CAMBO REPORT

Popup Advertising5 seconds

ស្លាក​លេខ​ឡាន​ឌីជីថល​ចាប់​ផ្តើម​ប្រើ​លើ​ទឹក​ដី​កាលីហ្វរញ៉ា​ក្នុង​សប្តាហ៍​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចយើងបានដឹងថា រថយន្តពីមួយឆ្នាំទៅមួយឆ្នាំ មានការផ្លាស់ប្តូរ និងអភិវឌ្ឍន៍ឡើង កាន់តែទំនើបទាន់សម័យ តែស្លាកលេខវិញ នៅដដែល ច្រើនឆ្នាំ ដូចជាគ្មាននរណាមាន គំនិតអភិវឌ្ឍន៍វាឲ្យកាន់ តែទំនើបសោះ ទើបមកដល់ពេលនេះ មានដំណឹងថ្មីមួយទៀត នៅកាលីហ្វរញ៉ា ត្រៀមចាប់ផ្តើមដាក់ ស្លាកលេខឡានប្រភេទ ឌីជីថលឲ្យប្រើប្រាស់។ កាលពីប៉ុន្មានខែមុន នៅឌូបៃក៏ទើបតែដាក់ឲ្យ ប្រើប្រាស់នូវស្លាកលេខ ប្រភេទឌីជីថលដល់ ប្រជាជនរបស់ពួកគេ។

 


កាន់តែមិនឆ្ងល់ទៀត ព្រោះនៅឌូបៃ សម្បូរដោយអ្នកមានឡូយឆាយ សូម្បីតែឡានរបស់ ពួកគេជិះក៏មានតម្លៃថ្លៃៗ ហើយបើស្លាកលេខ សាមញ្ញពិតជាមិនសម ដូច្នេះរាជរដ្ឋាភិបាលពួកគេ បានបានចាប់ផ្តើម សាកល្បងប្រើស្លាក លេខឌីជីថលប្រភេទថ្មីនេះ។ មកដល់ពេលនេះ នៅរដ្ឋកាលីហ្វរញ៉ា ទឹកដីសហរដ្ឋអាមេរិក ក៏បានប្រកាសក្តែងៗ ថារាជរដ្ឋាភិបាលរបស់រដ្ឋនេះ បានអនុញ្ញាតឲ្យប្រជាជន ប្រើប្រាស់ស្លាកលេខ ឌីជីថលនេះហើយ តែវាមានតម្លៃថ្លៃបន្តិច ដល់ទៅ 699 ដុល្លារឯណោះ។ តម្លៃនេះមិនបូករួមថ្លៃដំឡើងឡើយ នៅមានបង់សេវាប្រចាំខែ 7 ដុល្លារទៀត ព្រោះស្លាកលេខនេះ រដ្ឋមិនមែនជាអ្នកលក់ទេ គឺគ្រាន់តែរាជរដ្ឋាភិបាល សហការជាមួយក្រុមហ៊ុន ផលិតស្លាកនេះប៉ុណ្ណោះ និងមានការទទួលស្គាល់ ត្រឹមត្រូវពីរដ្ឋាភិបាល ដូច្នេះអ្នកប្រើប្រាស់បានដោយក្តីទុកចិត្ត។


ស្លាកលេខនេះ មានចំនុច ពិសេសមួយចំនួន ដូចជាមានផ្ទៃអេក្រង់ បង្ហាញលេខសម្គាល់ឡាន, ប្តូរពណ៌ផ្ទៃខាងក្រោយ បានទៅជាពណ៌ស ឬពណ៌ខ្មៅ, បង្ហាញព័ត៌មានសំខាន់ៗ នៅពេលមាន ហេតុការណ៍រញ្ជូយដី ឬទឹកជំនន់, បញ្ជាក់ក្នុងស្លាកលេខ ថាបានបាត់ និងច្រើនទៀត។ ចាំបាច់ត្រូវការថាមពលថ្ម និងប្រើបានយូរ។ គួរឲ្យសោកស្តាយ ស្លាកលេខនេះ មិនបានភ្ជាប់មក ជាមួយប្រព័ន្ធ GPS តាមដានទីតាំងរបស់ រថយន្តដូចនៅឌូបៃនោះទេ។


ទស្សនាវីដេអូខាងក្រោមនេះ៖

 


សរុបមក រាជរដ្ឋាភិបាលនៅរដ្ឋកាលីហ្វរញ៉ា បានប្រកាសជាសាធារណៈថា នឹងចាប់ផ្តើមនូវការ​ ប្រើប្រាស់ស្លាកលេខឆ្លាតវៃ ប្រភេទឌីជីថល ក្នុងសប្តាហ៍នេះ ដូច្នេះសង្ឃឹមថា ប្រជាជនរបស់ពួកគេ បានដឹង ពីអត្ថប្រយោជន៍នៃស្លាកលេខថ្មីនេះ និងព្យាយាមគោរព ច្បាប់ចរាចរណ៍ដដែល តែគួរឲ្យសោកស្តាយ ស្លាកលេខនេះ មិនបានភ្ជាប់ មកជាមួយប្រព័ន្ធ GPS ដូចស្លាកលេខឌីជីថលនៅឌូបៃទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 2 weeks ago
ប្រភព: The Verge Tag: យានយន្ត