CAMBO REPORT

Popup Advertising5 seconds

Apple ដាក់​បង្ហាញ​កាស Beats Limited Edition ថ្មី ជាមួយ​នឹង​ពណ៌​ទាក់ទាញ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចមិត្តអ្នកអានដឹងស្រាប់ ហើយក្រុមហ៊ុន Beats ឥលូវ មានម្ចាស់ថ្មីធំជាងមុន គ្រប់គ្រងហើយ គឺ Apple នេះឯង។ ឥលូវនេះក្រុមហ៊ុនដែលជាម្ចាស់ Beats នេះបានធ្វើការ ប្រកាសចេញនូវកាស Beats បែបថ្មី ក្នុងកម្មវិធីគម្រប់ខួប 10 ឆ្នាំ នៃកាស Beat ដែលមានឈ្មោះថា The Beats Decade Collection ហើយកាសទាំងនោះដែរ វាជាប្រភេទ Limited Edition ដោយមានការ រចនាពណ៌យ៉ាង ស្រស់ស្អាត។

ចំពោះកាសដែលជាតួឯកធំជាងគេនោះគឺ កាស Beats Studio3 Wireless ដោយរចនាបថ រូបរាងរបស់វា ស្រដៀងគ្នា ទៅនឹងកាស Beats Studio3 ធម្មតាដែរ ប៉ុន្តែវាមានកាផ្លាស់ប្ដូរ ពណ៌កែប្រែទៅជា ពណ៌ខ្មៅ និងអមមកជាមួយនឹង ពណ៌ក្រហម ហើយអក្ស b ដំណាងពាក្យ Beats ក៏ពណ៌ក្រហមអញ្ចឹងដែរ មិនត្រឹមតែប៉ុណ្ណោះកាសនេះ ក៏បានបន្ថែមពណ៌ក្រហម មកជាមួយពាក្យ Wireless ផងដែរ។ លើសពីនេះ បើទោះជាកាស Beats Studio3 ជាប្រភេទ Wireless ក៏ពិតមែនប៉ុន្តែ សម្រាប់អ្នកចង់ប្រើប្រាស់ ជាមួយខ្សែក៏បាន ព្រោះកាសនេះ មានរន្ធដោតកាស 3.5mm សម្រាប់តភ្ជាប់ទៅ ឧករណ៍ផ្សេងបាន។ ម្យ៉ាងវិញទៀត ថ្វីត្បិតតែ វាវែងហើយធំមែន ប៉ុន្តែវាអាចធ្វើការ បត់បាន ងាយស្រួលទុកដាក់ ខ្លាំងណាស់។

ក្រៅពីកាសនេះ វាក៏នៅមានកាសផ្សេងទៀត ដែលបានរចនាពណ៌ក្រហម លាយខ្មៅ ជាលក្ខណៈ Limited Edition ថ្មីដូចជា Powerbeats3 Wireless Earphone, Beats Solo3 Wireless On-Ear Headphone, BeatsX Earphone និង urBeats3 Earphone With Lightning Collector។ ខាងក្រោមនេះ ជាពណ៌ Limited Edition លើកាសនីមួយ៖

 

•    Powerbeats3 Wireless Earphone

•    Beats Solo3 Wireless On-Ear Headphone

•    BeatsX Earphone

•    urBeats3 Earphone With Lightning Collector

សរុបសេចក្ដីមកនេះគ្រាន់តែជា កាសកែច្នៃការរចនារូបរាងថ្មីប៉ុណ្ណោះ ពុំមានអ្វីច្រើនបន្ថែម មុខងារអ្វីឡូយប្លែកឡើយ ដោយក្រុមហ៊ុនកាសនេះ គ្រាន់តែធ្វើការផ្លាស់ប្ដូរ ពណ៌អោយកាន់តែ ទាក់ទាញជាងមុនប៉ុណ្ណោះ។ ចំពោះតម្លៃវិញ Apple បានបង្ហាញអោយដឹង ដូចខាងក្រោមនេះ៖

 

-    កាស Beats Studio3 Wireless មានតម្លៃ 349.95 ដុល្លារ

-    កាស Powerbeats3 Wireless Earphone មានតម្លៃ 199.95 ដុល្លារ

-    កាស Beats Solo3 Wireless On-Ear Headphone មានតម្លៃ 299.95 ដុល្លារ

-    កាស BeatsX Earphone មានតម្លៃ 149.95 ដុល្លារ

-    កាស urBeats3 Earphone With Lightning Collector មានតម្លៃ 99.95 ដុល្លារ


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៨
ប្រភព: iDownload Blog Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ