CAMBO REPORT

Popup Advertising5 seconds

Alibaba ណែនាំ​ពី​ប្រអប់​ដាក់​ឥវ៉ាន់​ដ៏​ទំនើប​សម្រាប់​អតិថិជន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Alibaba ជាក្រុមហ៊ុនដ៏ធំមួយ នៅក្នុងប្រទេសចិន គ្រប់គ្រងទៅលើវេបសាយលក់ទំនិញអនឡាញ ជាអន្តរជាតិ ក៏មានន័យថា នៅតាមបណ្តា ប្រទេសផ្សេងៗ ក៏អាចទិញទំនិញអនឡាញ ពីវេបសាយនេះបានដែរ។ ដោយសារតែមាន ការរីករាយចម្រើន ទើបក្រុមហ៊ុននេះ សហការជាមួយក្រុមហ៊ុន បច្ចេកវិទ្យា Cainiao ផលិតឡើងនូវឧបករណ៍ផ្សេងៗ សម្រាប់ផ្តល់ ភាពងាយស្រួលដល់អតិថិជន។

 


ទើបពេលថ្មីៗនេះ Alibaba បានបង្ហាញពី ប្រអប់ដាក់ឥវ៉ាន់ ដែលមានមកជាមួយ បច្ចេកវិទ្យាខ្ពស់ ការពារមិនឲ្យចោរលួច និងរក្សាឥវ៉ាន់ ក្នុងនោះបានល្អទៀត តាមរយៈការបញ្ជាតាម កម្មវិធីនៅក្នុងស្មាតហ្វូន។ ប្រអប់ដាក់ឥវ៉ាន់នេះ ប្រើនូវបច្ចេកវិទ្យា ស្កេនសម្គាល់មុខ, ដាក់លេខសម្ងាត់ និងនៅពេលមានឥវ៉ាន់ ដែលបុគ្គលិកក្រុមហ៊ុន Alibaba យកអោយ នឹងដាក់ទៅក្នុងនោះ ហើយបុគ្គលិក ពេញសិទ្ធិរបស់ក្រុមហ៊ុន ទើបអាចបើកប្រអប់នោះបាន បន្ទាប់ពីដាក់ឥវ៉ាន់ ដែលបានកុម៉្មង់រួចរាច់ ម្ចាស់ប្រអប់នឹងទទួល បានសារលោតមកប្រាប់ភ្លាម។

អ្វីដែលកាន់តែពិសេសនោះ អ្នកអាចកំណត់សីតុណ្ហភាព ក្នុងប្រអប់នោះបានទៀតផង ដើម្បីរក្សាគុណភាពនៃម្ហូបអាហារ ឬរបស់ក្នុងនោះ ឲ្យនៅមានគុណភាពល្អបានយូរបន្តិច។ Alibaba ទើបណែនាំពីប្រអប់ ដាក់ឥវ៉ាន់នេះ តែមិនបានបញ្ជាក់ ពីថ្លៃសេវាគិតចំពោះអតិថិជនយ៉ាងណានៅឡើយទេ ដូច្នេះមានតែចាំមើលភាគបន្ត ណាមួយប្រអប់ដាក់ឥវ៉ាន់នេះ ប្រាកដជាមានប្រើប្រាស់ នៅប្រទេសចិនប៉ុណ្ណោះ។


ទស្សនាវីដេអូខាងក្រោម៖

 



សរុបមក Alibaba ដែលជាក្រុមហ៊ុន លក់ទំនិញអនឡាញដ៏ធំមួយ នៅក្នុងប្រទេសចិន ទើបណែនាំពីប្រអប់ ដាក់ឥវ៉ាន់ប្រភេទថ្មី មានមកជាមួយ បច្ចេកវិទ្យាទំនើបខ្លាំង ត្រៀមដំឡើងជូនអតិថិជន ដែលត្រូវការ តែនៅពេលនេះ ក្រុមហ៊ុនមិនបានបញ្ជាក់​ពីថ្លៃសេវាប្រើប្រាស់ ឧបករណ៍នេះនៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: Lifestyle