CAMBO REPORT

Popup Advertising5 seconds

នេះ​ជា Mi Band 3 ជំនាន់​ថ្មី ថ្ម​កាន់​បាន 20 ថ្ងៃ និង​អាច​មុជ​ទឹក​បាន​ជម្រៅ 50 ម៉ែត្រ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ទីបំផុត ខ្សែដៃឆ្លាតវៃ Mi Band 3 របស់ក្រុមហ៊ុន Xiaomi ត្រូវបានដាក់បង្ហាញ ជាផ្លូវការហើយ ដែលវាមាន តម្លៃត្រឹមតែ 26 ដុល្លារប៉ុណ្ណោះ (ទីផ្សារប្រទេសចិន)។ Mi Band 3 នេះ ក៏មានមុខងារ ដែលផ្តល់ជា អត្ថប្រយោជន៍ ដល់អ្នកដែលបាន ពាក់វាផងដែរ ហើយបើគិត លើតម្លៃ 26 ដុល្លារនោះ គឺពិតជាធូរថ្លៃ មែនទែន។

Mi Band 3 ជាខ្សែដៃ ដែលមានទម្ងន់ស្រាល, ខ្សែមានច្រើនពណ៌ អោយអ្នកជ្រើសរើស អាចពាក់ ទុកជាគ្រឿងលម្អ និងតាមដានសុខភាព របស់អ្នកប្រើប្រាស់ ដោយវាមានសេនស័រ វាស់ចង្វាក់បេះដូង ដូច Mi Band 2 ដែរ។ យ៉ាងណាមិញ ចំពោះអ្វីដែល ធ្វើអោយ ខ្សែដៃនេះ កាន់តែ ទាក់ទាញនោះ គឺថាមពលថ្មរបស់វា អាចកាន់បាន 20 ថ្ងៃ ពេលសាកពេញម្តងៗ និងអាវក្រោះ ការពារទឹក អាចមុជបានជម្រៅ ដល់ទៅ 50 ម៉ែត្រឯណោះ។

ខ្សែដៃឆ្លាតវៃនេះ បានបំពាក់អេក្រង់ OLED ដែលមានទំហំធំជាង Mi Band 2 ជំនាន់មុន ដែលអាចអោយអ្នក ប្រើកាន់តែ ពេញចិត្តលើខ្សែដៃ ជំនាន់ថ្មីនេះ។ រីឯការប្រើប្រាស់វិញ ដូចកាលពី ជំនាន់ទី 2 អញ្ចឹងដែរ ដោយវាអាចធ្វើ ការភ្ជាប់ ជាមួយស្មាតហ្វូន iOS និង Android តាមរយៈ ការដោនឡូដកម្មវិធីរបស់វា ហើយរាល់ពត៌មាន ឬទិន្នន័យ ដែលខ្សែដៃនេះ ទទួលបាន នឹងបង្ហាញនៅលើ កម្មវិធីនោះ បានភ្លាម។

ដូច្នេះ សម្រាប់មិត្តអ្នកអាន ដែលនៅក្នុងប្រទេសកម្ពុជា ហើយចាប់អារម្មណ៍លើ Mi Band 3 នេះ  អាចរកទិញវា បានតាមរយៈ គេហទំព័រអនឡាញ អន្តរជាតិនានា ឬអាចរង់ចាំបន្តិច ព្រោះនឹងមានបណ្តា ហាងមួយចំនួន អាចនាំចូលមកលក់ នៅលើទីផ្សារប្រទេសយើង ជាក់ជាមិនខាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 2 weeks ago
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ