CAMBO REPORT

Popup Advertising5 seconds

របៀប​ទាញ​យក Watch Face ស្វាគមន៍​ទិវា Pride មុន​ពេល Apple ដាក់​ឲ្យ​ទាញយក!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មិត្តអ្នកអាន មួយចំនួនប្រហែលជាបានដឹង ពីទិវា Pride នេះ ហើយ មួយចំនួនប្រហែលជាមិនបានដឹង ដូច្នេះយើងបកស្រាយម្តងទៀត ឲ្យយល់បានគ្រប់ៗ គ្នាពីទិវានេះ។ នៅឯបរទេស មានប្រទេសមួយចំនួន ប្រារព្ធទិវានេះឡើង ដើម្បីចង់ឲ្យមនុស្សគ្រប់គ្នា នៅលើសកលលោក បញ្ឈប់ការស្អប់ខ្ពើម មនុស្សប្រុស ឬមនុស្សស្រីស្រលាញ់ភេទដូចគ្នា និងចាប់ផ្តើមឲ្យតម្លៃពួកគេ ថែមទាំងបើកសិទ្ធិឲ្យ ពួកគេស្រលាញ់គ្នាបាន ដូចមនុស្សទូទៅផង ព្រោះការស្រលាញ់គ្នា មិនខុសច្បាប់ទេ នេះជារឿងបុគ្គល ហើយពួកគេហៅទិវា នេះថា Pride ឬ LGBT Pride ឬ Gay Pride ។

 


លោក Tim Cook ដែលជានាយកប្រតិបត្តិរបស់ Apple ក៏បានប្រកាសថាខ្លួនជាភេទទី 3 ដែរ និងបានចូលរួមទិវានេះ ជារៀងរាល់ឆ្នាំ ជាពិសេសលោកធ្លាប់ បានបញ្ចេញនូវខ្សែនាឡិកា Apple Watch ពណ៌ឥន្ធនូ តំណាងឲ្យទិវានេះដែរ និងមកដល់ពេលនេះ Apple ត្រៀម Watch Face ជាច្រើនម៉ូត សម្រាប់ឲ្យអ្នកប្រើប្រាស់ Apple Watch បានដាក់ប្រើ ដើម្បីជាតំណាង ស្វាគមន៍ទិវាមួយនេះ តែទាល់តែដល់ថ្ងៃ កំណត់បានទទួលបាន Watch Face ។ ប្រសិនបើអ្នកប្រើប្រាស់ចាំមិនបានទេ យើងមានវិធីណែនាំ ឲ្យអ្នកយក Watch Face ទាំងនោះ មកប្រើប្រាស់ឥលូវបាន។


ដើម្បីយក Watch Face ទាំងនេះ មកប្រើឥលូវនេះបាន អ្នកត្រូវប្រាកដថា iPhone របស់អ្នកអាប់ដេតដល់ iOS11.4 និងនាឡិកា Apple Watch អាប់ដេតដល់ watchOS 4.3.1 ទើបអាចធ្វើតាមវិធី ដែលយើងណែនាំ ខាងក្រោមនេះបាន។ ហើយ iPhone បានភ្ជាប់ជាមួយ Apple Watch ជានិច្ច។


1.    ចូលទៅកាន់កម្មវិធី Settings ក្នុងស្មាតហ្វូនរបស់អ្នក


2.    បន្តចុចចូល General


3.    រួចចុច Date & Time (អ្នកត្រូវ Disable ត្រង់ Set Automatically)


4.    អូសថ្ងៃខែទៅមុខ ដល់ថ្ងៃអង្គារ៍ខែមិថុនាទី 5 (Tue Jun 5) រួចចេញពី General

 


5.    បន្តទៅបើកកម្មវិធី Watch App


6.    ចុចយក Face Gallery


7.    Watch Face ថ្មីនោះ នឹងលោតឡើងមក ក្នុងជម្រើស New in watchOS


8.    រួចអ្នកអាចជ្រើសរើស Watch Face បាន ដោយចុច Add ដើម្បីដាក់ជាផ្ទៃម៉ោងរបស់នាឡិកាអ្នក


9.    នៅពេលដាក់រួចរាល់ អ្នកអាចដូរថ្ងៃខែទៅជាធម្មតាវិញបាន។

 

 



 

នេះជាអ្វីដែលលោក Tim Cook ចង់បង្ហាញ និងចង់ឲ្យមនុស្សគ្រប់គ្នា ឈប់ស្អប់មនុស្សភេទទី 3 ហើយចាប់ផ្តើមឲ្យតម្លៃពួកគេ ព្រោះពួកគេ ក៏ជាមនុស្សដែរ ថែមទាំងអាចក្លាយ ជាអ្នកដឹកនាំដ៏ល្អ ទៅថ្ងៃអនាគតដូចលោក Tim ក៏ថាបាន។ ជាពិសេសអាណាព្យាបាលមួយចំនួន អាចហាមឃាត់កូនមិនឲ្យស្រលាញ់ភេទដូចគ្នា ដូចនេះគួរតែពិចារណាម្តងទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: idownloadblog Tag: នាឡិកាវៃឆ្លាត