CAMBO REPORT

Popup Advertising5 seconds

កាន់​តែ​ល្អ បើ​អាច​បញ្ជា​ម៉ាស៊ីន​ត្រជាក់​ឆ្លាត​វៃ​ដោយ​សម្លេងបាន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ស្តាប់ដំបូងវាដូចសម្បើមបន្តិច តែការពិតទៅម៉ាស៊ីនត្រជាក់ ដែលយើងអាចបញ្ជា ដោយសម្លេងនេះ ពិតជាមានលក់នៅលើ ទីផ្សារពិតមែន ព្រោះតែជិតដល់រដូវក្តៅ នៅឯស្រុកគេ ទើបមានសារព័ត៌មានមួយចំនួន រំលឹកពីម៉ាស៊ីនត្រជាក់ដំបូង ដែលបំពាក់មកជាមួយជំនួយការ សម្លេង Alexa និង Google Assistant សម្រាប់ឲ្យអ្នកប្រើប្រាស់ បញ្ជាបានដោយការនិយាយ ទៅកាន់ម៉ាស៊ីននោះ។

ម៉ាស៊ីនត្រជាក់ប៉ុន្មានម៉ូឌែល ទើបដាក់លក់នៅលើទឹកដី សហរដ្ឋអាមេរិក កាលពីខែមុន ដែលយើងអាចហៅបានថា ម៉ាស៊ីនត្រជាក់ឆ្លាតវៃ ដោយសារអ្នកប្រើប្រាស់ អាចបញ្ជាម៉ាស៊ីនទាំងនេះ ដោយការនិយាយឆ្លើយឆ្លង ជាមួយជំនួយការ សម្លេងបាន។ ក្នុងម៉ាស៊ីននេះ មានមកនូវជំនួយការ សម្លេង Alexa និង Google Assistant សម្រាប់ឲ្យអ្នកប្រើប្រាស់ជ្រើសរើស ដើម្បីកំណត់ប្រើ ហើយវាក៏ផ្តល់ភាពងាយស្រួល ដល់អ្នកប្រើ ព្រោះពុំចាំបាច់ចុច តេឡេបញ្ជាឡើយ។ ចំពោះតម្លៃរបស់ម៉ាស៊ីនត្រជាក់នេះ ក៏សមរម្យទៀតផង ចាប់ពីខ្ទង់ 229 ដុល្លារ ដល់ 329 ដុល្លារ។ លើសពីនេះអ្នកប្រើប្រាស់ នៅអាចប្រើប្រាស់កម្មវិធីបញ្ជា ពីចម្ងាយបានទៀត ដូចជាភ្លេច បិទម៉ាស៊ីនត្រជាក់ ក៏អាចបញ្ជាបាន តាមកម្មវិធី ឬបញ្ជាឲ្យវាបើកត្រៀម មុនក៏បាន នៅពេលដែលអ្នកជិត ត្រលប់មកដល់ ផ្ទះវិញក៏បាន។

សរុបមក យើងក៏សង្ឃឹមថា ក្រុមហ៊ុនល្បីៗ ដូចជា Samsung, Panasonic និងផ្សេងៗទៀត ដែលល្បីខាងផលិត ម៉ាស៊ីនត្រជាក់ អាចបន្ថែមនូវជំនួយការ សម្លេងមកជាមួយ ដើម្បីងាយស្រួល សម្រាប់អ្នកប្រើប្រាស់ក្នុងស្រុក បានបញ្ជាដែរ ដោយសារក្រុមហ៊ុនទាំងនេះ សុទ្ធតែមានផលិតផល ដែលទទួលការ ពេញនិយមខ្លាំង ក្នុងស្រុកយើង ដូច្នេះពួកគេផលិត ចេញមក នឹងមានលក់ក្នុងស្រុកយើង ជាក់ជាមិនខាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 2 weeks ago
ប្រភព: The Verge Tag: ម៉ាស៊ីនត្រជាក់