CAMBO REPORT

Popup Advertising5 seconds

គន្លឹះងាយៗ សម្រាប់​ទាញ​យក​វីដេអូ​ពី​ក្នុង YouTube បំលែង​ទៅ​ជា MP3 (សម្រាប់ iOS)

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ជាទូទៅ ក្រុមការងារ ខេមបូ រីផត តែងតែធ្វើការចុះផ្សាយ មកជារឿយៗ ពាក់ព័ន្ធនឹងគន្លឹះថ្មីៗ ដែលប្រើនៅលើស្មាតហ្វូន ទៅដល់មិត្តអ្នកអានមួយចំនួន ដែលមិនទាន់បានដឹង ពីរបៀបងាយៗទាំងនោះ។ ហើយថ្ងៃនេះ អ្នកទាំងអស់គ្នា ក៏ប្រហែលជាចង់ឃើញហើ យមើលទៅ ថាតើយើងនឹងណែនាំអ្វី សម្រាប់ចែករំលែកទៅដល់អ្នកទាំងអស់គ្នា អោយបានដឹងជាថ្មីម្តងទៀត?

ជាការពិតណាស់ ដោយសារតែមាន សំណូមពរពីប្រិយមិត្ត iOS ជាច្រើន បានសួរមកកាន់ក្រុមការងារយើងថា តើមានវិធីណា អាចទាញយកបទចម្រៀង Video ពីក្នុង YouTube មកធ្វើជាចម្រៀង MP3 វិញបានដែរឬទេ? ចម្លើយគឺ ពិតជាមាន!


គួរបញ្ជាក់បន្តិចថា នេះមិនមែនជាកម្មវិធីនោះទេ តែវាជាគន្លឹះមួយ អនុញ្ញាតអោយអ្នកអាច Covert ពី Video ពី YouTube មកធ្វើជា MP3 សម្រាប់ស្តាប់បាន នៅក្នុង iPhone/iPad របស់ជាលក្ខណៈ Offline បាន។ អញ្ចឹងតាមដានជាមួយយើងទាំងអស់គ្នា ដូចខាងក្រោម៖

1.    ជាដំបូង សូមចូលទៅក្នុង AppStore ហើយស្វែងរកកម្មវិធីមួយឈ្មោះថា Document by Readdle និងធ្វើការតម្លើងវា។

 


2.    បន្ទាប់ពីបានតម្លើង កម្មវិធីនេះរួចរាល់ សូមធ្វើការចុចចូល ពេលនោះ អ្នកនឹងឃើញសញ្ញាមួយ តំណាង Safari ដែលស្ថិតនៅខាងក្រោម ផ្នែកខាងស្តាំ រួចធ្វើការចុចពីលើវា។

 


3.    ត្រង់កន្លែង URL ខាងលើ សូមវាយតំណរមួយនេះ https://www.onlinevideoconverter.com/mp3-converter ពេលនោះ វានឹងលោតផ្ទាំងមួយ សម្រាប់ធ្វើការ Paste Link។ ជំហ៊ានចុងក្រោយ អ្នកគ្រាន់តែ Copy Link បទចម្រៀងណាមួយ ពីក្នុង YouTube រួចយកមក Paste នៅត្រង់កន្លែង Paste link here នោះ ហើយចុច Start រង់ចាំដល់ពេញ 100% រួចចុច Download និងចុច Done ជាការស្រេច។

 


ក្រោយពេលអ្នកអនុវត្តន៍ តាមរបៀបខាងលើនេះ អ្នកនឹងទទួលបានបទចម្រៀង ជាប្រភេទ MP3 ដែលបានបំលែងពីវីដេអូក្នុង YouTube ហើយ។ សូមបញ្ជាក់ថា បទចម្រៀង MP3 ដែលអ្នកទាញបាន គឺអាចចាក់ស្តាប់បានតែក្នុងកម្មវិធី Document នេះប៉ុណ្ណោះ មិនអាចផ្ទេរទៅកាន់ Music Library ឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 2 weeks ago
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ