CAMBO REPORT

Popup Advertising5 seconds

ប្រសិន​បើ​មាន​គំនិត​ចង់​លួច​កង់​នេះ ប្រយ័ត្ន​អាច​ឆក់​ដល់​សន្លប់​បាន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ពីមុនមក យើងធ្លាប់តែឃើញនូវប្រភេទកង់អគ្គិសនី ដែលយើងអាចបញ្ជា បើកបរបានដោយពុំចាំបាច់ ធាក់កង់ តែបើកង់អគ្គិសនី ដែលអាចឆក់មនុស្សបាននោះ យើងមិនដែលបានឮទេ។ ទើបតែលើកនេះ មានកង់អគ្គិសនីមួយ ផលិតដោយក្រុមហ៊ុន VanMoof ដែលអាចការពារ មិនឲ្យចោរលួចកង់បាន ព្រោះវាមកជាមួយ បច្ចេកវិទ្យាឆក់ឥតប្រណី ដោយអ្នកប្រើប្រាស់ អាចបើកឬបិទ បច្ចេកវិទ្យានេះបាន។

ក្រុមហ៊ុននេះ បានចេញកង់មក 2 ប្រភេទព្រមគ្នា ដូចជា The Electrified X2 និង S2 ។ ចំពោះកង់ដែលមានរូបរាងតូច ជាងបន្តិចហៅថា X2 មានបច្ចេកវិទ្យា ដូចគ្នាទៅនឹង S2 ។ កង់ទាំងនេះ មានទម្ងន់ស្រាល អាចលើកលីបានងាយស្រួល ថាមពលថ្មពេញ 100 ភាគរយ អាចប្រើបាន 6 ម៉ោង ដោយថាមពលថ្មផ្ទុកទំហំ 504Wh និងបើកបានល្បឿន 25 គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ម៉ូឌែលទាំង 2 មានមកជាមួយផ្ទៃ អេក្រង់បង្ហាញថាមពល, ម៉ូទ័រធ្វើឲ្យកង់ មានចលនា, ថ្មផ្ទុកថាមពល និងអាចភ្ជាប់ប្រើ ឬបញ្ជាតាមកម្មវិធីនៅលើ ស្មាតហ្វូនបាន។ លើសពីបច្ចេកវិទ្យា ឆក់នោះ នៅមានបច្ចេកវិទ្យា Alarm អាចបន្លឺសម្លេង បានយ៉ាងខ្លាំង នៅពេលដែលនរណាម្នាក់ ប៉ះកង់នេះ ព្រោះកង់នេះក៏បំពាក់ មកជាមួយ Speaker ផងដែរ ក្នុងមុខងារ Stealth Lock របស់កង់នេះ។

កង់ទាំង 2 នេះមិនថោកទេ និយាយរួមទៅ មហាថ្លៃតែម្តង ដោយតម្លៃលក់ចាប់ ផ្តើមពី 3,398 ដុល្លារ និងមានការ បញ្ចុះតម្លៃពិសេស 1000 ដុល្លារ សម្រាប់អ្នកទិញ 2000 នាក់ដំបូង និងការចាប់ផ្តើម ដាក់លក់នៅថ្ងៃទី 7 ខែមិថុនាខាងមុខ លើទីផ្សារអន្តរជាតិ ហើយកង់ទាំង 2 មានជម្រើសពណ៌ស និងពណ៌ខ្មៅ។ ក៏ព្រោះតែកង់នេះស្រាល ងាយលើកនិងលួចបាន ដោយងាយ ទើបអ្នកផលិតកង់នេះឡើង មិនឲ្យចោរប៉ះបាន តែម្តង ដូច្នេះចោរ មិនចង់លួចទៀតទេ ប្រសិនបើលួចប៉ះចំ កង់ប្រភេទនេះ។

សរុបមក កង់អគ្គិសនីប្រភេទថ្មី ទើបបង្ហាញវត្តមានជាសាធារណៈ បានពាំនាំមក ជាមួយបច្ចេកវិទ្យាទំនើប អាចការពារមិនឲ្យចោរលួច បានដោយងាយ ព្រោះកង់នេះ អាចឆក់ និងរោទិ៍ ជាសម្លេងស៊ីរ៉ែន នៅពេលដែលអ្នក ប្រើប្រាស់ដំណើរការមុខងារ Stealth Lock ដូច្នេះគ្មាននរណាម្នាក់ ប៉ះកង់នោះបានទេ លុះត្រាតែម្ចាស់បិទ មុខងារនេះវិញ ហើយកាន់តែ ងាយស្រួលនោះ អ្នកប្រើអាច បញ្ជាមុខងារនេះ តាមស្មាតហ្វូនបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 2 weeks ago
ប្រភព: The Verge Tag: យានយន្ត