CAMBO REPORT

Popup Advertising5 seconds

Xiaomi ចេញ​ទូរទស្សន៍ ៧៥ អ៊ីញ​ថ្មី មាន​អេក្រង់ 4K HDR និង​មាន​បច្ចេក​វិទ្យា AI Voice Assistant!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីព្រឹត្តិការណ៍ Mi 8 Anniversary ម្សិញមិញនេះ ក្រុមហ៊ុនអេឡិចត្រូនិចយក្ស របស់ប្រទេសចិន Xiaomi បានធ្វើការបង្ហាញ នូវទូរសព្ទជំនាន់ថ្មី ២ ម៉ូឌែល និងមានផលិតមួយ ចំនួនទៀតដូចជា Mi Band 3, Mi VR, MIUI 10 និង Mi TV 4 នេះជាដើម។ សម្រាប់ Mi TV 4 នេះគឺជាទូរទស្សន៍ ខ្នាតធំរបស់ក្រុមហ៊ុន ដែលវាមានរចនាបថស្ដើង គុណភាពក៏ប្រសើរ ប៉ុន្តែតម្លៃរាងថ្លៃផងដែរ។ យ៉ាងណាវានឹងចេញលក់នៅក្នុង ប្រទេសចិនជាផ្លូវការ ឆាប់ៗនេះហើយ ចំណែកឯប្រទេសយើង វិញក៏អាចនឹងមានលក់ផងដែរ តាមបណ្ដាហាង អេឡិចត្រូនិចមួយចំនួន។

 


Mi TV 4 មួយគ្រឿងនេះ វាត្រូវបានវេចខ្ចប់ នូវអេក្រង់ល្អមួយ ដែលបន្ទះបង្ហាញរបស់វាស្ដើង និងធ្វើឲ្យទូរទស្សន៍ មានកម្រាស់ស្ដើងផងដែរ ត្រឹមតែ ១១.៤ មីលីម៉ែត្រប៉ុណ្ណោះ និងកម្ពស់ ១០៤.៣ សង់ទីម៉ែត្រ។ វាក៏មានរន្ធតំណរភ្ជាប់ គ្រប់យ៉ាងសម្រាប់ប្រើប្រាស់ ដូចជា៖ រន្ធ HDMI, រន្ធ AV, រន្ធ USB ចំនួន ២, រន្ធ Gigabit LAN សម្រាប់ខ្សែណេតវើក, និងរន្ធ S/PDIF ជាដើម។ Xiaomi បានបំពាក់អេក្រង់ប្រភេទ LCD Panel ដែលជាអេក្រង់ លំដាប់មធ្យមមួយ មានទំហំដល់ ៧៥ អ៊ីញ ជាមួយនឹងកម្រិត បង្ហាញរូបភាព 4K HDR Ultra HD (3840 x 2160 ភិចស៊ែល) ដែលវាបង្ហាញនៅក្នុង មុំវែងប្រវែង ១៧៨ ដឺក្រេ និងមានល្បឿន អេក្រង់ ៦០ ហឺត។

 


នៅក្នុងម៉ាស៊ីនទូរទស្សន៍នេះដែរ ក្រុមហ៊ុនបានបំពាក់នូវឈីប Processor ជំនាន់ទី ៦ របស់ក្រុមហ៊ុន Amlogic ដែលមានស៊ីភីយូ Cortex-A53 ចំនួន ៤ គ្រាប់រត់ក្នុងល្បឿន ១.៨ ជីកាហឺត និងជីភីយូ Mali-T830 អមជាមួយនឹងរ៉េម ២ ជីកាបៃ អង្គផ្ទុកទិន្នន័យ ៣២ ជីកាបៃភ្ជាប់ជាស្រេច។ លើសពីនេះ វាក៍អាចភ្ជាប់ជាមួយនឹង Wi-Fi ក្នុងល្បឿនលឿនជាមួយ Dual Band និងមាន Bluetooth ផងដែរ ជាពិសេសគឺមានមុខងារ AI Voice Assistant ដែលយើងអាចប្រើប្រាស់ សម្លេងបញ្ជាឲ្យវាធ្វើអ្វីមួយ ដូចជាការប្រើប្រាស់ Google Assistant អញ្ចឹង។ ជាចុងក្រោយ Mi TV 4 ក៏បានបំពាក់ជាមួយនឹង ឈីបសម្លេងកម្រិតខ្ពស់ផងដែរ ដោយទ្រទ្រង់ជាមួយនឹង បច្ចេកវិទ្យាសម្លេង DTS-HD និង Dolby Audio ដែលកាន់តែប្រសើរនៅពេល ដែលអ្នកភ្ជាប់វាជាមួយនឹង ឧបករណ៍សម្លេងកម្រិតខ្ពស់ ធ្វើឲ្យការបញ្ចេញ សម្លេងរន្ដំតែម្ដង។

 


Mi TV 4 ៧៥ អ៊ីញនេះនឹងត្រូវដាក់ ជាផ្លូវការនៅក្នុងប្រទេសចិន ចាប់ពីថ្ងៃទី ១០ មិថុនាខាងមុខនេះទៅហើយ ដោយតម្លៃរស់វា គឺចាប់ពី ១៤០៥ ដុល្លារឡើងទៅ ហើយប្រសិនបើចង់បាន ម៉ូឌែលដែលមានភ្ចាប់នូវ ឧបករណ៍ពេញលេញ និងមានអង្គផ្ទុក ទិន្នន័យច្រើនបន្ថែម យើងជ្រើសរើសបានតាមតម្លៃ ដែលតម្លៃខ្ពស់ បំផុតរបស់វាគឺ ១៥៦១ ដុល្លារ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 2 weeks ago
ប្រភព: Gizmo China Tag: ទូរទស្សន៍