គួរតែរំលឹកឡើងវិញ ដើម្បីធ្វើឲ្យការប្រើប្រាស់កាន់តែរហ័ស និងដឹងពីអត្ថប្រយោជន៍នៃ Key ទាំងនោះ អាចងាកមកប្រើប្រាស់ជាប្រចាំវិញបាន ឬចែករំលែកចំណេះដឹងនេះ ទៅដល់មិត្តភក្តិឬ មនុស្សដែលអ្នកស្គាល់ ហើយអ្នកគិតថាពួកគេ មិនបានដឹងពីការប្រើប្រាស់ Key ទាំងនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 2 weeks ago
ប្រភព: Brightside Tag: ចំណេះដឹងទូទៅ