CAMBO REPORT

Popup Advertising5 seconds

មិន​ភ័យ​ព្រួយ​ការ​បាត់​កាស AirPods ទៀត​ឡើយ នៅ​ពេល​ប្រើ​ផលិត​ផល​មួយនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យើងធ្លាប់បានឃើញព័ត៌មានបរទេសចេញផ្សាយ ពីចំនួនតូចនៃអ្នក ប្រើប្រាស់កាសត្រចៀក ឥតខ្សែ AirPods ពីមុនថា ងាយនឹងបាត់ ព្រោះវាមានរូបរាងតូច ណាមួយឥតខ្សែ ហើយអ្នកទាំងនោះ បាត់ម្តងៗ តែម្ខាងប៉ុណ្ណោះ។ មកដល់ពេលនេះ យើងប្រទះឃើញព័ត៌មាន បរទេសមួយ ចេញផ្សាយពីផលិតផល ម្យ៉ាងជាជ័រថ្ពក់ជាប់ ខ្សែនាឡិកា Apple Watch សម្រាប់យក AirPods ដោតជាប់នៅពេល ដែលមិនប្រើប្រាស់ និងងាយយក តាមខ្លួន។

នេះជាផលិតផលមួយ ដែលហៅថា Elago AirPods Wrist Fit វាមានពណ៌ខ្មៅ ផលិតឡើងពី ជ័រទន់ស្រាល ដោយអ្នកប្រើ អាចយកខ្សែនាឡិកា ស៊កចូលប្រឡោះជ័រនេះ ដើម្បីងាយស្រួល ដោតកាស AirPods នៅជាប់នោះបាន ប្រសិនបើនៅពេលណា ដែលអ្នកមិន ប្រើកាសនេះ។ ជាពិសេស វាមិនងាយរបូតចេញទេ ដោយសារប្រឡោះមូលៗ 2 នោះ បង្កើតមកជាមួយទំហំល្មម និងទប់មិនឲ្យកាស ងាយរបូតចេញ ដូច្នេះអ្នកប្រើប្រាស់ មិនពិបាក យកប្រអប់ AirPods តាមខ្លួន ឬដាក់ក្នុងហោប៉ៅ ឬក្នុងកាបូប ដែលអាច ងាយប៉ះទង្គិច ខូចបាន។

 

ជ័រប្រភេទនេះ មានដាក់លក់នៅលើផ្សារទំនិញអនឡាញ Amazon ហើយគេលក់ក្នុងតម្លៃ 13.99 ដុល្លារ ដោយមានមកតែ ជម្រើសពណ៌ខ្មៅប៉ុណ្ណោះ ដូច្នេះអ្នក ដែលកំពុងប្រើប្រាស់ របស់ប្រ៊េនៗ ដូចជាកាស AirPods និងនាឡិកា Apple Watch អាចពិចារណា រកទិញបាន ដោយខ្លួនឯង។ នេះលីង បន្តទៅកាន់ វេបសាយលក់នោះ។

សរុបមកនេះជា ផលិតផលម៉្យាង ដែលប្រទះឃើញថា មានប្រយោជន៍ដល់អ្នក ប្រើប្រាស់កាស AirPods ។ វាជាប្រភេទេជ័រ សម្រាប់ថ្ពក់ជាប់ខ្សែនាឡិកា Apple Watch និងមានរន្ធមូលៗ 2 សម្រាប់ដោតកាស AirPods បាន និងវាមាន ប្រឡោះតូចល្មម អាចគាបកាស នៅជាប់នោះ ថែមទាំងមិនងាយ របូតឡើយ ណាមួយអ្នកប្រើ អាចជៀសវាង ពីការកំពិត ឬបាក់បែក ប្រសិនបើទុក ក្នុងកាតាប ឬហោប៉ៅ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 3 weeks ago
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ