CAMBO REPORT

Popup Advertising5 seconds

រ៉េម DDR4 សម្រាប់​កុំព្យូទ័រ​យួរ​ដៃ​ទំហំ ៣២ ជីកាបៃ ដំបូង​បង្អស់​របស់​សាមសុង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បច្ចុប្បន្ននេះ សម្រាប់មេម៉ូរីប្រភេទ DDR4 របស់កុំព្យូទ័រយួរដៃ របស់ក្រុមហ៊ុនធំៗ ដូចជា G-Skill, Team យើងមិនងាយនឹងឃើញ មានទំហំដល់ ៣២ ជីកាបៃនោះទេ ដោយភាគច្រើន នាពេលបច្ចុប្បន្ននេះ កុំព្យូទ័រយួរដៃ Gaming ជាច្រើន ទ្រទ្រង់បានត្រឹមតែ ២ slot ប៉ុណ្ណោះ ដោយក្នុងមួយ Slot អាចទ្រទ្រង់បាន អតិបរមា ១៦ ជីកាបៃ ដូចនេះហើយទើប ក្រុមហ៊ុនផលិតរ៉េមមាន ដូចជា ៤ ឬ ៨ ហើយលោតអស់ត្រឹម ១៦ ជីកាបៃ ដើម្បីដាក់ក្នុង Slot នីមួយៗប៉ុណ្ណោះ ឲ្យវា Support។ ប៉ុន្តែពេលនេះ ក្រុមហ៊ុនសាមសុង បានបោះជំហ៊ានធំមួយ ដើម្បីផលិតរ៉េម ដែលមានទំហំដល់ ៣២ ជីកាបៃ ដែលនឹងត្រៀមបំពាក់លើ កុំព្យូទ័រយួរដៃ ដែលចេញថ្មីៗ នៅចុងឆ្នាំ ២០១៨ ដែលទ្រទ្រង់ដល់រ៉េម ៦៤ ជីកាបៃ។

គម្រោងថ្មីនៃការផលិតរ៉េមមួយដើមទំហំ ៣២ ជីកាបៃនេះ ក្រុមហ៊ុនសាមសុង គឺផ្ដោតសំខាន់ ទៅលើកុំព្យូទ័រយួរដៃ Gaming លំដាប់កំពូលតែម្ដង និងម៉ាស៊ីន Workstation ជាកុំព្យូទ័រយួរដៃ ដែលក្រុមហ៊ុនកុំព្យូទ័រនានា ផលិត Slot សម្រាប់ដាក់រ៉េម ជំនាន់ថ្មីដើម្បីទ្រទ្រង់ ដល់ទំហំ ៦៤ ជីកាបៃ។ សម្រាប់រ៉េម របស់ក្រុមហ៊ុនសាមសុង ថ្មីនេះ វានឹងត្រូវផលិត តាមស្ដង់ដារថ្មី ហៅថា SoDIMM ដែលមាន DRAM (ឈីប Processor ពណ៌ខ្មៅនៅលើរ៉េម) មានទំហំត្រឹមតែ ១០ ណាណូម៉ែត្រប៉ុណ្ណោះ ដែលក្រុមហ៊ុន អះអាងថា ឈីបនេះ វានឹងធ្វើការបានលឿន រហ័សជាងមុន និងស៊ីភ្លើងតិច ជាងមុនច្រើន ធ្វើឲ្យកុំព្យូទ័រយួរដៃ លេងហ្គេមរបស់អ្នក ប្រើប្រាស់បានយូរ ជាងមុនច្រើន។ ហើយសម្រាប់ការផលិត DRAM ស្ដង់ដារថ្មី តូចនេះ គេបាននិយាយថា វាតូចជាប្រភេទរ៉េម DDR4 កាលពីមុន ២ ដង ព្រោះកាលពីមុន ផលិតទំហំ ២០ ណាណូម៉ែត្រ ដូចនេះ ប្រើប្រាស់ថាមពល តិចជាងមុន ៣៩% ឯណោះ គឺត្រឹមតែ ៤.៦ វ៉ាត់ប៉ុណ្ណោះ។ ប៉ុន្តែវាមានល្បឿនបញ្ជូនទិន្នន័យ បានលឿនជាងមុន ដែលល្បឿនបញ្ចូនទិន្នន័យ របស់ DRAM ថ្មី មានល្បឿនដល់ទៅ ២,៦៦៦ មេកាប៊ីត ក្នុងមួយវិនាទី ដែលលឿន ជាងជំនាន់មុន ១១% (បើប្រៀបធៀប Capacity ៣២ ជីកាបៃនេះ ជាមួយនឹង ១៦ ជីកាបៃ) ហើយបើប្រៀបធៀប ១៦ ជីកាបៃជំនាន់ចាស់ និង ១៦ ជីកាបៃជំនាន់ថ្មីនេះ វានឹងខុសគ្នា ដាច់តែម្ដង។

ចំពោះការផលិតចេញជាផ្លូវការ និងដាក់បង្ហាញនោះ យើងនៅមិនទាន់ដឹងថា ក្រុមហ៊ុនសាមសុង គ្រោងនឹងចេញ នៅថ្ងៃណានោះទេ ប៉ុន្តែគម្រោងផលិត នឹងចាប់ផ្ដើមជាផ្លូវការ ឆាប់ៗនេះហើយ ប៉ុន្តែវាមិនមែនតម្លៃទាប នោះទេ ព្រោះសម្រាប់ Capacity ប៉ុណ្ណេះ ហោចណាស់ ក៏តម្លៃខ្ទង់ ៣០០ ដុល្លារ ដែរក្នុងមួយដើម។ លើសពីនេះ ក្រុមហ៊ុនសាមសុង សន្យាថានឹងបង្កើននូវ ផលិតផលកុំព្យូទ័រ របស់ខ្លួនបន្ថែមទៀត ដែលនឹងក្លាយ ជាក្រុមហ៊ុនដ៏ធំ ក្នុងការផលិតផ្នែក បន្ទះឈីបនេះ កាន់តែធំដូចជា Intel និង Qualcomm អញ្ចឹង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: Beebom Tag: កុំព្យូទ័រ